ការផ្តល់ឱកាសការងារនៅក្រុមហ៊ុន អាស៊ីវេរលុយ និងអាហរូបករណ៍សិក្សា ១០០% កម្រិតបរិញ្ញាបត្រ ដោយឥតគិតថ្លៃដែលមានរយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យបៀលប្រាយ គ្រប់សាខាខេត្ត-រាជធានី
នៅថ្ងៃព្រហស្បតិ៍ ១១ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានសហការជាមួយក្រុមហ៊ុនអាស៊ីវេរលុយ បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង (MoU) ស្តីអំពី ការផ្ដល់ឱកាសការងារនៅក្រុមហ៊ុនអាស៊ីវេរលុយ និងអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យបៀលប្រាយ បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ២០០ កន្លែង សម្រាប់និស្សិតសិក្សាកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យបៀលប្រាយ គ្រប់សាខាខេត្ត-រាជធានី ដែលមានរយៈពេល៤ឆ្នាំឡើងទៅ ឬ លើសពី៤ឆ្នាំ ដែលនឹងបណ្តុះបណ្តាលចាប់ពីឆ្នាំសិក្សា ២០១៨-២០១៩, ២០១៩-២០២០, ២០២០-២០២១, ២០២១-២០២២។
កិច្ចព្រមព្រៀងនេះ គឺដើម្បីចូលរួមសកម្មភាពសង្គម ឲ្យស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងផ្ដល់ឱកាសឲ្យនិស្សិតមានលទ្ធភាពបន្តការសិក្សា នៅសាកលវិទ្យាល័យ។ ហេតុនេះហើយ ធ្វើឲ្យអាស៊ី វេរលុយ បានបង្កើតឲ្យមានកម្មវិធី អាហារូបករណ៍ដល់និស្សិត។
ការផ្តល់អាហារូបករណ៍នេះ គឺធ្វើឡើងសម្រាប់សិស្សានុសិស្សទាំងពីរភេទមានមានសញ្ជាតិខ្មែរ ដែលមានមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស ដែលទទួលបានកម្រិតនិទ្ទេសនិទ្ទេស A រហូតដល់និទ្ទេស E អាចមកចុះឈ្មោះសិក្សានៅគ្រប់សាខាខេត្ត-រាជធានីនៃសាកលវិទ្យាល័យបៀលប្រាយ ឬ នៅនឹងក្រុមហ៊ុន អាស៊ីវេរលុយ ដោយផ្ទាល់ ដែលអាចទទួលបានឱកាសការងារនៅ ក្រុមហ៊ុន អាស៊ីវេរលុយ និងអាហារូបករណ៍សិក្សានៅគ្រប់សាខាខេត្ត-រាជធានី នៃសាកលវិទ្យាល័យបៀលប្រាយ វេនយប់ និងវេនសៅរ៍-អាទិត្យប៉ុណ្ណោះ ដែលពួកគាត់មានពេលវេលាគ្រប់គ្រាន់អាចបំពេញការងារ ពេញម៉ោងចាប់ពីម៉ោង៨:០០ ព្រឹក ដល់ម៉ោង៥:០០ ល្ងាច និងធ្វើការចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ឬ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ សម្រាប់និស្សិតមានបំណងឈប់ធ្វើការនៅក្រុមហ៊ុន អាស៊ីវេរលុយ ឬ ឈប់ការសិក្សា នោះការផ្តល់អាហារូបករណ៍សិក្សានឹងត្រូវបានផ្តាច់ដោយស្វ័យប្រវត្តិ។
សម្រាប់ការជ្រើសរើសបុគ្គលិក ដែលទទួលបានអាហារូបករណ៍ត្រូវឆ្លងកាត់ការសម្ភាសន៍ ជាមួយក្រុមហ៊ុន អាស៊ីវេរលុយ និងត្រូវបំពេញលក្ខខណ្ឌនៃការចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យផងដែរ។ និស្សិតត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ ឬ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានបញ្ជាក់ពីនិទ្ទេសនីមួយៗ ។
លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបៀលប្រាយ បានមានប្រសាសន៍ លើកឡើងថា 60% នៃប្រជាជនពិភពលោក ជាង៧ពាន់លានកំពុង ប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ជារៀងរាល់ថ្ងៃតាមកុំព្យូទ័រ ទូរស័ព្ទចល័ត អ៉ីនធើណិត អ៉ីម៉ែល YouTube និងបណ្តាញទំនាក់ទំនងសង្គម (Facebook) ជាច្រើនទៀត ក្នុងកិច្ចការទំនាកទំនងធុរកិច្ច និងពាណិជ្ជកម្ម ដែលក្នុងមួយថ្ងៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ត្រូវបានចរាចរនៅលើបណ្តាញទំនាក់ទំនងព័ត៌មានទំហំ ២.៣ ពាន់លានធីហ្គាបៃ (2.3 Billion GB of Web traffic) ក្នុងន័យនេះ ទីផ្សារការងារជាង 58% នឹងត្រូវជំនួសដោយបច្ចេកវិទ្យា Robots ចាប់ពីឆ្នាំ២០២៥ ហើយទីផ្សារការងារជាង 56% នៅក្នុងបណ្តាប្រទេស អាស៊ី និងត្រូវទទួលរងហានិភ័យនៃការជំនួសដោយបច្ចេកវិទ្យាព័ត៌មាន ចាប់ពីឆ្នាំ២០២២ ទៅ។
ដូច្នេះ សម្រាប់ប្អូនៗ ដែលនឹងទទួលបានឱកាសការងារជាមួយក្រុមហ៊ុន អាស៊ីវេរលុយ គឺជាការចាប់ផ្តើម ក៏ត្រឹមត្រូវមួយព្រោះថា ក្រុមហ៊ុននេះ កំពុងតែប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប ពិសេស តាមបច្ចេកវិទ្យាទូរស័ព្ទចល័តក្នុងកិច្ចការធុរកិច្ច និងទំនាក់ទំនងជាមួយអតិថិជនសឹងតែគ្រប់ផ្នែកទាំងអស់ ហើយប្អូនៗនឹងទទួលនូវបទពិសោធនៃការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះពីបុគ្គលិក គណៈគ្រប់គ្រង និងអ្នកឯកទេសបច្ចេកវិទ្យាព័ព័ត៌មាននៅក្រុមហ៊ុន អាស៊ីវេរលុយ។
សាកលវិទ្យាធិការ ក៏បានបន្ថែមទៀតថា និស្សិត ២០០នាក់ មានឱកាសការងារដ៏អស្ចារ្យណាស់ សម្រាប់ការឈ្វេងយល់ពីបទពិសោធ ឈ្វេងយល់ពីបច្ចេកវិទ្យា មិនមែនទៅធ្វើការ ដើម្បីតែទទួលបានប្រាក់ចំណូលនោះទេ រឿងសំខាន់ ប្អូនៗត្រូវឈ្វេងយល់ពីក្រុមការងារ និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន អាស៊ីវេរលុយ ដែលពួកគាត់មានអ្នកជំនាញ អ្នកមានបច្ចេកវិទ្យា បានបោះជំហានមួយយ៉ាងលឿន ចូលទៅក្នុងពិភពលោកនៃបច្ចេកវិទ្យាព័ត៌មាន។
ជាចុងបញ្ចប់ សាកលវិទ្យាធិការ សូមអរគុណយ៉ាងខ្លាំងដល់ លោក អគ្គនាយក ក្រុមហ៊ុន អាស៊ីវេរលុយ បានផ្តល់ឱកាសកិច្ចសហប្រតិបត្តិការនេះឡើង ដែលបានផ្តល់អាហារូបករណ៍ចំនួន ២០០នាក់ ដែលត្រូវសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ គ្រប់សាខាខេត្ត-រាជធានី។ ជាថ្មីម្តងទៀត សូមជូនពរដល់ លោក អគ្គនាយក និងសហការីទទួលបានជោគជ័យដ៏អស្ចារ្យ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ ជាពិសេសធនធានមនុស្សដែលបានផ្តល់សេវានិស្សិតក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់ក្រុមហ៊ុនក៏ដូចជាកម្ពុជាទាំងមូល។
លោក ឈ គង់ផេង អគ្គនាយក ក្រុមហ៊ុន អាស៊ី វេរលុយ បានបញ្ជាក់ថា បានជ្រើសរើសយក សកលវិទ្យាល័យបៀលប្រាយ ជាដៃគូផ្ដល់អាហារូបករណ៍ដល់និស្សិត ដោយសារសកលវិទ្យាល័យបៀលប្រាយ ជាសកលវិទ្យាល័យ ដែលមានកេរ្តិ៍ឈ្មោះល្អ ព្រមទាំងមានការទទួលស្គាល់ លើគុណភាពអប់រំ មានសាខាច្រើន ទាំងក្នុងរាជធានី និងបណ្ដាខេត្ត។
អគ្គនាយក ក្រុមហ៊ុន អាស៊ី វេរលុយ រូបនេះ បានបញ្ជាក់ថា «ម្យ៉ាងវិញទៀត និស្សិតនឹងទទួលបានឱកាសបម្រើការងារនៅអាស៊ី វេរលុយថែមទៀត។ ក្នុងចំណោមមុខងារជាច្រើន របស់អាស៊ីវេរលុយ ដូចជាផ្ញើប្រាក់ ដកដាក់លុយស្ទើរតែគ្រប់ទីកន្លែង នៅក្នុងប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព។
លោក ឈ គង់ផេង បានបន្ថែមទៀតថា សព្វថ្ងៃ អាស៊ីវេរលុយ ធ្វើប្រតិបត្តិការ នៅគ្រប់ខេត្តក្រុងទាំងអស់ ដែលមានសាខាទូទាំងប្រទេសជាង ៤០សាខា មានភ្នាក់ងារជាង ២,០០០កន្លែង និងសមាជិកជាង ៥០,០០០នាក់។
បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងរវាងសាកលវិទ្យាល័យបៀលប្រាយ និងក្រុមហ៊ុន អាស៊ីវេរលុយ បានរៀបចំធ្វើសន្និតកាសែតដែលអត្ថន័យនឹងខ្លឹមសារដូចខាងក្រោម៖
1.ហេតុអ្វីបានជា អាស៊ីវេរលុយ បង្កើតឲ្យមានកម្មវិធីអាហារូបករណ៍ដល់និស្សិត?
a. ដើម្បីចូលរួមសកម្មភាព ឲ្យស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងក្នុងការកាត់បន្ថយភាពក្រីក្រ
b. ដើម្បីផ្ដល់ឱកាសឲ្យនិស្សិតមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ
c. ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនឲ្យមានកម្រិតល្អប្រសើរ
2. មូលហេតុអ្វីបានជា អាស៊ីវេរលុយ ជ្រើសរើសសាកលវិទ្យាល័យបៀលប្រាយ ជាដៃគូផ្ដល់អាហារូបករណ៍ដល់និស្សិត?
a. ដោយសារសាកលវិទ្យាល័យបៀលប្រាយ ជាសាកលវិទ្យាល័យដែលមានកេរ្តិ៍ឈ្មោះល្អ
b. ដោយសារសាកលវិទ្យាល័យ មានការទទួលស្គាល់ពីគុណភាពគុណភាពអប់រំ
c. ដោយសារសាកលវិទ្យាល័យ បានដំណើរការមកជាយូរមកហើយ
d. ដោយសារសាកលវិទ្យាល័យ មានសាខាច្រើនទាំងក្នុងរាជធានី និងបណ្ដាខេត្ត
e. ដោយសារសាកលវិទ្យាល័យ មានការទទួលស្គាល់ពីមហាមហាជនសិស្ស និងនិស្សិត
3. តើ អាស៊ីវេរលុយ មានលក្ខខណ្ឌអ្វីខ្លះក្នុងការផ្ដល់អាហារូបករណ៍ដល់និស្សិត?
a. និស្សិតត្រូវបម្រើការងារជាមួយ និងអាស៊ីវេរលុយក្នុងរយៈពេលទទួលបានអាហារូបករណ៍ពីក្រុមហ៊ុន
b. ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងធ្វើការឲ្យបានល្អ
c. ត្រូវគោរពគោលការណ៍របស់ អាស៊ីវេរលុយ និងសាកលវិទ្យាល័យ
4. សព្វថ្ងៃនេះ តើអាស៊ីវេរលុយ ធ្វើប្រតិបត្តិការនៅក្នុងខេត្តណាខ្លះ?
a. សព្វថ្ងៃ អាស៊ីវេរលុយ ធ្វើប្រតិបត្តិការនៅគ្រប់ខេត្តក្រុងទាំងអស់ ដែលមានសាខាទូទាំងប្រទេសជាង 40 សាខា មានភ្នាក់ងារជាង 2000 កន្លែង និងសមាជិកជាង 50 000 នាក់
5. តើ អាស៊ីវេរលុយ ដល់សេវាកម្មអ្វីខ្លះទៅដល់អតិថិជនរបស់ខ្លួន?
a. ដាក់ប្រាក់
b. ដកប្រាក់
c. វេរប្រាក់
d. ទិញកាតទូរស័ព្ទ
e. បង់ថ្លៃទឹកភ្លើង
f. ទូទាត់វិក្កយបត្រ
g. ទូទាត់ចំណាយតាមរយៈ Scan QR Code
h. សេវាលើប្រាក់បៀវត្ស
គូសបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ អាស៊ី វេរលុយ បានបង្កើតសេវាកម្មថ្មី ដែលហៅកាត់ថា អាស៊ី ផេ ដែលទូទាត់សាច់ប្រាក់ តាមរយៈ ការស្កែន QR Code មិនបាច់បារម្ភពីលុយរហែក លុយក្លែងក្លាយ ពិបាកក្នុងការអាប់លុយ -ល-៕
សម្រាប់ព័ត៌មានលម្អិតទាក់ទងសាខាសាកលវិទ្យាល័យបៀលប្រាយ ទាំង៨សាខាខេ្ត-រាជធានី ដូចខាងក្រោម៖
ល.រ |
ទីតាំ/សាខា |
ចំនួនកន្លែង |
លេខទូរស័ព្ទ |
តួនាទីត្រូវការ |
១ |
រាជធានីភ្នំពេញ |
១២០ |
010 242 200 012 200 240 |
លក់ និង ទីផ្សារ |
២ |
ខេត្តសៀមរាប |
១០ |
099 900 642 |
លក់ និង ទីផ្សារ |
៣ |
ខេត្តព្រះសីហនុ |
១០ |
099 900 520 |
លក់ និង ទីផ្សារ |
៤ |
ខេត្តបាត់ដំបង |
១០ |
099 900 083 |
លក់ និង ទីផ្សារ |
៥ |
ខេត្តកែវ |
១០ |
099 900 795 |
លក់ និង ទីផ្សារ |
៦ |
ខេត្តបន្ទាយមានជ័យ |
២០ |
099 900 091 |
លក់ និង ទីផ្សារ |
៧ |
ខេត្តរតនគិរី |
១០ |
099 900 588 |
លក់ និង ទីផ្សារ |
៨ |
ខេត្តស្ទឹងត្រែង |
១០ |
099 900 663 |
លក់ និង ទីផ្សារ |