សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ នឹង ក្រុមហ៊ុនទ្រូម៉ាន់នី

ថ្ងៃពុធ ៤ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨

សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ នឹង ក្រុមហ៊ុនទ្រូម៉ាន់នី បានរៀបចំសិក្ខាសាលា ស្ដីអំពី #សហគ្រិនភាព ក្រោមប្រធានបទ «តើត្រូវការបទពិសោធ បែបណាដើម្បីដឹងខ្លួនឯងថាមានភាពជាសហគ្រិនភាព?»

«​ដើម្បី​ក្លាយជា​សហគ្រិន តើ​មាន​ចំណេះ​អី​ខ្លះ​? ចឹង​ហើយ​បាន​ថ្ងៃនេះ​យើង​ក៏​មាន​ភ័ព្វសំណាង​ដែរ​ដែល​មាន​សហគ្រិន​មួយចំនួន​ដែល​គាត់​ទទួលបាន​ជោគជ័យ ហើយ​គាត់​មក​ចែករំលែក​បទពិសោធន៍​របស់គាត់ ធ្វើ​ម៉េច​ឱ្យ​ក្លាយជា​សហគ្រិន​? ត្រូវមាន​ចំណេះដឹង​អ្វីខ្លះ​? ត្រូវ​មាន​ការប្ដេជ្ញា​ចិត្ត​អ្វីខ្លះ​? ម្យ៉ាងវិញទៀត អ្វី​ដែល​ប្អូន​មក​ពេល​នេះ​គឺ​ដូចជា​ការធ្វើ​ដំណើរ​មួយ​ចឹង ដើម្បី​ឱ្យ​ប្អូន​ស្វែងយល់ថា តើ​ត្រូវការ​អ្វីខ្លះ​? ត្រូវការ​ជំនាញ​? ជំនាញ​រឹង​ដូចជា​ចំណេះដឹង​ឬ​មួយ​ក៏​ជំនាញ​បច្ចេកទេស ឬ​ជំនាញ​ទន់ ដូចជា​ការចេះ​រៀបចំ ការចេះ​ពិចារណា ការចេះ​ដោះស្រាយ​បញ្ហា ការចេះ​រៀបចំ​ខ្លួន​ឯង​»​។

សិក្ខាសាលា​ដែល​រៀបចំ​ដោយ សាកលវិទ្យាល័យបៀលប្រាយ និងក្រុមហ៊ុនទ្រូម៉ាន់នី សហការ​ជាមួយ​ Yes I Can ជាអ្នកសម្រសសម្រួលកម្មវិធីនេះ ដែលមាន​ការចូលរួម​ពី​និស្សិត​ចំនួន​ 120​ ​នាក់ ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ខាង​ផ្នែក​សហគ្រិនភាព។

សិក្ខាសាលា​នេះ​ក៏​មាន​ការចូលរួម​ពី​វាគ្មិន​២​រូប ដែល​សុទ្ធសឹង​ជា​សហគ្រិន​ដែល​មាន​បទពិសោធក្នុងការ​ដំណើរការ​ជំនួញ​ដោយ​ខ្លួនឯង​។

«​លក្ខណៈសម្បត្តិ​របស់​ស​ហ​គ្រិន​ទូទៅ​គឺ​ត្រូវ​មាន​ភាពក្លាហាន​ក្នុងការ Take Risks ឬ ក៏​ប្រថុយប្រថាន ព្រោះ​យើង​មាន​ក្ដី​ស្រមៃ ប៉ុន្ដែ​បើ​យើង​អត់​ហ៊ាន​ប្រថុយ​ដើម្បី​ទៅ​បង្កើត ទៅ​ធ្វើ​វា យើង​អត់​បាន​ជោគជ័យ​មក​វិញ​ទេ​។ ហើយ​ប្រថុយ​១០០​ភាគរយ​ហ្មង បើសិន​យើង​គិត​ថា​អាហ្នឹង​ជា​អ្វី​ដែល​យើង​ចង់​ធ្វើ​ហើយ ត្រូវតែ​ដាក់ចិត្ត​១០០​ភាគរយ​ដើម្បី​ធ្វើ ហ្នឹង​បាន​មើល​ទៅ​អាចទៅរួច​។ ហើយ​មាន​គំនិត​ច្នៃប្រឌិត ហើយ​មាន​ការ Flexibility ចេះ​បត់បែន ប៉ុន្ដែ​មិនមែន​បត់បែន​ទៅ​ផ្លូវ​អាក្រក់​ទេ យើង​បត់បែន​ទៅតាម​ស្ថានភាព​របស់​សង្គម ហើយ​និង​ស្ថានភាព​របស់​Business (​អាជីវកម្ម​) ហើយ​និង​ស្ថានភាព​របស់​តិច​ណូ​ឡូជី ​(​បច្ចេកវិទ្យា​)​ ចឹង​ទៅ បើសិនជា​ផ្នែក​តិច​ណូ​ឡូជី​​»។