ក្រុមហ៊ុនធំៗចំនួន២០ និង និស្សិតរាប់ពាន់នាក់ចូលរួមទិវាការងារ សាកលវិទ្យាល័យបៀលប្រាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦
នេះជាលើកទី៣ ដែលទិវាការងារសាកលវិទ្យាល័យបៀលប្រាយ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីភ្ជាប់សាកលវិទ្យាល័យជាមួយក្រុមហ៊ុន និងសហគ្រាសជាច្រើន ពិសេសដើម្បីផ្តល់ឱកាសឱ្យនិស្សិត ស.ប.ប. បានជួប និងស្វែងយល់ពីការអនុវត្តជាក់ស្តែងនៅក្រុមហ៊ុន និងសហគ្រាសធំៗនិងល្បីៗ ដើម្បីឆ្លុះបញ្ជាំងពីប្រធានបទនិងមុខវិជ្ជាដែលពួកគេបានសិក្សានៅសាកលវិទ្យាល័យ។
និស្សិតដែលចូលរូមក្នុងទិវាការងារនេះ នឹងត្រូវបានសម្ភាសន៍ និង ផ្តល់ឱកាសការងារនៅតាមក្រុមហ៊ុនធំៗចំនួន ២០រួមមាន ¸ធនាគារស្ថាបនាលីមីតធីត, បុរី ប៉េងហ៊ួត,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ CMK,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Samrithisak, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Kredit, ក្រុមហ៊ុន Asia Wei Luy, ក្រុមហ៊ុន KH-Express,សាលា I-Kids (UCMAS), ក្រុមហ៊ុន Online,ក្រុមហ៊ុន CU Plus, ក្រុមហ៊ុន EPenh, ក្រុមហ៊ុន Express Food Group, ក្រុមហ៊ុន KHBUY, ក្រុមហ៊ុន 2world travel, ក្រុមហ៊ុន Forte Insurance,ក្រុមហ៊ុនOPENNET, ក្រុមហ៊ុន Luxury Smile Cambodia, ក្រុមហ៊ុន Camko Top Distributor, ក្រុមហ៊ុន ST&STravel & Tour និង ក្រុមហ៊ុនSophanny TT Development។
ឆ្នាំនេះ ទិវាការងារ សាកលវិទ្យាល័យបៀលប្រាយ ត្រូវបានប្រារព្ឋធ្វើនៅសាកលវិទ្យាល័យបៀលប្រាយ ទាងំ៨សាខារាជធានី-ខេត្ត ក្នុងថ្ងៃតែមួយខ្លះនិងនៅថ្ងៃខុសគ្នា និងដោយឡែក នៅសាកលវិទ្យាល័យបៀលប្រាយ សាខាកណ្តាលរាជធានីភ្នំពេញ គឺរៀបចំធ្វើឡើងក្នុងរយៈពេលមួយថ្ងៃពេញ ចាប់ពីម៉ោង៧ៈ៣០ព្រឹក ដល់ម៉ោង ៦ល្ងាច នៅក្នុងបរិវេណសាកលវិទ្យាល័យបៀលប្រាយ។
អត្ថប្រយោជន៍ដែលនិស្សិត នឹងទទួលបានពីការចូលរួមទិវាការងារនេះ មានដូចជា¸
- និស្សិតនឹងទទួលបានការដាក់ពាក្យ ដើម្បីបម្រើការងារដោយសម្ភាសន៍ផ្ទាល់នៅនឹងកន្លែង
- ធ្វើបទបង្ហាញពីឱកាសការងារ និងអាជីពការងារ
- ធ្វើបទបង្ហាញ និងការណែនាំល្អៗអំពីតម្រូវការជំនាញក្នុងវិស័យឧស្សាហកម្មដែលកំពុងរីកដុះដាល
- ផ្តល់ភាពងាយស្រួល និងឱកាសការងារជូនដល់និស្សិតដែលកំពុងសិក្សា និងនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបៀលប្រាយ ហើយបាននឹងកំពុងស្វែងរកការងារធ្វើនៅតាមក្រុមហ៊ុន និងស្ថាប័ននានា
- ជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន និងស្ថាប័ននានា ដែលកំពុងត្រូវការជ្រើសរើសបុគ្គលិកចូលបម្រើការងារ ជាពិសេស គឺក្រុមនិស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ ដែលមានចំណេះដឹង និងជំនាញពិតប្រាកដ
- ផ្សព្វផ្សាយពីសេវកម្ម និង ផលិតផលរបស់ក្រុមហ៊ុន។