Library Services
សេវាកម្ម និងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណាល័យ
ព័ត៌មានសម្រាប់អ្នកសិក្សាស្រាវជ្រាវនៅ បណ្ណាល័យ របស់សាកលវិទ្យាល័យបៀលប្រាយ
បណ្ណាល័យជាអ្វី?
បណ្ណាល័យសាកលវិទ្យាល័យបៀលប្រាយ ជាកន្លែងតម្កល់ សៀវភៅ និង ឯកសារជាច្រើន ដែលអនុញ្ញាតឲ្យនិស្សិត និងអ្នកសិក្សាគ្រប់មជ្ឈដ្ឋានអាចចូលមក សិក្សាស្រាវជ្រាវ នៅក្នុងបណ្ណាល័យនេះ ដូចនៅបណ្ណាល័យ សាធារណៈ ដែរ។
តើអ្នកចូលបណ្ណាល័យដើម្បីអ្វី?
អ្នកអាចចូល បណ្ណាល័យដើម្បីអានសៀវភៅ ស្វែងរក ឯកសារ ស្រាវជ្រាវ ពិភាក្សាអំពីលំហាត់ជាក្រុម ខ្ចីសៀវភៅពីបណ្ណាល័យ ប្រើប្រាស់សម្ភារសិក្សា និងសេវកម្មបណ្ណាល័យផ្សេងៗទៀត។
ហេតុអ្វីត្រូវចូលមកសិក្សានៅបណ្ណាល័យសាកលវិទ្យាល័យបៀលប្រាយ?
- មានបន្ទប់ធំទូលាយ ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់។
- មានសៀវភៅ និងអត្ថបទស្រាវជ្រាវផ្សេងៗ សរុបចំនួនជិត ៨០១៣ ក្បាល។
- មានកុំព្យូទ័រសម្រាប់ឲ្យនិស្សិតប្រើប្រាស់ ដោយភ្ជាប់ អ៊ីនធឺណែតជាស្រេច។
- មាន WiFi សម្រាប់ឲ្យនិស្សិតប្រើអ៊ីនធឺណែតលើកុំព្យូទ័រ ផ្ទាល់ខ្លួន ឬ លើទូរស័ព្ទដៃបាន។
- មានកម្មវិធីសម្រាប់ស្វែងរកសៀវភៅតាមកុំព្យូទ័រ កាតាឡុក។
- មានតុសម្រាប់ឲ្យនិស្សិតអានសៀវភៅច្រើន និងមានសា ឡុងសម្រាប់និស្សិតសម្រាក។
- មានម៉ាស៊ីនស្កេន ថតចម្លង និងព្រីនឯកសារជូននិស្សិត។
- មានកន្លែងលក់នំ និងភេសជ្ជះ ដែលមានទីតាំងនៅជិត បណ្ណាល័យ។
តើបណ្ណាល័យមានទីតាំងនៅឯណា និងអាចចូលបាននៅពេលណា?
បណ្ណាល័យមានទីតាំងស្ថិតនៅជាន់ទី១ អគារ នៃសាកល វិទ្យាល័យបៀលប្រាយ និងបើកដំណើរការទៅតាមពេលវេលា ដូចខាងក្រោមៈ
ចន្ទ - សុក្រ – ពេលព្រឹក 07:00 AM – 11:30AM
– ពេលរសៀល 01:30 PM – 05:00PM
សៅរ៍ - អាទិត្យ – ពេលព្រឹក 07:00 AM – 11:00AM
– ពេលសៀល 01:00 PM – 05:00PM
តើធ្វើដូចម្តេចទើបអាចចូលបណ្ណាល័យបាន?
- និស្សិតដែលមកបណ្ណាល័យលើកដំបូង អាចចូល បណ្ណាល័យបានដោយគ្មានកាតតែមួយដងប៉ុណ្ណោះ ។
- និស្សិតដែលសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ត្រូវមានកាតនិស្សិត។
- និស្សិតមកពីខាងក្រៅ ត្រូវចុះឈ្មោះធ្វើកាត សមាជិកនៅបណ្ណាល័យ ដើម្បីមានសិទ្ធចូល។
លក្ខខណ្ឌនៃការខ្ចីសៀវភៅពីបណ្ណាល័យ
- ត្រូវមានកាតបណ្ណាល័យដែលនៅមាន សុពលភាព។
- បានចុះឈ្មោះក្នុងបញ្ជីខ្ចីសៀវភៅនៃប្រព័ន្ធ PMB ។
- បានសងសៀវភៅដែលខ្ចីពីមុនរួចរាល់អស់ ។
- អាចខ្ចីសៀវភៅបានច្រើនបំផុតចំនួន ០២ ក្បាល។
- ការខ្ចីមានរយៈពេលកំណត់ ចំនួន ០១ សប្តាហ៍។
- ការខ្ចីសៀវភៅត្រូវកក់ប្រាក់ ទៅតាមតម្លៃនៃសៀវភៅពី 5.00$ ដល់ 15.00$ និងមានចេញវិក័យ បត្រ ជូនទៅឲ្យអ្នកខ្ចី។
- ពេលយកសៀវភៅមកសងវិញតាមកាលកំណត់ ប្រាក់ដែលបានកក់នឹងត្រូវប្រគល់ជូនវិញគ្រប់ចំនួន។
- ក្នុងករណីខ្ចីសៀវភៅផុតកំណត់នៃថ្ងៃសង ត្រូវពិន័យជាទឹកប្រាក់មួយថ្ងៃ 500 រៀល សម្រាប់សៀវភៅមួយ ក្បាល។
- ក្នុងករណីបាត់វិក័យបត្រ ត្រូវពិន័យជាទឹកប្រាក់ចំនួន 2000 រៀល។
- ក្នុងករណីសៀវភៅដែលបានខ្ចីមានការខូចខាត ត្រូវសងទៅតាមទ្រង់ទ្រាយដែលខូច។