សកម្មភាពចុះជួយសហគមន៍របស់និស្សិតសាកលវិទ្យាល័យបៀលប្រាយ (យុវជនដើម្បីសហគមន៍)
នៅវេលាម៉ោង៩.០០ព្រឹកនាថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៦នេះ យុវជនដើម្បីសហគមន៍របស់និស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន០៦រូប ក្រោមការដឹកនាំដោយ លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរងទទួលបន្ទុកផ្នែកកិច្ចការនិស្សិត និងការគ្របគ្រងការចុះឈ្មោះ នៃសាកលវិទ្យាល័យបៀលប្រាយ បានចុះចែកអំណោយមួយចំនួនដល់ កុមារចំនួន១៣០នាក់ កំពុងរស់នៅ ក្នុងសហគមន៌ទាំង៨ នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
អំណោយនិងសកម្មភាពចុះជួយសហគមន៍របស់គណៈគ្រប់គ្រងនិងនិស្សិតសាកលវិទ្យា ល័យបៀលប្រាយរួមមាន៖
1. ផ្តល់សម្ភារៈសិក្សា ដល់កុមារចំនួន១៣០រូប ម្នាក់ៗទទួលបានសម្ភារ សិក្សា មួយឈុត (មានសៀវភៅ ២ក្បាល បិច ១ដើម ខ្មៅដៃ១ ជ័រលុប១ )។
2. ផ្តល់ជូនអាហារ នំ ទឹកសុទ្ធ ។
3. ក្រៅពីការផ្តល់អំណោយដល់កុមារ និស្សិតមានសកម្មភាពផ្សេងៗជាមួយកុមារដូចជា៖
» ការលាងដៃ និងសាប៊ូ
» ការឆ្លើយសំណួរយករង្វាន់
» ការប្រលង់បោះបាល់យករង្វាន់
ក្នុងនោះទៀតសោត យុវជនដើម្បីសហគមន៍របស់និស្សិតសាកលវិទ្យាល័យ បៀលប្រាយបានបង្ហាត់បង្ហាញឲ្យកុមារយល់ដឹងពីអនាម័យដូជា៖ការលាងដៃនឹងសាប៊ូ មុននិង ក្រោយញុំអាហារឲ្យបានស្អាត។ក្រុមនិស្សិតពិតជាមានសេចក្តីរំភើបត្រេកអរដែលបានឃើញកុមារទាំងនោះមានការសប្បាយរីករាយ ជាមួយនឹងសកម្មភាពរបស់ពួកគេ។ សកម្មភាពចុះជួយសហគន៍នេះបានបង្ហាញពីសិល្បៈនៃការចែករំលែកវប្បធម៌បណ្តុះគំនិតជួយដល់សហគមន៍ដែលជាគំរូសំរាប់និស្សិតនិងយុវននននជនកម្ពុជាដទៃទៀត។ ក្នុងសកម្មភាពទាំងនេះយុវជនក៍មានភាពសោមនស្សរីករាយដែលបានឃើញស្នាមញញឹមរបស់កុមារក្នុងទឹកមុខសប្បាយចិត្តនូវការទទួលអំណោយនិងសកម្មភាពទាំងនោះ។
សមាសភាពចូលរួមសកម្មភាពចុះចែកអំណោយរួមមាន៖
- លោកអ៊ីនវីរជ័យសាកលវិទ្យាធិការរងទទូលបន្ទុកកិច្ចការនិស្សិត និងគ្រប់គ្រងការចុះឈ្មោះសិក្សា នៃសាកវិទ្យាល័យ បៀលប្រាយ
- សិស្ស-និស្សិតមហាវិទ្យាល័យនិតិសាស្រ្តរបស់សាកលវិទ្យាល័យបៀលប្រាយចំនួន០៦រូប
- អង្គការ Codo ចំនួន០២រួប
- សហគមន៌ទាំង០៨ ចំនួន១០រួប
ជាចុងក្រោយគណៈគ្រប់គ្រងនិងនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយមានអារម្មណ៍រីករាយនិងថតរូបជាអនុស្សារីយ៍ជាមួយសិស្សានុសិ្សរជាទុកជានិមិត្តរូប។
សកម្មភាពចុះជួយសហគមន៍របស់យុវជនដើម្បីសហគមន៍បានបញ្ចប់នៅវេលាម៉ោង១១.៤០ថ្ងៃរសៀលនាថ្ងៃទី០១ខែឧសភាឆ្នាំ២០១៦ប្រកបដោយភាពជោគជ័យនិងបង្ហាញពីស្មារតីយកចិត្តទុក ដាក់ ចំពោះសហគមន៍ និងបង្កើតវប្បធម៌ចែករំលែក ខ្មែរជួយខ្មែរ ក្តីអាណិតស្រលាញ់ក្នុងនាមជា ប្រជាជនខ្មែរ សម្រាប់ទុកជាកេរដំណែលដល់ដល់កូនខ្មែរ នាពេលបច្ចុប្បន្ន និងអនាគត៕