សាកលវិទ្យាល័យបៀលប្រាយ នឹងរៀបចំពិធីបិទវគ្គ ប្រគល់សញ្ញាបត្រជូននិស្សិតដែលបានបពា្ចប់ការសិក្សា ដោយជោគជ័យទាំង៣កម្រិត នៅថ្ងៃទី៧មករា ខាងមុខនេះ

សាកលវិទ្យាល័យបៀលប្រាយ មានកិត្ដិយសសូមជម្រាបជូនដំណឹងដល់និស្សិតដែលបានបពា្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជូននិស្សិត នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ព្រឹក នៅសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល យូរ៉ូ២និង៣ (ក្នុងបុរីប៉េងហួតបឹងស្នោរ)។

ពិធីបិទវគ្គប្រគល់សញ្ញាបត្រ សាកលវិទ្យាល័យបៀលប្រាយ ទាំង៥ សាខាខេត្ត-រាជធានី រួមមាន៖ រាជធានីភ្នំពេញ សាខាខេត្តព្រះសីហនុ តាកែវ រតនគិរី និងខេត្តស្ទឹងត្រែង។
១. រាជធានីភ្នំពេញ

  • កម្រិតបរិញ្ញាបត្ររង ជំនាន់ទី២២
  • បរិញ្ញាបត្រ ជំនាន់ទី១៩ (សំណង់ស៊ីវិល) ជំនាន់ទី២០
  • បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២០

 

២. សាខាខេត្តតាកែវ

  • កម្រិតបរិញ្ញាបត្ររង ជំនាន់ទី១៧
  • បរិញ្ញាបត្រ ជំនាន់ទី១៥
  • កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១០

៣. សាខាខេត្តរតនគិរី

  • កម្រិតបរិញ្ញាបត្ររង ជំនាន់ទី១៩
  • បរិញ្ញាបត្រ ជំនាន់ទី១៧
  • កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៤

៤. សាខាខេត្តស្ទឹងត្រែង

  • បរិញ្ញាបត្រ ជំនាន់ទី១២
  • និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៧

៥. សាខាខេត្តព្រះសីហនុ

  • កម្រិតបរិញ្ញាបត្ររង ជំនាន់ទី២១
  • បរិញ្ញាបត្រ ជំនាន់ទី១៩
  • កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៥

និស្សិតត្រូវមកបើកឯកសណ្ឋានផ្លូវការសម្រាប់ទទួលសញ្ញាបត្រ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នៅសាខាសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តព្រះសីហនុ តាកែវ រតនគិរី ស្ទឹងត្រែង និងទីតាំងគោលរាជធានីភ្នំពេញ នៅកន្លែងការិយាល័យចុះឈ្មោះសិក្សា (Receptionist) រៀងរាល់ម៉ោងធ្វើការ។

  1. រាជធានីភ្នំពេញ
    អគារ A និង B ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ និងផ្លូវ១៩៩២ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
    >> 012 682 777, 015 682 777
    >> BBU Graduation => 
    https://t.me/+VVeRsVfbaGZkYTNl
    >> Location => https://maps.app.goo.gl/bb3bxSDg2qAXRJNP7
  2. Build Bright University, Preah Sihanouk Campus
    >> 
    https://www.fb.com/sh.bbu.edu.kh
  3. សាខាខេត្តតាកែវ
    >> 
    https://www.fb.com/takeo.bbu.edu.kh
  4. សាខាខេត្តរតនគិរី
    >> 
    https://www.fb.com/rk.bbu.edu.kh
  5. សាខាខេត្តស្ទឹងត្រែង
    >> https://www.fb.com/st.bbu.edu.kh