ការផ្តល់ឱកាសការងារនៅក្រុមហ៊ុន អាស៊ីវេរលុយ និងអាហរូបករណ៍សិក្សា ១០០% កម្រិតបរិញ្ញាបត្រ ដោយឥតគិតថ្លៃដែលមានរយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យបៀលប្រាយ គ្រប់សាខាខេត្ត-រាជធានី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ១១ កើត ខែ​ភ​ទ្រ​បទ ឆ្នាំច សំរឹ​ទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អាស៊ី​វេរ​លុយ បាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រម​ព្រៀង (MoU) ស្តីអំពី ការផ្ដល់​ឱកាស​ការងា​រ​នៅ​ក្រុមហ៊ុន​អាស៊ី​វេរ​លុយ និង​អាហារូបករណ៍​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ បាន​សម្រេច​ផ្តល់​អាហារូបករណ៍​ចំនួន ២០០ កន្លែង សម្រាប់​និស្សិត​សិក្សា​កម្រិត​បរិ​ញ្ញាប​ត្រ​នៅ​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រាយ គ្រប់​សាខា​ខេត្ត​-​រាជធានី ដែល​មាន​រយៈពេល​៤​ឆ្នាំ​ឡើងទៅ ឬ លើសពី​៤​ឆ្នាំ ដែល​នឹង​ប​ណ្តុះ​បណ្តាល​ចាប់ពី​ឆ្នាំ​សិក្សា ២០១៨-២០១៩, ២០១៩-២០២០, ២០២០-២០២១, ២០២១-២០២២​។ 

​កិច្ច​ព្រម​ព្រៀង​នេះ គឺ​ដើម្បី​ចូលរួម​សកម្មភាព​ស​ង្គ​ម ឲ្យ​ស្របតាម​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ផ្ដល់ឱកាស​ឲ្យ​និស្សិ​តមាន​ល​ទ្ធ​ភាព​បន្ត​ការសិក្សា នៅ​សាកល​វិទ្យា​ល័យ​។ ហេតុ​នេះហើយ ធ្វើ​ឲ្យ​អាស៊ី វេរ​លុយ បាន​បង្កើត​ឲ្យ​មាន​កម្មវិធី អាហារូបករណ៍​ដល់​និស្សិត​។​

​ការផ្តល់​អាហារូបករណ៍​នេះ គឺ​ធ្វើឡើង​សម្រាប់​សិស្សានុសិស្ស​ទាំង​ពីរភេទ​មាន​មាន​សញ្ជាតិ​ខ្មែរ  ដែល​មាន​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ​ទូទាំង​ប្រទេស ដែល​ទទួលបាន​កម្រិត​និទ្ទេស​និទ្ទេស A រហូតដល់​និទ្ទេស E  អាច​មក​ចុះឈ្មោះ​សិក្សា​នៅ​គ្រប់​សាខា​ខេត្ត​-​រាជធានី​នៃ​សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ ឬ នៅ​នឹង​ក្រុមហ៊ុន អាស៊ី​វេរ​លុយ ដោយផ្ទាល់ ដែល​អាច​ទទួលបាន​ឱកាស​ការងារ​នៅ ក្រុមហ៊ុន អាស៊ី​វេរ​លុយ និង​អាហារូបករណ៍​សិក្សា​នៅ​គ្រប់​សាខា​ខេត្ត​-​រាជធានី នៃ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ វេន​យ​ប់ និង​វេន​សៅរ៍​-​អាទិត្យ​ប៉ុណ្ណោះ ដែល​ពួកគាត់​មាន​ពេលវេលា​គ្រប់​គ្រាន់​អាច​បំពេញការងារ ពេញ​ម៉ោង​ចាប់ពី​ម៉ោង​៨:០០ ព្រឹក ដល់​ម៉ោង​៥:០០ ល្ងាច និង​ធ្វើការ​ចាប់​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍ ឬ ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​។ សម្រាប់​និស្សិត​មាន​បំ​ណង​ឈប់​ធ្វើការ​នៅ​ក្រុមហ៊ុន អាស៊ី​វេរ​លុយ ឬ ឈប់​ការសិក្សា នោះ​ការផ្តល់​អាហារូបករណ៍​សិក្សា​នឹង​ត្រូវបាន​ផ្តាច់​ដោយ​ស្វ័​យ​ប្រវត្តិ​។​

សម្រាប់​ការជ្រើសរើស​បុគ្គលិក ដែល​ទទួលបាន​អាហារូបករណ៍​ត្រូវ​ឆ្លងកាត់​ការសម្ភាសន៍ ជាមួយ​ក្រុមហ៊ុន អាស៊ី​វេរ​លុយ និង​ត្រូវ​បំពេញ​លក្ខខណ្ឌ​នៃ​ការ​ចុះ​ឈ្មោះ​សិក្សា​នៅ​សាកល​វិទ្យា​ល័​យ​ផងដែរ​។ និស្សិ​តត្រូវមាន​វិ​ញ្ញាប​នប​ត្រ​បញ្ជាក់​ការសិក្សា​ថ្នាក់​ទី​១២ ឬ សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដែល​បានបញ្ជាក់​ពី​និទ្ទេស​នី​មួយៗ ។​


​លោក ឌៀប សីហា សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ បាន​មាន​ប្រសាសន៍ លើកឡើងថា 60% នៃ​ប្រជា​ជន​ពិ​ភព​លោក ជាង​៧​ពាន់​លាន​កំពុង ប្រើប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័​ត៌មាន (ICT) ជា​រៀងរាល់ថ្ងៃ​តាម​កុំ​ព្យូ​ទ័​រ ទូរ​ស័ព្ទច​ល័​ត អ៉ីន​ធើ​ណិ​ត អ៉ីម៉ែល YouTube និង​បណ្តាញ​ទំនាក់ទំនង​ស​ង្គ​ម (Facebook) ជាច្រើន​ទៀត ក្នុង​កិច្ចការ​ទំនាកទំនង​ធុរកិច្ច និង​ពាណិជ្ជកម្ម ដែល​ក្នុង​មួយ​ថ្ងៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ត្រូវបាន​ចរាចរ​នៅលើ​បណ្តាញ​ទំនាក់ទំនង​ព័​ត៌មាន​ទំ​ហំ ២.៣ ពាន់​លាន​ធី​ហ្គា​បៃ (2.3 Billion GB of Web traffic) ក្នុង​ន័យ​នេះ ទីផ្សារការងារ​ជាង 58% នឹង​ត្រូវ​ជំនួស​ដោយ​បច្ចេកវិទ្យា Robots ចាប់ពី​ឆ្នាំ​២០២៥ ហើយ​ទីផ្សារការងារ​ជាង 56% នៅក្នុង​បណ្តា​ប្រទេស អាស៊ី និង​ត្រូវ​ទទួល​រង​ហា​និភ័យ​នៃ​ការ​ជំ​នួ​ស​ដោយ​បច្ចេកវិទ្យា​ព័​ត៌មាន ចាប់ពី​ឆ្នាំ​២០២២ ទៅ​។


​ដូច្នេះ សម្រាប់​ប្អូនៗ ដែល​នឹង​ទទួលបាន​ឱកាស​ការងារ​ជាមួយ​ក្រុមហ៊ុន អាស៊ី​វេរ​លុយ គឺជា​ការចាប់ផ្តើម ក៏​ត្រឹមត្រូវ​មួយ​ព្រោះថា ក្រុមហ៊ុន​នេះ កំពុងតែ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័​ត៌មាន​ទំ​នើ​ប ពិសេស តាម​បច្ចេកវិទ្យា​ទូរ​ស័ព្ទច​ល័​ត​ក្នុង​កិច្ចការ​ធុរកិច្ច និង​ទំនាក់ទំនង​ជាមួយ​អតិ​ថិ​ជន​សឹងតែ​គ្រប់​ផ្នែក​ទាំងអស់ ហើយ​ប្អូនៗ​នឹង​ទទួល​នូ​វ​បទពិសោធ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំង​នេះ​ពី​បុគ្គលិក គណៈ​គ្រប់​គ្រង និង​អ្នកឯកទេស​បច្ចេកវិទ្យា​ព័ព័ត៌​មាននៅ​ក្រុមហ៊ុន អាស៊ី​វេរ​លុយ​។​


​សាកលវិទ្យាធិការ ក៏​បាន​បន្ថែម​ទៀតថា និស្សិត ២០០​នាក់ មាន​ឱកាស​ការងារ​ដ៏​អស្ចារ្យ​ណាស់ សម្រាប់​ការ​ឈ្វេង​យល់​ពី​បទពិសោធ ឈ្វេង​យល់​ពី​បច្ចេកវិទ្យា មិនមែន​ទៅ​ធ្វើការ ដើម្បី​តែ​ទទួលបាន​ប្រាក់​ចំណូល​នោះ​ទេ រឿង​សំខាន់ ប្អូនៗ​ត្រូវ​ឈ្វេង​យល់​ពី​ក្រុមការងារ និង​គណៈ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន អាស៊ី​វេរ​លុយ ដែល​ពួកគាត់​មាន​អ្នក​ជំនាញ អ្នក​មាន​បច្ចេកវិទ្យា បាន​បោះជំហាន​មួយ​យ៉ាង​លឿន ចូលទៅក្នុង​ពិ​ភព​លោក​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​។​


​ជា​ចុងបញ្ចប់ សាកលវិទ្យាធិការ សូម​អរគុណ​យ៉ាងខ្លាំង​ដល់ លោក អគ្គនាយក ក្រុមហ៊ុន អាស៊ី​វេរ​លុយ បាន​ផ្តល់ឱកាស​កិច្ចសហប្រតិបត្តិការ​នេះឡើង ដែល​បានផ្តល់​អាហារូបករណ៍​ចំនួន ២០០​នាក់ ដែល​ត្រូវ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ គ្រប់​សាខា​ខេត្ត​-​រាជធានី​។ ជា​ថ្មី​ម្តង​ទៀត សូម​ជូន​ពរ​ដល់ លោក អគ្គនាយក និង​សហការី​ទទួលបាន​ជោគ​ជ័យ​ដ៏​អស្ចារ្យ ក្នុង​ការចូលរួម​ចំណែក​អភិ​វ​ឌ្ឍ​ន៍ ជាពិសេស​ធន​ធាន​មនុស្ស​ដែល​បានផ្តល់​សេវា​និស្សិតក៏​ដូចជា​ការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច​ស​ង្គ​ម សម្រាប់​ក្រុមហ៊ុន​ក៏ដូចជា​កម្ពុជា​ទាំងមូល​។​

​លោក ឈ គង់​ផេង អគ្គនាយក ក្រុមហ៊ុន អាស៊ី វេរ​លុយ បាន​បញ្ជាក់ថា បាន​ជ្រើសរើស​យក សកលវិទ្យា​ល័យ​បៀល​ប្រាយ ជា​ដៃគូ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត ដោយសារ​សកលវិទ្យា​ល័យ​បៀល​ប្រាយ ជា​សកលវិទ្យា​ល័យ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ព្រម​ទាំង​មាន​ការ​ទទួលស្គាល់ លើ​គុណភាព​អប់​រំ មាន​សាខា​ច្រើន ទាំង​ក្នុង​រាជធានី និង​បណ្ដា​ខេត្ត​។​


​អគ្គនាយក ក្រុមហ៊ុន អាស៊ី វេរ​លុយ រូប​នេះ បាន​បញ្ជាក់ថា «​ម្យ៉ាង​វិញ​ទៀត និស្សិត​នឹង​ទទួលបាន​ឱកាស​បម្រើ​ការងារ​នៅ​អាស៊ី វេរ​លុយ​ថែម​ទៀត​។ ក្នុង​ចំណោម​មុខងារ​ជាច្រើន របស់​អាស៊ី​វេរ​លុយ ដូចជា​ផ្ញើ​ប្រាក់ ដក​ដាក់​លុយ​ស្ទើរតែ​គ្រប់​ទីកន្លែង នៅក្នុង​ប្រទេស​កម្ពុជា ប្រកបដោយ​សុវត្ថិភាព​។​


​លោក ឈ គង់​ផេង បាន​បន្ថែម​ទៀតថា សព្វថ្ងៃ អាស៊ី​វេរ​លុយ ធ្វើ​ប្រតិបត្តិការ នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ដែល​មាន​សាខា​ទូទាំង​ប្រទេស​ជាង ៤០​សាខា មាន​ភ្នាក់ងារ​ជាង ២,០០០​កន្លែង និង​សមាជិក​ជាង ៥០,០០០​នាក់​។​


​បន្ទាប់ពី​បានបញ្ចប់​កិច្ច​ព្រម​ព្រៀង​រវាង​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រាយ និង​ក្រុមហ៊ុន អាស៊ី​វេរ​លុយ បាន​រៀបចំ​ធ្វើ​សន្និត​កាសែត​ដែល​អត្ថ​ន័​យ​នឹង​ខ្លឹមសារ​ដូចខាងក្រោម​៖​

1.​ហេតុអ្វី​បានជា អាស៊ី​វេរ​លុយ បង្កើត​ឲ្យ​មាន​កម្មវិធី​អាហារូបករ​ណ៍​ដល់​និ​ស្សិត​?

​​a.​    ​ដើម្បី​ចូលរួម​សកម្មភាព ឲ្យ​ស្របតាម​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ 
​b.​    ​ដើម្បី​ផ្ដល់ឱកាស​ឲ្យ​និស្សិ​តមាន​ល​ទ្ធ​ភាព​បន្ត​ការសិក្សា​នៅ​សាកល​វិទ្យា​ល័​យ 
​c.​    ​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​ឲ្យ​មាន​កម្រិត​ល្អប្រសើរ 

​2.​    ​មូលហេតុ​អ្វី​បានជា អាស៊ី​វេរ​លុយ ជ្រើសរើស​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ ជា​ដៃគូ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​?

​​a.​    ​ដោយសារ​សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ ជា​សាកល​វិទ្យា​ល័យ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​
​b.​    ​ដោយសារ​សាកល​វិទ្យា​ល័យ មាន​ការ​ទទួលស្គាល់​ពី​គុណភាព​គុណភាព​អប់​រំ 
​c.​    ​ដោយសារ​សាកល​វិទ្យា​ល័យ បាន​ដំណើរការ​មកជា​យូរ​មកហើយ 
​d.​    ​ដោយសារ​សាកល​វិទ្យា​ល័យ មាន​សាខា​ច្រើន​ទាំង​ក្នុង​រាជធានី និង​បណ្ដា​ខេត្ត 
​e.​    ​ដោយសារ​សាកល​វិទ្យា​ល័យ មាន​ការ​ទទួលស្គាល់​ពី​មហា​មហា​ជន​សិស្ស និង​និស្សិត​

​3.​    ​តើ អាស៊ី​វេរ​លុយ មាន​លក្ខខណ្ឌ​អ្វី​ខ្លះ​ក្នុង​ការផ្ដល់​អាហារូបករ​ណ៍​ដល់​និ​ស្សិត​?

​​a.​    ​និស្សិ​តត្រូវ​បម្រើ​ការងារ​ជាមួយ និង​អាស៊ី​វេរ​លុយ​ក្នុង​រយៈពេល​ទទួលបាន​អាហារូបករណ៍​ពី​ក្រុមហ៊ុន 
​b.​    ​ត្រូវ​ខិត​ខំប្រឹងប្រែង​រៀ​ន​សូត្រ និង​ធ្វើការ​ឲ្យ​បានល្អ 
​c.​    ​ត្រូវ​គោរ​ព​គោលការណ៍​របស់ អាស៊ី​វេរ​លុយ និង​សាកល​វិទ្យា​ល័យ

 ​4.​    ​សព្វថ្ងៃ​នេះ តើ​អាស៊ី​វេរ​លុយ ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ខេត្ត​ណា​ខ្លះ​?

 ​a.​    ​សព្វថ្ងៃ អាស៊ី​វេរ​លុយ ធ្វើ​ប្រតិបត្តិការ​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ដែល​មាន​សាខា​ទូទាំង​ប្រទេស​ជាង 40 សាខា មាន​ភ្នាក់ងារ​ជាង 2000 កន្លែង និង​សមាជិក​ជាង 50 000 នាក់

 ​5.​    ​តើ អាស៊ី​វេរ​លុយ ដល់​សេវាកម្ម​អ្វី​ខ្លះ​ទៅដល់​អតិថិ​ជន​របស់ខ្លួន​?​

​a.​    ​ដាក់​ប្រាក់ 
​b.​    ​ដក​ប្រាក់ 
​c.​    ​វេរ​ប្រាក់ 
​d.​    ​ទិញ​កាតទូរ​ស័​ព្ទ 
​e.​    ​បង់ថ្លៃ​ទឹក​ភ្លើង 
​f.​    ​ទូទាត់​វិក្កយបត្រ​
​g.​    ​ទូទាត់​ចំណាយ​តាមរយៈ Scan QR Code​
​h.​    ​សេវា​លើ​ប្រាក់បៀវត្ស​

គូសបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ អាស៊ី វេរលុយ បានបង្កើតសេវាកម្មថ្មី ដែលហៅកាត់ថា អាស៊ី ផេ ដែលទូទាត់សាច់ប្រាក់ តាមរយៈ ការស្កែន QR Code មិនបាច់បារម្ភពីលុយរហែក លុយក្លែងក្លាយ ពិបាកក្នុងការអាប់លុយ -ល-៕

សម្រាប់ព័ត៌មានលម្អិតទាក់ទងសាខាសាកលវិទ្យាល័យបៀលប្រាយ ទាំង៨សាខាខេ្ត-រាជធានី ដូចខាងក្រោម៖

ល.រ

ទីតាំ/សាខា

ចំនួនកន្លែង

លេខទូរស័ព្ទ

តួនាទីត្រូវការ

រាជធានីភ្នំពេញ

១២០

010 242 200

012 200 240

លក់ និង ទីផ្សារ

ខេត្តសៀមរាប

១០

099​​ 900 642

លក់ និង ទីផ្សារ

ខេត្តព្រះសីហនុ

១០

099 900 520

លក់ និង ទីផ្សារ

ខេត្តបាត់ដំបង

១០

099 900 083

លក់ និង ទីផ្សារ

ខេត្តកែវ

១០

099 900 795

លក់ និង ទីផ្សារ

ខេត្តបន្ទាយមានជ័យ

២០

099 900 091

លក់ និង ទីផ្សារ

ខេត្តរតនគិរី

១០

099 900 588

លក់ និង ទីផ្សារ

ខេត្តស្ទឹងត្រែង

១០

099 900 663

លក់ និង ទីផ្សារ