សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​មួយ​ដើម្បី​ជួប​ស្វា​គមន៍ ចំពោះ​និស្សិត​ថ្មី ក្នុង​ថ្ងៃ​បើក​បវេសនកាល លើក​ទី​៣ ចូល​រៀន នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​

ថ្ងៃ​ចន្ទ ៤ រោច ខែ​កត្តិក ឆ្នាំច សំរឹ​ទ្ធិ​ស័ក ព​.​ស​. ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​មួយ​ដើម្បី​ជួប​ស្វា​គមន៍ ចំពោះ​និស្សិត​ថ្មី ក្នុង​ថ្ងៃ​បើក​បវេសនកាល លើក​ទី​៣ ចូល​រៀន នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។​
​លោក សាកលវិទ្យាធិការ​រង​ជាន់ ទទួលបន្ទុក​កិច្ចការ​សិក្សា សាកល​វិទ្យា​ល័យ បាន​ចូលរួម​កម្មវិធី​បើក​បវេសនកាល​ថ្មី ក្នុង​ថ្ងៃ​នេះ ដោយ​ក្នុង​នោះ លោក​មាន​ជា​មតិ​ស្វា​គមន៍ យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមានរបស់​ប្អូនៗ ដែល​ជា​និស្សិត​ថ្មី​ទាំងអស់ដែល​មាន​វត្តមាន​នៅពេល​នោះ ហើយដែល​បាន​សម្រេចចិត្ត​ជ្រើសរើសយក សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ ក្នុង​ការចូលរួម​ប​ណ្តុះ​បណ្តាល​ចំណេះ​ដឹង និង​ជំនាញ​។​