សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានបរិច្ចាកថវិកានិងសម្ភារៈផ្ទាល់ខ្លួន ចែកជូនដល់កុមារ នៅអង្គការដើម្បីភាពញញឹម PSE

នៅថ្ងៃសុក្រ ៦ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានបរិច្ចាកថវិកានិងសម្ភារៈផ្ទាល់ខ្លួន ចែកជូនដល់កុមារ នៅអង្គការដើម្បីភាពញញឹម PSE។

កម្មវិធីចែកអំណោយសប្បុរសធម៌ដែលត្រូវបានដឹកនាំដោយ បណ្ឌិត ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរងជាន់ខ្ពស់ ត្រូវបានផ្ដួចផ្ដើមឡើងដោយគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត នៅសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ យើងទាំងអស់គ្នាបានប្រមូលនូវសម្ភារសិក្សាមួយចំនួនមានដូចជា÷ សៀវភៅ សៀវភៅសម្រាប់កុមារ សៀវភៅឯកសារ ខ្មៅដៃ ដែកខួង ប៊ិច បន្ទាត់ វចនានុក្រម សំលៀកបំពាក់ ចានស្រាក់ បំពង់ទឹកក្ដៅ និងនិងថវិការមួយចំនួន ជូនដល់កុមារដែលពួកគាត់រស់នៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ PSE (Pour Un Sourire d' Enfant)។

ថ្ងៃនេះគឺជាការចូលរួមដល់សង្គមដែលពួកយើងជាប្រជាពលរដ្ឋកម្ពុជាដូចគ្នាចង់ជួយទៅដល់កុមារដែលខ្វះខាត និងជួបប្រទះការលំបាក។