សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ បានរៀបចំ កិច្ចប្រជុំសាខាតំបន់ត្រីកោណ បាត់ដំបង សៀមរាប និង បន្ទាយមានជ័យ

ថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ បានរៀបចំ កិច្ចប្រជុំសាខាតំបន់ត្រីកោណ បាត់ដំបង សៀមរាប និង បន្ទាយមានជ័យ ស្តីអំពី កិច្ចការធានាគុណភាពអប់រំផ្ទៃក្នុង កម្មវិធីសិក្សា និង សេវានិស្សិត ក្រោមអធិបតីភាព បណ្ឌិត ម៉ឹក គឹមស្រឿន នាយកសាខា ភូមិភាគពាយ័ព្យ។