ឯកឧត្តម អុីន វីរ​ជាតិ រដ្ឋលេខាធិការ​​​ទីស្តីការ​គណៈ​រដ្ឋ​ម​ន្ត្រី​អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និ​ស្សិត​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រាយ​សាខា​ខេត្តតាកែវ​

​ខេត្តតាកែវ​​៖​ ព្រឹក​ថ្ងៃ​សៅរ៍ ៤​កើត ខែ​មិគសិរ ឆ្នាំ​កុរ ឯក​ស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខា​ខេត្តតាកែវ បាន​រៀបចំ​ពិធី​បិទ​វ​គ្គ​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង ជំនាន់​ទី​១០ ទី​១១ ទី​១២ និង​ទី​១៣ បរិ​ញ្ញាប​ត្រ ជំនាន់​ទី​៩ ទី និង​ទី​១១ និង​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ ជំនាន់​ទី​៤ ទី​៥ និង​ទី​៦ ចំនួន​១៨៤៩ នារី​៨៣២​នាក់​។​

​ដោយ​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភា​ព ឯកឧត្ដម​បណ្ឌិត អ៉ិន វីរ​ជាតិ រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋ​ម​ន្ត្រី អម​ដំណើរ​ដោយ​ឯកឧត្តម​អភិបាល​រង​ខេត្ត លោក​សាកលវិទ្យាធិការ សាកលវិទ្យាធិការ​រង រួមទាំង នាយក​ភូមិភាគ​និរតី នាយក​សាខា បុគ្គលិក សាស្ត្រាចារ្យ លោក លោកស្រី កងកម្លាំង​មាន​សមត្ថកិច្ច អាជ្ញាធ​រ​ដែនដី​ប្រធាន​-​អនុប្រធាន​ម​ន្ទីរ វិស័យ​ធនាគារ មីក្រូ​ហិរញ្ញវត្ថុ និស្សិត​ជ័យ​លា​ភី អាណាព្យាបាល​និស្សិត​យ៉ាង​ច្រើនកុះ​ករ ។​

​ថ្លែង​នាឱកាស​នោះ​​ ឯកឧត្តម​រដ្ឋលេខាធិការ បាន​មាន​ប្រសា​ស​ថា មកដល់​ពេល​នេះ​រាជ​ដ្ឋា​ភិ​បាល​គ្រប់​អាណត្តិ​បាន​កំ​ណ​ត់​រួចហើយ​ថា ការកសាង​ធន​ធា​នប​នុស្ស គឺជា​មូលដ្ឋាន​គ្រឹះដ៏​រឹងមាំ ក្នុង​ការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ចសង្គ​ម​និង​ធានា​អោយបាន​ដំ​ណើ​រការ​សេដ្ឋកិច្ច​មួយ​ដែល​ប្រកបដោយ​ចីរភាព​ឆ្ពោះ​ទៅកាន់​ការកាត់បន្ថយ​បណ្តើរៗ​​​នូ​វ​ភាពក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ ។​

​លោក​បាន​បន្តថា ការ​អភិ​វ​ឌ្ឍ​ធនធានមនុស្ស​ត្រូវ​បានចាត់ទុក​ជា​អាទិភាព​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​គ្រប់​ដំ​ណាក់​កាល ដោយ​លើក​កំពស់​ចំណេះ​​​ដឹ​ជំនាញ​វិជ្ជាជីវ​​: សមត្ថភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណ​ធ​ម៌ សីល​ធ​ម៌ មន​សិការ​​​ស្នេហា​ជាតិ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ផងដែរ​។​​​

​សូម​រំលឹកថា ការ​ប​ណ្តុះ​បណ្តាល​​ គឺជា​ការ​វិនិយោគ​ដែល​ប្រើប្រាស​ថវិកា​និង​ពេលវេលា​ដ៏​ច្រើន ប៉ុន្តែ​​​ល​ទ្ធ​ផល​ដែល​ទទួលបាន​លក្ខណៈ​អ​រូបិយ ហើយ​វា​ជាគ​ន្លឹះ​ដ៏​សំខាន់​មួយ ដើម្បី​បង្កើន​ផលិតភាព និង​ប្រសិទ្ទភាព​ការងារ ក្នុង​គោលដៅ​នា​ធា​ជោគ​ជ័យ និង​ការ​អភិ​វ​ឌ្ឍ​​​ប្រកបដោយ​ចីរភាព នៅក្នុង​ពិ​ភព​លោក​មួយ​ដែល​កំពុងឈាន​ទៅ​រកសាក​ល​ភា​វូប​នី​កម្ម​ផង​នោះ​។ ដោយ ហង្ស មុនី​​​ ​Cr. Khmer007.clup​