នៅ​ថ្ងៃ​អង្គារ ៦ កើត ខែ​កត្តិក ឆ្នាំច សំរឹ​ទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨

នៅ​ថ្ងៃ​អង្គារ ៦ កើត ខែ​កត្តិក ឆ្នាំច សំរឹ​ទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ បាន​រៀបចំ​កិច្ច​ប្រ​ជុំ​ពិភាក្សា និង​ពិ​និត្យ​ឡើង​វិញ​លើ ការ​រៀបចំ​របាយការណ៍​ស្វ័​យ​វាយតម្លៃ ការអនុវត្ត​ស្តង់ដា​ទាំង​ប្រាំបួន ផែនការ​យុទ្ធសាស្ត្រ រចនា​ស​ម្ព័​ន្ធ​អភិបាលកិច្ច ការអនុវត្ត ផែនការ​សកម្មភាព រចនា​ស​ម្ព័​ន្ធកម្ម​វិធី​សិក្សា និង ការធានា​គុណភាព អប់​រំ​ផ្ទៃក្នុង ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សាកលវិទ្យាធិការ​រង​ជាន់ខ្ពស់ សាកលវិទ្យាធិការ​រង នាយក​តំបន់ នាយក​សាខា នាយ​ករង​ទទួលបន្ទុក​កិច្ចការ​សិក្សា នាយ​ករង​ទទួល បន្ទុក​ផែនការ រដ្ឋបាល និង​ហិរញ្ញវត្ថុ និង​អ្នកទទួលបន្ទុក​ផែ្ន​ក​ធានា គុណភាព​អប់​រំ​ផ្ទៃក្នុង​សាកលវិទ្យា​ល័​យ បៀ​ល​ប្រា​យ រាជធានី​ភ្នំពេញ សាខា​ខេត្តសៀមរាប ខេត្ត​បាត់​ដំបង ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្តតាកែវ ខេត្ត​ព្រះសីហនុ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគីរី​