Chairman

 

    ​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ និង​ស្វា​គមន៍​យ៉ាង​កក់ក្តៅ​ដល់​និស្សិត​ទាំង​អស់ដែល    បាន​និង​កំពុង​ជ្រើសរើ​សសាកល​វិទ្យា​ល័​យ​បៀ​ល​ប្រាយ ជា​កន្លែង​សិក្សា​បាន ទាំង​បរិមាណ​និង​គុណភាព ដើម្បី​ឲ្យ​ខ្លួន​ប្រសើរឡើង គ្រួសារ​រីកចម្រើន និង ប្រទេសជាតិ​រុងរឿង ស្របតាម​ទស្សនាទាន​ថា “​ការ​អប់​រំល្អ គឺជា​កូនសោ​សម្រាប់ ដោះស្រាយ​រាល់​បញ្ហា​ស​ង្គ​ម និង​សេដ្ឋកិច្ចជាតិ​”​


​    ​ការ​អប់​រំ​ឧត្តម​សិក្សា​ត្រូវ​ប​ណ្ដុះ​បណ្ដាល​បុគ្គលិកលក្ខណៈ​ពេញលេញ និង​ជំរុញ​ការស្រាវជ្រាវ ផ្នែក​វិទ្យាសាស្ត្រ បច្ចេកទេស វ​ប្បធ​ម៌ និង​ស​ង្គ​ម ដើម្បី​ឲ្យ​មាន​សមត្ថភាព​ខ្ពស់​ទាំង​ចំ​ណេះ​ដឹង ជំនាញ សីល​ធ​ម៌ គំនិត​ច្នៃប្រឌិត គំនិត​បង្កើត​ថ្មី និង​ស្មារតី​សហគ្រិនភាព​សម្រាប់​អភិ​វ​ឌ្ឍ​ប្រទេសជាតិ​។​


     ​រាជ​រដ្ឋាភិបាល​គ្រប់​អាណត្តិ បាន​កំណត់​រួចហើយ​ថា ការកសាង​ធន​ធាន​មនុស្ស គឺជា​មូលដ្ឋាន គ្រឹះដ៏​រឹងមាំ​ក្នុងការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច​ស​ង្គ​ម និង​ធានា​ឲ្យ​បាន​នូវ​កំ​ណើ​ន​សេដ្ឋកិច្ច​មួយ​ប្រកបដោយ​ចីរភាព​ឆ្ពោះ​ទៅកាន់​ការបន្ថយ​ជា​បណ្ដើរៗ នូ​វ​ភាពក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ  លើសពី​នេះ​ទៅទៀត ការ​អភិ​វ​ឌ្ឍ​ធនធានមនុស្ស ត្រូវបាន​ចាត់ទុក​ជាអាទិ​ភាព​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​នៅ គ្រប់​ដំណាក់កាល ពិសេស​បាន​ក្លាយជា​អាទិ​ភាព​ទី​១ នៅក្នុង​ដំណាក់កាល​ទី​៣ និង​ទី​៤ សំដៅ លើកកម្ពស់ ចំណេះដឹង​ជំ​នា​ញ​វិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណ​ធ​ម៌ សីល​ធ​ម៌  មន​សិកា​ស្នេហា​ជាតិ​និង​ស្មារតី​ទទួលខុសត្រូវ​, សុខភាព​ល្អ​និង​កាយសម្បទា​រឹងមាំ​, តួនាទី​ស្ត្រី​និង​កិច្ច​គាំពា​រស​ង្គ​ម​។ ក្នុង​ន័យ​នេះ​, ការ​អភិ​វ​ឌ្ឍ​ធនធានមនុស្ស​ក្នុង​នីតិកាល​ទី​៦ នឹង បន្ត​ផ្តោតលើៈ ១). ការ​ព​ង្រឹ​ង​គុណភាព​វិ​ស័​យ​អប់​រំ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​, ២). ការ​ប​ណ្ដុះ​បណ្ដាល ជំនាញ​បច្ចេកទេស​, ៣). ការលើកកម្ពស់​សេវា​សុខភាព​សាធារណៈ​និង​អាហារ​រូប​ត្ថ​ម្ភ និង ៤). ការ​ព​ង្រឹ​ង​សមភាព​យេនឌ័រ​និង​ការ​គាំពារ​ស​ង្គ​ម​។ ជាង​នេះ​ទៅទៀត ការបង្កើន​ភាពឆ្លើយតប​ឲ្យ​ឲ្យ កាន់តែ​ពេញលេញ នៃ​ការ​អប់​រំទៅ​នឹង​ទីផ្សារការងា​រ​និង​ការ​រស់នៅ តាម​រយៈ​ទស្សនាទាន “​យុវ​ជន ម្នាក់​មាន​ជំនាញ​មួយ​យ៉ាង​តិ​ច​ប្រចាំ​ជីវិត​”  រៀបចំ​កម្មវិធី​បង្កើត​គំ​និ​ត​សហគ្រិនភាព និង​ភាសាបរទេស​, ព​ង្រឹ​ង​ការអប់​រំ ផ្នែក STEM  ដោយ​បង្កើត​ឲ្យ​មានម​ជ្ឈ​ម​ណ្ឌ​លអ​ប់​រំ​និង​វិទ្យាសាស្ត្រ​, បន្ត​ជំរុញ​កម្មវិធី បំណិន​ជីវិត ពិសេស​កម្មវិធី​យុវ​ជន​និង​ភាព​ជា​អ្នកដឹកនាំ​, សីល​ធ​ម៌និង​ជីវិតក្នុង​ការ​រស់នៅ​, ការចូលរួម ការងារ​ស​ង្គ​មនិង​បរិស្ថាន​។​


​    ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ក៏​បាន​យកចិត្តទុកដាក់​ដោយ​ផ្តោតលើ​ការ​រៀបចំ​ក្របខណ្ឌ កម្មវិធីសិក្សា​គោល គ្រប់​ជ្រុងជ្រោយ​រួមទាំង​ការបញ្ចូល STEM និង​វិទ្យាសាស្ត្រ​ស​ង្គ​មគ​ន្លឹះៗ សម្រាប់ ឧត្តមសិក្សា​ស្របទៅនឹង​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ ស្តង់ដា​តំបន់ និង​អន្តរជាតិ​, ការ​ព​ង្រឹ​ង​យន្ដ​ការ ការ​ទទួលស្គាល់ គុណភាព​ឧត្តមសិក្សា​, ការបង្កើន​ចំនួន​សាស្ត្រាចារ្យ ប្រកបដោយ​គុណភាព​នៅ ឧត្តមសិក្សា​, ការបង្កើន​ការ​វិនិយោគលើ​ឧ​ត្ត​ម​សិក្សា​និង​បង្កើត​ក្របខណ្ឌ​គោល​នយោបាយ​ជាតិ សំដៅ​អភិវ​ឌ្ឍ​ន៍​មូល​និ​ធិ​អាហារូបករណ៍ និង​ឥណទាន​សម្រាប់​និស្សិត​នៅ​ឧ​ត្ត​ម​សិក្សា​, ការ​ជំរុញ ការ​អភិ​វ​ឌ្ឍ សមត្ថភាព​និង​ធន​ធាន​សម្រាប់​ការគាំទ្រ​ការ​រៀន ការ​ប​ង្រៀន និង​ការសិក្សា​ស្រាវជ្រាវ​,  ការបង្កើត​មូល​និធិ​សិក្សា​ស្រាវជ្រាវ និង​យ​ន្ត​ការលើកទឹកចិត្ត​ការប្រ​កួត​ប្រជែង​ស្នាដៃ​, ព្រម​ទាំង​ការ បង្កើត​ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ ស្តីពី អភិបាលកិច្ច​និង​ការ​គ្រប់​គ្រង​ឧត្តមសិក្សា​។​


​    ​ជាមួយ​ផែនការ​យុទ្ធសាស្ត្រ​ត្រីកោណ​នៃ​ការ​អភិ​វ​ឌ្ឍ​សាកលវិទ្យាល័​យ​បៀ​ល​ប្រាយ មាន​ចក្ខុ​វិស័យ ដែល​ចង់បាន​ការ​ទទួលស្គាល់​ទាំង​ទាំង​កម្រិត​ជាតិ​និង​អន្តរជាតិ ក្នុង​ការ​ប​ណ្តុះ​បណ្តាល ធន​ធាន​និស្សិត​ឲ្យ​បានបញ្ចប់​ការសិក្សា​ពោរពេញ​ទៅ​ដោយ​សមត្ថភាព ដែល​នឹង​ឆ្លើយតប​ទៅនឹង បញ្ហា​ប្រឈម​ទាំងឡាយ​ក្នុង​ពេលអនាគត និង​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាច្រើន​ទៀ​ត​ទាំង ក្នុង​បរិបទ​កម្ពុជា និង​អន្តរជាតិ​។ អនុវត្ត​តាម​ចក្ខុ​វិស័យ​ខាងលើ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ មាន បេសកកម្ម​ដោយ​ផ្តោតលើៈ ១). ផ្តល់​នូ​វ​កម្មវិធី​ប​ណ្តុះ​បណ្តាល​គ្រប់​កម្រិត​ទាំង​កម្រិត​អប់​រំ​ឧ​ត្ត​ម​សិក្សា​និង​កម្រិត​ប​ណ្ដុះ​បណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ និង​ផ្តល់​នូ​វ​កម្មវិធី​ការងារ​ស្រាវជ្រាវ​ជាច្រើន ដែល ផ្តោតលើ​បញ្ហា​អភិរក្ស​វ​ប្បធ​ម៌ និង​អភិ​វ​ឌ្ឍ​ន៍​សេដ្ឋកិច្ចស​ង្គ​ម​កម្ពុជា ជាមួយនឹង​សហ​គមន៍​អន្តរជាតិ​, ២). អភិ​វ​ឌ្ឍ​ន៍​ធនធាន​មនុស្ស​ដែល​មាន​ប្រសិទ្ធភាព​និង​មាន​សមត្ថភាព​ប្រើ​គំ​និ​ត​ត្រិះរិះ​ពិចារណា គំនិត ច្នៃប្រឌិត និង​គំនិត​នវានុវត្តន៍ ឆ្លើយតប​នឹង​ត​ម្រូ​វ ការ​នៃ​ការ​អភិ​វ​ឌ្ឍ​ទាំងក​ម្រិតជាតិ​និង​សកល និង ៣). បន្ត​រីកលូតលាស់​ប្រកបដោយ​ឧត្តមភាព​នៃ​ការសិក្សា​អប់​រំ ការស្រាវជ្រាវ និង​នវានុវត្តន៍​។​


​    ​ដើម្បី​សម្រេចបាន​តាម​ចក្ខុ​វិស័យ និង​បេសកកម្ម​ខាងលើ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ មាន​គោល​បំណង​ជា​យុទ្ធសាស្ត្រ​ដោយ​ផ្តោតលើ ១). រក្សា​ឲ្យ​បាន​នូវ​វ​ប្បធ​ម៌ និង​គំនិត​ផ្តួចផ្តើម អំពី​គុណភាព​, ២). ព​ង្រឹ​ង​និងព​ង្រី​ក​នូ​វ​ទំ​នាក់​ទំ​នង​ខាងក្រៅ ការផ្សព្វផ្សាយ​ព័ត៌មាន និង​ប្រតិបត្តិការ​ទីផ្សារ​ឲ្យ​កាន់ តែ​ប្រសើរ​និង​ទូ​លំ​ទូលាយ​ឡើង​,  ៣). ព​ង្រឹ​ង​រចនាស​ម្ព័​ន្ធ​អភិបាលកិច្ច​ល្អ​និង​ភាពជា​អ្នកដឹកនាំ​, ៤). លើក កម្ពស់​ការ​គ្រប់​គ្រង និង​ការ​អភិ​វ​ឌ្ឍ​ធនធានមនុស្ស​, ៥). ព​ង្រឹ​ង​ការរៀ​ប​ចំ​ផែនការ​ស្ថា​ប័ន​និង​អប់​រំ​, ៦). ផ្តល់​ការសិក្សា ការ​ប​ង្រៀន និង​ស្រាវជ្រាវ ដែល​មាន​ប្រសិទ្ធភាព​, ៧). ប្តេជ្ញា​ផ្តល់​ឧត្តមភាព​នៃ​ការ សិក្សា​អប់​រំ  ការស្រាវជ្រាវ និង​នវានុវត្តន៍​, ៨). ផ្តល់​នូ​វ​វិសាលភាព​សិក្សា អប់​រំកាន់​តែ​ទូលំ​ទូលាយ​, ៩). ផ្តល់ សេវាកម្ម​អតិ​ថិ​ជន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​, ១០). ផ្តល់​សេវាកម្ម​គាំទ្រ​ផ្សេងៗ​ដល់​និស្សិត​ឲ្យ​មាន​ប្រសិទ្ធភាព​, ១១).  ធ្វើ​ទំនើបកម្ម​សម្ភារៈ​រូប​វ័ន្ត​និង​ធន​ធាន​ការសិក្សា​, ១២). កែ​ល​ម្អ​ឲ្យ​ប្រសើរឡើង និង​លើកកម្ពស់​ស្តង់ដា និង​ការធានា​គុណភាព​អប់​រំ​ផ្ទៃក្នុង​ទាំង​កម្រិត​គ្រឹះ​ស្ថាន​ទាំងមូល​និង​កម្រិត សិក្សា​នីមួយៗ​។​


​    ​តាងនាម​ក្រុម​ប្រឹក្សា​ភិបាល​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ ចំពោះ​អ្នក​ទាំងអស់គ្នា​ដែល​បាន​និង​កំ​ពុង ធ្វើការ​ជាមួយ គិត​អំពី​និង​ជ្រើសរើស​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រាយ ជា​កន្លែង​សិក្សា​បាន​ទាំង បរិមាណ​និង​គុណភាព​។  សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ គឺជា​គ្រឹះស្ថានឧ​ត្ត​ម​សិក្សា​ឯក​ជន​ធំ​ជាងគេ មាន​ទីតាំង​គោល នៅ​រាជធានី​ភ្នំេ​ព​ញ​និង​សាខា​ប្រាំពីរ​ខេត្ត​ទៀ​ត  ដែល​បាន​និង​កំពុងផលិត​ធន​ធាន មនុស្ស​ចំនួន ៩៥,២៧១ នាក់ ក្នុង​រយៈពេល ជិត​២០​ឆ្នាំ​កន្លង​ទៅ​នេះ​។​


​    ​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ភិ​បាល គណៈ​គ្រប់​គ្រង​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ គ្រប់​លំដាប់ថ្នាក់ ក៏ដូចជា​បុគ្គលិក​ទាំងអស់ ដែល​បាន​បំពេញការងារ​យ៉ាងស​កម្ម និង​មិន​ចេះ​នឿយហត់ ដើម្បី​អនាគត​ដ៏​រុងរឿង​របស់​កម្ពុជា​។  ខ្ញុំ​ក៏ថ្លែង​អំ​ណរ​គុណ​ដល់​និ​ស្សិត​ទាំងអស់​ដែល​បាន​ខិត​ខំ​រៀ​ន សូត្រ ដើម្បី​ឲ្យ​ខ្លួន​ប្រសើរឡើង គ្រួសារ​រីកចម្រើន និង​ប្រទេសជាតិ​មាន​វិបុលភាព​។ ប្រសិនបើ​យើង​មិន ខិត​ខំតស៊ូ​ធ្វើ​ការយ៉ាង​ស្វិតស្វាញ​ជាមួយគ្នា​ដោយ​ភាព​សុខដុម​រម​នា​ទេ​នោះ សុបិន​របស់​យើង​មិនអាច ក្លាយជា​ការពិត​បានឡើយ​។​


​ដោយ​សេចក្តី​គោរ​ពរាប់​អាន​អំពី​ខ្ញុំ​
អ៊ី​​ន ​ វីរជាតិ​​