សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​សន្និសីទ ស្តីអំពី ភាព​ជា​សហគ្រិន

ថ្ងៃ​សៅរ៍ ៨ កើត ខែ​មិគសិរ ឆ្នាំច សំរឹ​ទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​សន្និសីទ ស្តីអំពី ភាព​ជា​សហគ្រិន ដែល​បាន​រៀបចំឡើង​ដោយ​អង្គការ​មូលដ្ឋាន ការងារ​កម្ពុជា ដែល​បាន​ការធ្វើ​បទ​បង្ហាញ​ស្តី អំពី​គន្លឹះ​នៃ​ការ អនុវត្ត​លើ​អាជីវកម្ម ការបង្កើត​ផែនការ​អាជិ​វ​កម្ម និង​គោល​បំណង របស់​អង្គការ ស៊ី​ជេ​អេ​ហ្វ ជា​អង្គការ​មិន​ស្វែង​រក ប្រាក់​ចំណេញ ដែល​មាន​គោល​បំណង ដើម្បី​ជួយ​ដល់ ប្រជា​ពល​រដ្ឋ​កម្ពុជា ឲ្យ​មាន​ការរីកចំ​រើ​ន ខាង​សេដ្ឋកិច្ច និង​ប្រែក្លាយជា​អ្នក ដែល​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ព​ង្រី​ក​បទដ្ឋាន​នៃ​ការ​រស់នៅក្នុង គ្រួសារ​។ ស៊ី​ជេ​អេ​ហ្វ បាន​ផ្តល់​នូ​វ​ការ​អប់​រំ​​ ជំនាញ​ដែល​ជាត​ម្រូ​វ ការ​ក្នុង កា​ស្វែង​រក​ការងារ​ដែល​អាច​ទទួល​បាន​ប្រាក់ខែ​សម​រម្យ របៀប​បង្កើត​ប្រាក់​ចំណូល​តាម​រយៈ ការបង្កើត​និង​ព​ង្រី​ក អាជីវកម្ម​ដែល​មាន​ភាព​ជោគ​ជ័យ​។​