និស្សិតសាកលវិទ្យាល័យបៀលប្រាយ និងសប្បុរសជនទាំងអស់ដែលបានផ្តល់ក្តីស្រលាញ់ចូលរួមកម្មវិធីសប្បុរសធម៌

អរគុណដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ និងសប្បុរសជនទាំងអស់ដែលបានផ្តល់ក្តីស្រលាញ់ចូលរួមកម្មវិធីសប្បុរសធម៌ ចែកសម្ភារៈសិក្សា នំ ទឹកសុទ្ធ ដាំដើមឈើ និងថវិកាមួយចំនួននៅសាលាបឋមសិក្សាក្បាលទាហាន ដែលមានទីតាំងស្ថិតនៅ ភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ដែលមានចំនួន÷
_សិស្សសរុប ៣៦១នាក់ 
_លោកគ្រូ/អ្នកគ្រូ ៧រូប 
ថ្ងៃ ៥ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ អាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩