អបអរសាទរ ពិព័រណ៍អប់រំលើកទី១ (First CHEA Education Fair)
អបអរសាទរ ពិព័រណ៍អប់រំលើកទី១ (First CHEA Education Fair)" សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (CHEA) បានរៀបចំ ពិព័រណ៍អប់រំលើកទី១ (First CHEA Education Fair) ក្រោមអធិបតីភាព ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ ពិព័រណ៍អប់រំលើកទី១ នេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីព័ត៌មានសិក្សា ពេលវេលានៃការបើកបវេសនកាលសិក្សា ព័ត៌មានលម្អិតស្តីពីទីតាំងគ្រឹះស្ថានសិក្សា មុខវិជ្ជា កម្មវិធីសិក្សា តម្លៃសិក្សា និងការផ្តល់អាហារូបករណ៍ របស់គ្រឹះស្ថានសិក្សាទាំង ១០៤គ្រឹះស្ថាន ដែលជាសមាជិក សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។