លោក​សាស្ត្រាចារ្យ ឈាង ម៉េង​ហ៊ុន នៃមហា​វិទ្យា​ល័​យ​គ្រប់​គ្រង​ធុរកិច្ចបានដឹកនាំ​និស្សិតចុះកម្មសិក្សានៅធនាគារ សា​ខម​ប៊ែង សាខា​ខេត្តសៀមរាប

នា​ព្រឹក ថ្ងៃ​១១​កើត ខែ​មាឃ ឆ្នាំ​កុរ ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​អង្គា​រ៍ ទី​៤ ខែ​កុម្ភះ ឆ្នាំ​២០២០ និស្សិត​សាកលវិទ្យា​ល័​យ​បៀ​ល​ប្រា​យ សាខា​ខេត្តសៀមរាប ចំនួន​៥​រូប ដែល​កំពុង​សិក្សា​មហា​វិទ្យា​ល័​យ​គ្រប់​គ្រង​ធុរកិច្ច ជំនាញ​ធនាគារ​និង​ហិ​រញ្ញ​វត្ថុ ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ ឈាង ម៉េង​ហ៊ុន បាន​ចុះ​ទស្សនកិច្ច​សិក្សា​នៅ​ធនាគារ សា​ខម​ប៊ែង (Sacombank) សាខា​សៀមរាប ដើម្បី​ស្វែង​យល់​អំពី​ផលិតផល​និង​សេវាកម្ម​របស់​ធនាគារ ដែល​ជា​ផ្នែក​មួយ​នៃ​ការផ្សារភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការអនុវត្ត​ការងារ​ក្នុង​វិស័យ​ធនាគារ​កិច្ច​។​
​ក្នុងនាម​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ យើង​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំ​ពោះ​ធនាគារ សា​ខម​ប៊ែង​សាខា​សៀមរាប ជាពិសេស​លោក ខៀក ចាន់​ដែន ប្រធាន​សាខា​ធនាគារ សា​ខម​ប៊ែង​ខេត្តសៀមរាប (​ជា​អតីត​និស្សិត​សាកលវិទ្យា​ល័​យ​បៀ​ល​ប្រាយ​សៀមរាប ជំនាន់​ទី​៨) និង​សហការី ដែល​បាន​អនុញ្ញាត​ការ​ចុះ​ធ្វើ​កម្មសិក្សា និង​ចំណាយ​ពេលវេលាដ៏​មមាញឹក ជាមួយ​ក្រុម​និស្សិ​តយើង​ប្រកបដោយ​ក្តី​រីករាយ​។ សូម​ជូន​ពរ​លោក​ប្រធាន​សាខា និង​បុគ្គលិក​ទាំងអស់​ជួបប្រទះ​តែ​នឹង​សំណាងល្អ និង​សេចក្តីសុខ​គ្រប់​ប្រការ​។​