សិក្ខាសាលាស្ដីអំពី " ការអប់រំ និង សហគ្រិនភាព "

សបប.បប៖ កាលពីថ្ងៃពុធ និងព្រហស្បត្តិ៍ ៤-៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ និង១០ ខែមករា ឆ្នាំ២០១៩សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបាត់ដំបង បានសហការជាមួយសាកលវិទ្យាល័យ Ritsumeikan Asia Pacific បានរៀបចំធ្វើសិក្ខាសាលាស្ដីពី " ការអប់រំ និង សហគ្រិនភាព " ដែលធ្វើបទបង្ហាញដោយលោក Kevin J. Cooney, Ph.D និងចូលរួមជាគណៈធិបតីដោយលោក យី សុងគី អនុប្រធាន សហភាពសហពន្ធ័យុវជនកម្ពុជា និងលោកឌឿន សារី នាយកសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តបាត់ដំបង ។​កម្មវិធីនេះ មានគោលបំណងដើម្បីចែករំលែកនូវចំណេះដឹងទាក់ទងទៅនឹង ការអប់រំ និងសហគ្រិនភាព ដល់និស្សិតចំនួន៤០០នាក់ ព្រមទាំងមានរៀបចំនូវអាហារសម្រន់សម្រាប់ជូនដល់និស្សិតទៀតផង។