សកម្មភាពដឹកនាំនិស្សិតសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តរតនគិរីចូលរួម សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យ និងសវនកម្

ថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តរតនគិរី សហការណ៍ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ក្រោមអធិបតីភាពឯកឧត្តម ប៊ូ ថារិន អគ្គលេខាធិការនៃ គណៈលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ នៅសណ្ឋាគាររតនស៊ីធី ក្នុងខេត្តរតនគិរី។