អបអរសាទរ ទិវាជាតិ ១២ ធ្នូ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
អបអរសាទរ ទិវាជាតិ ១២ ធ្នូ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
នៅថ្ងៃពុធ ០៥ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ វេលាព្រឹកម៉ោង៨ នៅសាកលវិទ្យាល៍យបៀលប្រាយ រាជធានីភ្នំពេញ បានប្រារព្វពិធី អបអរសាទរ ទិវាជាតិ ១២ ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ក្រោមអធិបតីភាព លោក សាកលវិទ្យាធិការរងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការ សាធារណៈសាកលវិទ្យាល័យបៀលប្រាយ រួមមានទាំងថ្នាក់ដឹកនាំ លោក លោកស្រី សាស្ត្រាចារ្យ បុគ្គលិក និងប្អូនៗ និស្សិតជាច្រើនកុះករ បានចូលរួមស្តាប់នូវសុន្ទរកថាកដ៏មានខ្លឹមមសាររបស់លោក សាកលវិទ្យាធិការរងជាន់ខ្ពស យ៉ាងយកចិត្តទុកដាក់។ ជាទីបញ្ចប់ដើម្បីបិទកម្មវិធីនាទីស្រែកជយឃោសអបអរសាទរយ៉ាងរំពង លាយឡំជាមួយការបង្ហោះ ប៉េងប៉ោង ចម្រុះពណ៌យ៉ាងអធិកអធម។