សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីចុះទស្សនកិច្ច តាមសាកលវិទ្យាល័យ កញ្ញាឯកកម្ពុជា ២០១៧
ថ្ងៃសុក្រ ៨ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីចុះទស្សនកិច្ច តាមសាកលវិទ្យាល័យ កញ្ញាឯកកម្ពុជា ២០១៧ ដើម្បីចាប់ផ្ដើមធ្វើការផ្សព្វផ្សាយខិតខិតប័ណ្ណ និងទទួលពាក្យ កញ្ញាឯកកម្ពុជា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន Arise Agency ដែលធ្លាប់បានទទួលនូវភាពជោគជ័យនៃកម្មវិធីប្រកួតកញ្ញាឯកកម្ពុជាឆ្នាំ២០១៦ និង ២០១៧ បេក្ខនារីដ៏ស្រស់ស្អាតចំនួន 20 រូប ដែលពួកគាត់មកពីសាកលវិទ្យាល័យផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចសហការយ៉ាងរឹងមាំ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ ជាមួយនឹង ក្រុមតារាបង្ហាញម៉ូដមកពីក្រុមហ៊ុន Arise Agency ហើយក៏មានការដាក់តាំងផលិតផលផលិតផល ដើម្បីចែកជូន ដល់និស្សិតទាំងអស់ដែលបានចូលរួមកម្មវិធីផងដែរ។