សាកល​វិទ្យា​ល៍យ​បៀ​ល​ប្រា​យ រាជធានីភ្នំពេញ បាន​ប្រារ​ព្វ​ពិធី អបអរសាទ​រ ទិវា​ជាតិ ១២ ធ្នូ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស

អបអរសាទ​រ ទិវា​ជាតិ ១២ ធ្នូ ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​
​នៅ​ថ្ងៃ​ពុធ ០៥ កើត ខែ​មិគសិរ ឆ្នាំច សំរឹ​ទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​នឹង​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ព្រឹក​ម៉ោង​៨ នៅ​សាកល​វិទ្យា​ល៍យ​បៀ​ល​ប្រា​យ រាជធានីភ្នំពេញ បាន​ប្រារ​ព្វ​ពិធី អបអរសាទ​រ ទិវា​ជាតិ ១២ ធ្នូ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ការ​រត់ពន្ធ ការធ្វើ​អាជីវកម្ម​ពល​កម្ម​លើ​មនុស្ស ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ ក្រោម​អធិបតីភាព ​​លោក សាកលវិទ្យាធិការ​រង​ជាន់ខ្ពស់ ទទួលបន្ទុក​កិច្ចការ សាធារណៈ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ រួមមាន​ទាំង​ថ្នាក់ដឹកនាំ លោក លោកស្រី សាស្ត្រាចារ្យ បុគ្គលិក និង​ប្អូនៗ និស្សិត​ជា​ច្រើនកុះ​ក​រ ​​បាន​ចូលរួម​ស្តាប់​នូ​វ​សុន្ទ​រក​ថាក​ដ៏មាន​ខ្លឹម​ម​សារ​របស់លោក សាកលវិទ្យាធិការ​រង​ជាន់ខ្ពស យ៉ាង​យកចិត្តទុកដាក់​។ ជា​ទីបញ្ចប់ដើម្បី​បិទ​កម្មវិធី​នាទីស្រែក​ជ​យ​ឃោស​អបអរសាទ​រ​យ៉ាង​រំពង លាយ​ឡំ​ជាមួយការ​បង្ហោះ ប៉េង​ប៉ោង ច​ម្រុះ​ពណ៌​យ៉ាង​អធិក​អធម​។​