Questions and Answers 2025-2026
១. តើសាកលវិទ្យាល័យបៀលប្រាយមានមហាវិទ្យាល័យ និងមុខវិជ្ជាណាខ្លះ?
ចម្លើយ៖ សាកលវិទ្យាល័យបៀលប្រាយមានមហាវិទ្យាល័យ និងផ្នែកចំនួន៧ ចំណុះឲ្យសាកលវិទ្យាល័យដែលមានមុខវិជ្ជាដូចខាងក្រោម៖
ក. មហាវិទ្យាល័យសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រកសិកម្ម៖ មានកម្រិតអប់រំឧត្តមសិក្សានៃបរិញ្ញាបត្រវិទ្យាសាស្ត្រ ដែលមានជំនាញពីរគឺ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផលិតកម្មកសិកម្មនិងទីផ្សារ
ខ. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា៖ មានកម្រិតអប់រំឧត្តមសិក្សានៃបរិញ្ញាបត្រសិល្បៈ ដែលមានជំនាញគឺ ជំនាញ ភាសាអង់គ្លេស ជំនាញបង្រៀនភាសាអង់គ្លេសជាភាសាបរទេស និងកម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានបរិញ្ញាបត្រឯកទេស គឺបរិញ្ញាបត្រឯកទេសភាសាអង់គ្លេស និងបរិញ្ញាបត្ររងឯកទេសភាសាអង់គ្លេស
គ. មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ៖មានកម្រិតអប់រំឧត្តមសិក្សានៃបរិញ្ញាបត្រវិទ្យាសាស្ត្រ គឺជំនាញបច្ចេកវិទ្យាព័ត៌មាន និងកម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺបរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាន និងបរិញ្ញាបត្ររងបច្ចេកវិទ្យាព័ត៌មាន
ឃ. មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច៖ មានកម្រិតអប់រំឧត្តមសិក្សានៃបរិញ្ញាបត្រសិល្បៈ គឺជំនាញគ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច និង កម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺបរិញ្ញាបត្រឯកទេសគ្រប់គ្រងទេសចរណ៍ និងបរិញ្ញាបត្ររងឯកទេសគ្រប់គ្រងទេសចរណ៍
ង. មហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ៖ មានកម្រិតអប់រំឧត្តមសិក្សានៃបរិញ្ញាបត្រវិទ្យាសាស្ត្រ គឺជំនាញនីតិសាស្ត្រ និង កម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺបរិញ្ញាបត្រឯកទេសនីតិសាស្ត្រ បរិញ្ញាបត្ររងឯកទេសនីតិសាស្ត្រ បរិញ្ញាបត្រឯកទេសរដ្ឋបាលសាធារណៈ
បរិញ្ញាបត្ររងឯកទេសរដ្ឋបាលសាធារណៈ
ច. មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ៖ មានកម្រិតអប់រំឧត្តមសិក្សានៃបរិញ្ញាបត្រវិទ្យាសាស្ត្រ គឺជំនាញវិស្វកម្មសំណង់ស៊ីវិល ជំនាញ វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច និងបរិញ្ញាបត្រសិល្បៈ គឺ ជំនាញ ស្ថាបត្យកម្ម និងនគរូបនីយកម្ម និងកម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺបរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មសំណង់ស៊ីវិល បរិញ្ញាបត្ររងបច្ចេកវិទ្យាវិស្វកម្មសំណង់ស៊ីវិល
បរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច បរិញ្ញាបត្ររងបច្ចេកវិទ្យាវិស្វកម្មអគ្គិសនី និងអេឡិចសត្រូនិច បរិញ្ញាបត្រឯកទេសស្ថាបត្យកម្ម បរិញ្ញាបត្ររងឯកទេសស្ថាបត្យកម្ម
ឆ. មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច៖ មានកម្រិតអប់រំឧត្តមសិក្សានៃបរិញ្ញាបត្រសិល្បៈ គឺជំនាញ គ្រប់គ្រងទូទៅ ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ ជំនាញ ធនាគារនិងហិរញ្ញវត្ថុ ជំនាញ ទីផ្សារ
ជំនាញ ធុរកិច្ចអន្តរជាតិ ជំនាញ គ្រប់គ្រងអចលនទ្រព្យនិងដីធ្លី និងកម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺបរិញ្ញាបត្រឯកទេសគ្រប់គ្រងធុរកិច្ច បរិញ្ញាបត្ររងឯកទេសគ្រប់គ្រងធុរកិច្ច បរិញ្ញាបត្រឯកទេសគណនេយ្យ បរិញ្ញាបត្ររងឯកទេសគណនេយ្យ បរិញ្ញាបត្រឯកទេសហិរញ្ញវត្ថុ បរិញ្ញាបត្ររងឯកទេសហិរញ្ញវត្ថុ បរិញ្ញាបត្រឯកទេសទីផ្សារ បរិញ្ញាបត្ររងឯកទេសទីផ្សារ
២.តើសាកលវិទ្យាល័យបៀលប្រាយមានទីតាំងនៅកន្លែងណាខ្លះ?
ចម្លើយ៖ សាកលវិទ្យាល័យបៀលប្រាយមានទីតាំងចំនួន ៩ កន្លែង៖
ក. រាជធានីភ្នំពេញ អគារ A ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង អគារ B ផ្លូវ១០០៣ កែងផ្លូវ១៩៩២ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទូរស័ព្ទលេខ ៖ 023 987 700, 012 682 777, 015 682 777 អ៊ីមែល: info@bbu.edu.kh គេហទំព័រ: https://bbu.edu.kh
ខ. សាខាខេត្តសៀមរាប ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ផ្លូវចូលផ្សារក្រោម បែកទៅវត្ដចកចម្ងាយ២០០ម៉ែត្រ) ទូរស័ព្ទលេខៈ 063 963 300, 012 963 300, 093 963 300, 011 908 777, 015 908 777, 063 763 501 អ៊ីមែល: info@sr.bbu.edu.kh គេហទំព័រ: https://bbu.edu.kh/sr
គ. សាខាខេត្តបាត់ដំបង អគារ BBU ភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ឆៀងខាងកើតវត្តពោធិវង្ស) ទូរស័ព្ទលេខៈ 017 651 751, 015 651 751, 096 798 70 99 អ៊ីមែល: info@bb.bbu.edu.kh គេហទំព័រ: https://bbu.edu.kh/bb
ឃ. សាខាខេត្តបនា្ទយមានជ័យ ភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ បែកពីផ្លូវជាតិលេខ៥ តាមផ្លូវទៅវត្ដចម្ការខ្នុរ (ខាងលិចភ្នំស្វាយ) ទូរស័ព្ទលេខៈ 070 711 212, 099 711 212, 090 934 777 អ៊ីមែល: info@bmc.bbu.edu.kh គេហទំព័រ: https://bbu.edu.kh/bmc
ង. សាខាខេត្តព្រះសីហនុ អគារ BBU ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ «ក្បែរកាំកុងត្រូលចាស់» ទូរស័ព្ទលេខៈ 034 934 024, 077 892 555, 070 977 376, 096 811 7494, 016 390 219 អ៊ីមែល: info@sh.bbu.edu.kh គេហទំព័រ: https://bbu.edu.kh/sh
ច. សាខាខេត្តរតនគិរី ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ទល់មុខបឹងកន្សែង ជាប់សាលាខេត្ដរតនគិរី ទូរស័ព្ទលេខៈ 017 950 956, 012 212 209, 088 9999 307, 090 787 669 អ៊ីមែល: info@rkbbu.edu.kh គេហទំព័រ: https://bbu.edu.kh/rk
ឆ. សាខាខេត្តតាកែវ អគារ សែ សុខ លាភ ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ
ខេត្ដតាកែវ «ជិតសាលមហោស្រពខេត្តតាកែវ»
ទូរស័ព្ទលេខៈ 012 434 538, 016 245 676,
093 399 920, 015 75 45 77, 097 998 3232 អ៊ីមែល: info@tk.bbu.edu.kh គេហទំព័រ: https://bbu.edu.kh/tk
ជ. សាខាខេត្តស្ទឹងត្រែង ភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង
ខេត្ដស្ទឹងត្រែង «ជាប់សាលាសមាគមខ្មែរ-ចិន»
ទូរស័ព្ទលេខៈ 066 973 663, 031 251 5959,
098 77 93 44, 097 390 8495 ,097 783 25 84 អ៊ីមែល: info@st.bbu.edu.kh គេហទំព័រ: https://bbu.edu.kh/st
ឈ. សាខាខេត្តត្បូងឃ្មុំ ភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ «ជាប់គល់ស្ពានគីហ្សូណាត្រើយខាងកើត» ទូរស័ព្ទលេខៈ 066 777 158, 098 777 158,
099 777 158 អ៊ីមែល: info@tb.bbu.edu.kh គេហទំព័រ: https://bbu.edu.kh/tb
៣.តើលេខទំនាក់ទំនង គេហទំព័រ និង Facebook របស់សាកលវិទ្យាល័យបៀលប្រាយមានអ្វីខ្លះ?
ចម្លើយ៖ សាកលវិទ្យាល័យបៀលប្រាយមាន៖
+ លេខទូរស័ព្ទទំនាក់ទំនង៖ 023 987 700, 012 682 777, 015 682 777
+ អ៊ីមែល: info@bbu.edu.kh
+ គេហទំព័រ: https://bbu.edu.kh
+ Facebook Page: www.facebook.com/bbu.edu.kh ។
៤.ដើម្បីសាកសួរព័ត៌មានទាំងឡាយដែលទាក់ទងនឹងសាកលវិទ្យាល័យបៀលប្រាយ តើសិស្សត្រូវទាក់ទងទៅផ្នែកណាមួយ?
ចម្លើយ៖ ដើម្បីសាកសួរព័ត៌មានទាំងឡាយដែលទាក់ទងនឹងសាកលវិទ្យាល័យបៀលប្រាយ សិស្សត្រូវទាក់ទងកន្លែងទទួលភ្ញៀវនៃផ្នែកចុះឈ្មោះនិស្សិត និងលិខិតបទដ្ឋាននិស្សិត ដែលស្ថិតនៅ សាកលវិទ្យាល័យបៀលប្រាយ ទីតាំងគោលរាជធានី-សាខាខេត្ត រឺ ជាន់ទី១ អគារ A ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង អគារ B ផ្លូវ១០០៣ កែងផ្លូវ១៩៩២ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ការិយាល័យកិច្ចការសិក្សា និងនិស្សិត នៃសាកលវិទ្យាល័យបៀលប្រាយ ទទួលប្រឹក្សាយោបល់នូវរាល់តម្រូវការទាក់ទិននឹង សេវកម្មរដ្ឋបាលសិក្សា ឯកសារ ការរៀន និងបង្រៀន ៧ថ្ងៃ ក្នុង១សប្តាហ៍ រៀងរាល់ម៉ោងធ្វើការ សូមអញ្ជើញមកកាន់ការិយាល័យដោយផ្ទាល់ ឬ មានចម្ងល់អាចសាកសួរបានតាមរយៈ៖ 023 987 700, 012 682 777, 015 682 777
រឺ តាមរយៈចុះឈ្នោះ Online https://enrollment.bbu.edu.kh/Registers/NewStudent
៥.តើសាកលវិទ្យាល័យបៀលប្រាយមានបើកវគ្គបំប៉នត្រៀមថ្នាក់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានដែរឬទេ?
ចម្លើយ៖ សាកលវិទ្យាល័យបៀលប្រាយមានបើកវគ្គបំប៉នសម្រាប់ត្រៀមថ្នាក់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានដែលវាស្ថិតនៅក្នុងសេវាសិក្សា (Academic Services) ដែលមានបង្រៀនទៅលើ វគ្គសិក្សាភាសាអង់គ្លេសទូទៅ English for General Purposes (EGP) និងកម្មវិធីសិក្សាកុំព្យូទ័រវគ្គខ្លី (Computer Short Courses)។
៦.តើកាលបរិច្ឆេទ និងទីតាំងដាក់ពាក្យសុំប្រឡងចូលនិងការចូលរៀនសម្រាប់កម្រិតអប់រំឧត្តមសិក្សា និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នឹងធ្វើឡើងនៅពេលណា និងមាននៅទីកន្លែងណាខ្លះ?
ចម្លើយ៖ ទីតាំងដាក់ពាក្យសុំប្រឡងនិងការជ្រើសរើសចូលរៀនឆ្នាំទី១ នៃឆ្នាំសិក្សា២០២៥ ២០២៦ សម្រាប់សាកលវិទ្យាល័យបៀលប្រាយ គ្រប់សាខាខេត្ត-រាជធានី នឹងដាក់ការលក់ និងការទទួលពាក្យស្នើសុំចូលរៀននឹងប្រព្រឹត្តទៅនៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃនេតទៅ
ម៉ោងសិក្សាថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ
7:30 am - 10:45 am | 2:00 pm - 5:15 pm
5:30 pm - 8:45 pm
ម៉ោងសិក្សាថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ
7:00 am - 12:00 pm | 1:30 pm - 4:45 pm
រឺ តាមរយៈចុះឈ្នោះ Online https://enrollment.bbu.edu.kh/Registers/NewStudent
៧.តើនិស្សិតត្រូវវិនិច្ឆ័យលើមុខវិជ្ជាសំខាន់អ្វីខ្លះក្នុងការជ្រើសរើសចូលសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឲ្យចូលរៀនសម្រាប់កម្រិតអប់រំឧត្តមសិក្សា?
ចម្លើយ៖ យោងតាមប្រកាសរបស់ក្រសួងអប់រំ លេខ៣៤៧ អបសអធមចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់លក្ខខណ្ឌសម្រាប់ការដាក់ពាក្យ.... និស្សិតត្រូវវិនិច្ឆ័យដោយផ្អែកលើមធ្យមភាគនៃផលបូកសរុបនៃមុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា និងជីវវិទ្យា។
៨.តើកាលបរិច្ឆេទ និង ទីកន្លែងចូលរៀនឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតអប់រំឧត្តមសិក្សា និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈធ្វើឡើងនៅពេលណា និងនៅកន្លែងណា?
ចម្លើយ៖ កាលបរិច្ឆេទនៃការជ្រើសរើសចូលរៀនឆ្នាំទី១ ឆមាសទី១ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ដូចខាងក្រោម៖
លើកទី១ នៅថ្ងៃទី ១៣ តុលា ឆ្នាំ ២០២៥
លើកទី២ នៅថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០២៥
លើ កទី៣ នៅថ្ងៃទី ៨ ធ្នូ ឆ្នាំ ២០២៥
លើកទី៤ នៅថ្ងៃទី ២៣ មីនា ឆ្នាំ ២០២៦
ទីតាំងចូលរៀន ៖ សាកលវិទ្យាល័យបៀលប្រាយ ទាំង៩សាខាខេត្ត-រាជធានី។
៩.ចំពោះការជ្រើសរើសចូលរៀនសម្រាប់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតអប់រំឧត្តមសិក្សា និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តើសិស្សត្រូវមាននិទ្ទេសណាខ្លះអាចមានសិទ្ធិប្រឡងបាន?
ចម្លើយ៖ ការកំណត់លក្ខខណ្ឌសម្រាប់ការដាក់ពាក្យស្នើសុំចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតអប់រំឧត្តមសិក្សា និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានកំណត់ដូចខាងក្រោម៖
ក. កម្រិតបរិញ្ញាបត្រ៖
មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ព្រឹត្តិបត្រពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចេញដោយនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា ឬមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ឬ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមកពីក្រៅប្រទេសដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។
មាននិទ្ទេសពិន្ទុសរុប A, B, C, D, E ឬ F ចំពោះបេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់ពីឆ្នាំ២០១៤។
ខ. កម្រិតបរិញ្ញាបត្ររង៖
មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ព្រឹត្តិបត្រពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចេញដោយនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា ឬ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ឬ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមកពីក្រៅប្រទេសដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។
និទ្ទេសពិន្ទុសរុប A, B, C, D, E ឬ F ចំពោះបេក្ខជនមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
១០.តើសំណុំលិខិតដែលត្រូវបំពេញសម្រាប់ការដាក់ពាក្យស្នើសុំជ្រើសរើសចូលរៀនសម្រាប់អប់រំឧត្តមសិក្សា និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈមានអ្វីខ្លះ?
ចម្លើយ៖ សំណុំលិខិតដែលត្រូវបំពេញសម្រាប់ដាក់ពាក្យស្នើសុំជ្រើសរើសចូលរៀនក្នុងឆ្នាំសិក្សាថ្មីរួមមាន៖
ពាក្យស្នើសុំចុះឈ្មោះចូលរៀន ចំនួន១ ច្បាប់
រូបថត 4x6 (ពណ៌ថ្មី) ចំនួន២ សន្លឹក
សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ព្រឹត្តិបត្រពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចេញដោយនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា ឬ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ឬ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមកពីក្រៅប្រទេសដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ឬ ថតចម្លងដោយមានបញ្ជាក់ ពីសាលារាជធានី ខេត្ត (ភ្ជាប់មកជាមួយច្បាប់ដើមដើដើម្បីផ្ទៀងផ្ទាត់) ចំនួន២ ច្បាប់។
១១. តើឆ្នាំសិក្សា 2025-2026 នៅសាកលវិទ្យាល័យបៀលប្រាយមានអាហារូបករណ៍សិក្សាដែររឺទេ?
ចម្លើយ៖ សិស្សានុសិស្សដែលបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» ឬ សញ្ញាបត្រមានតម្លៃស្មើ ឬ សមមូល ដោយជោគជ័យសម្រេចចិត្តចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ នឹងទទួលបានការលើកទឹកចិត្ត ផ្តល់ជូនអាហារូបករណ៍សិក្សា 100% ចំពោះសិស្សនិទ្ទេស A សិស្សានុសិស្សដែលបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «ជាប់ ឬ ធ្លាក់បាក់ឌុប» ឬ សញ្ញាបត្រ មានតម្លៃស្មើ ឬ សមមូល ទទួលបាននិទ្ទេស B, C, D, E និង F សម្រាប់ឆ្នាំទីមួយដូចខាងក្រោម៖
| វគ្គទី១ | វគ្គទី២ | វគ្គទី៣ | វគ្គទី៤ |
| 35% | 3០% | 25% | 15% |
| ផុតកំណត់ត្រឹម ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ |
ផុតកំណត់ត្រឹម ថ្ងៃទី១៥ ខែវិច្ឆិកា |
ផុតកំណត់ត្រឹម ថ្ងៃទី១៥ ខែធ្នូ |
ផុតកំណត់ត្រឹម ថ្ងៃទី២៥ ខែមីនា |
English
Khmer