RGC and MoEYS

ការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និង កីឡា

សាកលវិទ្យាល័យបៀលប្រាយ (Build Bright University) បានចាប់ផ្ដើមកកើតឡើងក្នុងអំឡុងពេលជាច្រើនឆ្នាំ កន្លងទៅ។ ដំបូងឡើយគឺនៅក្នុងអំឡុង ឆ្នាំ១៩៩៨សាកលវិទ្យាល័យនេះមានទ្រង់ទ្រាយជាអង្គការ មួយមិន សំដៅប្រាក់ចំ ណេញ ដែលមានឈ្មោះថាអង្គការស្ម្រ័គចិត្ដយុវជនកម្ពុជាឬអង្គការ CYVO (Cambodian Youth Volunteer Organization) ដែលត្រូវបានបង្កើតឡើងដោយ ឯ.ឧ. អ៊ីន វីរជាតិ និងធ្វើសកម្មភាពបណ្ដុះបណ្ដាល វគ្គជំនាញខ្លីៗ សំដៅផ្ដល់ចំណេះដឹង និងបទពិសោធន៍ដល់ យុវជនកម្ពុជា ទូទៅជា ពិសេសបណ្ដុះបណ្ដាល ជំនាញអាជីវកម្ម ការគ្រប់គ្រងកុំព្យូទ័រ និង ភាសាអង់គ្លេស ។ ផ្ដើមចេញពីមូលដ្ឋាននេះ អង្គការ CYVO បានធ្វើការវិវត្ដន៍ទៅជា មហាវិទ្យាល័យគ្រប់គ្រង និង នីតិតិសាស្ដ្រ ឬ ហៅកាត់ថា FML (Faculty of Management and Law) ជាផ្លូវការ ដោយអនុក្រិតលេខ៤៥ អនក្រ.បក. ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០០០ និងបានការទទួលស្គាល់ គុណភាពអប់រំពីក្រសួងអប់រំ យុវជន និង កីឡាដែលបានពង្រីក កម្មវិធី នៃការបណ្ដុះ បណ្ដាល និង ជំនាញជាច្រើនទៀត រួមមាន គ្រប់គ្រង គណនេយ្យ ហិរញ្ញវត្ថុ ធនធានមនុស្ស និង ច្បាប់ ។ល។ ក្រោយ មកនៅក្នុងអំឡុង ឆ្នាំ២០០២ មហាវិទ្យាល័យគ្រប់គ្រងនិងនីតិសាស្ដ្រ ក៏បានប្រែក្លាយទៅ ជាសាកលវិទ្យាល័យបៀលប្រាយ ឬ Build Bright University (BBU) ជាផ្លូវការដោយ រាជរដ្ឋាភិបាល តាម អនុក្រិតលេខ៥៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០២ និង បានការទទួលស្គាល់គុណភាព អប់រំពីក្រសួងអប់រំ យុវជន និង កីឡា ហើយបានអភិវឌ្ឍន៍ រីកលូតលាស់ រហូតមកទល់បច្ចុប្បន្ននេះ ដោយបានពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាល នៅតាមសាខាខេត្ដ ចំនួនប្រាំពីរទៀតរួមមាន ខេត្ដសៀមរាប ខេត្ដបាត់ដំបង ខេត្ដបន្ទាយមានជ័យ ខេត្ដស្ទឹងត្រែង ខេត្ដរតនគីរី ខេត្ដតាកែវ និងខេត្ដព្រះសីហនុ។ ចំណែកឯ ទីតាំងគោលនៃសាកលវិទ្យាល័យគឺស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ដោយមានចក្ខុវិស័យ បេសកកម្ម និងរចនាសម្ព័ន្ឋគ្រប់ គ្រងច្បាស់លាស់ សាកលវិទ្យាល័យបៀលប្រាយ បន្ដដំណើរការអភិវឌ្ឍន៍ ទៅតាមទិសដៅ ផែនការយុទ្ឋសាស្ដ្រអភិវឌ្ឍន៍ សាកលវិទ្យាល័យ រយៈពេល១០ឆ្នាំទៅមុខ ទៀត ដោយផ្ដោតទៅលើ ទិសដៅ យុទ្ឋសាស្ដ្របីជាចម្បង:
ទី១-ការពង្រឹង សមត្ថភាពនៃការគ្រប់គ្រង
ទី២-ការពង្រឹងគោលនយោបាយគ្រប់គ្រងការអភិវឌ្ឍន៍
ទី៣-ការបង្កើនសមត្ថភាពនៃការ ប្រើប្រាស់បច្ចេកវិទ្យា។