នៅថ្ងៃអង្គារ ៦ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨
នៅថ្ងៃអង្គារ ៦ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិនិត្យឡើងវិញលើ ការរៀបចំរបាយការណ៍ស្វ័យវាយតម្លៃ ការអនុវត្តស្តង់ដាទាំងប្រាំបួន ផែនការយុទ្ធសាស្ត្រ រចនាសម្ព័ន្ធអភិបាលកិច្ច ការអនុវត្ត ផែនការសកម្មភាព រចនាសម្ព័ន្ធកម្មវិធីសិក្សា និង ការធានាគុណភាព អប់រំផ្ទៃក្នុង ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី សាកលវិទ្យាធិការរងជាន់ខ្ពស់ សាកលវិទ្យាធិការរង នាយកតំបន់ នាយកសាខា នាយករងទទួលបន្ទុកកិច្ចការសិក្សា នាយករងទទួល បន្ទុកផែនការ រដ្ឋបាល និងហិរញ្ញវត្ថុ និងអ្នកទទួលបន្ទុកផែ្នកធានា គុណភាពអប់រំផ្ទៃក្នុងសាកលវិទ្យាល័យ បៀលប្រាយ រាជធានីភ្នំពេញ សាខាខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី