សាកលវិទ្យាល័យបៀលប្រាយ បានរៀបចំកម្មវិធី​សង្ក្រាន្តបៀលប្រាយ មានការអញ្ជើញ ចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត

សាកលវិទ្យាល័យបៀលប្រាយ បានរៀបចំកម្មវិធី​សង្ក្រាន្តបៀលប្រាយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ដោយមានពិធីសូត្រមន្តលើករាសី ប្រគេនទេយ្យទានដល់ព្រះសង្ឃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ខាងមុខនេះ ក៏ដូចជាបង្ករនូវភាពសប្បាយរីករាយ និងស្និតស្នាល សាកលវិទ្យាល័យបៀលប្រាយ រាជធានី-ខេត្ត បានរៀនចំកម្មវិធីសង្ក្រាន្តបៀលប្រាយ ដោយឱ្យនិស្សិតចូលរួមលេងល្បែងប្រជាប្រិយប្រពៃណីជាតិ កម្សាន្តសប្បាយជាច្រើនរួមមាន៖ ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង លោតបាវ ដណ្ដើមស្លឹកឈើជាដើម។

នៅក្នុងឱកាសនោះផងដែរ ក៏មានការសម្ដែងបង្ហាញក្បាច់គុនល្បុក្កតោខ្មែរ ការសាក់យ័ន្តបែបបុរាណ ពង្រាត់កូនក្រមុំ មានការប្រគំតន្ត្រី ប្រឡងចម្រៀង រាំលេងកម្សាន្ត និងចូលរួមពិសាអាហារសាមគ្គីផងដែរ៕

Credit: dap-news.com