សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ បាន​អនុញ្ញាតឱ្យ​សហ​គមន៍​ចា​ប៉ី អមតៈ

នៅ​ពេលព្រឹក ថ្ងៃ​ព្រហស្បតិ៍ ២ កើត ខែ​មិគសិរ ឆ្នាំ​កុរ ឯក​ស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ បាន​អនុញ្ញាតឱ្យ​សហ​គមន៍​ចា​ប៉ី អមតៈ មក​ធ្វើ​បទ​បង្ហាញ និង​សម្ដែង​សិល្បៈ ចាប៉ីដងវែង ដែល​រៀបចំ​កម្មវិធី​ដោយ​មហោស្រព​ចាប៉ីដងវែង លើក​ទី​២​។ កម្មវិធី​នេះ​រៀបចំ​ឡើង​ដើម្បី​អបអរសាទ​រ​ខួប ៣ ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង ក្នុង​បញ្ជី​បេតិកភណ្ឌ​វ​ប្បធ​ម៌​អរូបី​នៃ​មនុស្សជាតិ ក្នុង​គោល​បំណង​បំផុត​ការចូលរួម​របស់​ប្រជា​ពល​រដ្ឋ ជាពិសេស​យុវ​ជន​ក្នុង​ការអភិរក្ស និង​លើកស្ទួយ​កេរ​មរតកវ​ប្បធ​ម៌​និង​អត្តសញ្ញាណ​ជាតិ​។ ដើម្បី​ចូលរួម​ជួយ​សម្របសម្រួល​លើ​ការ​រៀបចំ​ប្រ​ព័​ន្ធ​សំ​ឡេង​មួយ​ចំ​នួន​ព្រម​ទាំង​អនុញ្ញាត​ផ្ដល់ឱកាស​ដល់​និ​ស្សិ​តនៃ​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រាយ​ដើម្បី​ចូលរួម​ស្វែង​យល់​ពី​ការធ្វើ​បទ​បង្ហាញ​លើ​ឧបករណ៍​តន្ត្រី​ចាប៉ីដងវែង និង​ទស្សនា​ការសម្តែង​សិល្បៈ​ចាប៉ីដងវែង​។​