ជូនពរក្នុងឪកាសចូលឆ្នាំថ្មីឆ្នាំថ្មី ឆ្នាំសកល២០១៩និងបង្កើតទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងសាកលវិទ្យាល័យ

ជូនពរក្នុងឪកាសចូលឆ្នាំថ្មីឆ្នាំថ្មី ឆ្នាំសកល២០១៩និងបង្កើតទំនាក់ទំនងរវាងថ្នាក់​ដឹកនាំខេត្ត និង​សាកលវិទ្យាល័យ

ស្ថានភាពទូទៅ

ថ្ងៃអង្គារ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ឋិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទីប្រាំបី ខែមករា ឆ្នាំពីរពាន់​ដប់​ប្រាំបួន វេលាម៉ោងមួយនិងសាមសិបនាទីរសៀល គណៈគ្រប់គ្រងនៃសាកលវិទ្យា​ល័យ​ បៀលប្រាយ ដឹកនាដោយ​លោក ម៉ឹក គឹមស្រឿន នាយកសាខាភូមិភាគពាយ័ព្យ និងជានាយកសាខាខេត្តសៀមរាប។​ បានចូល​​​ជួប​សម្តែង​ការគួរ​សមជាមួយអភិបាលខេត្តសៀមរាប។

ប្រធានបទស្តីពី៖

            ដើម្បីជូនពរក្នុងឪកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៩និងបង្កើតទំនាក់ទំនងរវាងថ្នាក់​ដឹកនាំខេត្ត និង​សាកលវិទ្យាល័យ។

សមាសភាពចូលរួមមានដូចខាងក្រោម៖

១.លោក ម៉ឹក គឹមស្រឿន                    នាយកសាខា

២.លោក សរ សុផល                        អនុប្រធានគណៈកម្មាធិការរដ្ឋបាលសាខា               

៣.លោក ឈួន ភារុន                        នាយករងសាខា                                               

៤.លោក នួន រចនា                          នាយករងសាខា                                                  

៥.លោក ប៉ុន ធុយ                            អ្នកសម្របសម្រួលមហាវិទ្យាល័យ                                     

៦.លោក កាំង ចន្ថា                           អ្នកសម្របសម្រួលមហាវិទ្យាល័យ                                              

៧.លោក នូ​ ពិសិដ្ឋ                                  អ្នកសម្របសម្រួលមហាវិទ្យាល័យ                                                

៨.អ្នកស្រី​ ឆប រត្ន័ណាវិន                    អ្នកសម្របសម្រួល

៩. លោក ឡេង ចាន់ថា                           អ្នកសម្របសម្រួល

១០. អ្នកស្រី សែត ស៊ីណា                       អ្នកសម្របសម្រួល

១១. លោក​ ភួង សុភ័ត្រ                           សាស្រ្តាចារ្យ

១២.ឡោ ស៊ិនផានិត                                បុគ្គលិកជំនួយ                             

១៣.លោកស្រី  ជិន គឹមលី                       លេខាអចិន្រៃ្តយ៍

            ជាបន្ត លោកនាយក បានមានប្រសាសន៍ថាក្នុងមានខ្ញុំតំណាងគណៈគ្រប់គ្រងនៃ​សាកលវិទ្យាល័យ​បៀល-​ប្រាយ សាខាខេត្តសៀមរាប សូមថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត​សៀមរាប​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏មានតម្លៃ បានអនុញ្ញាតអោយជួបសម្តែងការគួរសម ក៏ដូចជា​​ជូនពរ​ក្នុង​ឪកាស​ចូល​​ឆ្នាំថ្មី និងឆ្នាំ​សកល​​​​​២០១៩ ហើយលោកនាយក៏បានរៀបរាប់ប្រវត្តិត្រួសៗ របស់​សាកលវិទ្យាល័យ​​បៀល​ប្រាយ ជួន​ឯកឧត្តម​បានជ្រាប។

            បន្ទាប់មាន ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ខ្ញុំរីករាយណាស់​ដែលបាន​ជួបគណៈ​គ្រប់គ្រង​សាស្រ្តាចារ្យនិងបុគ្គលិករបស់សាកលវិទ្យាល័យបៀលប្រាយ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់​សាកលវិទ្យាល័យ និងបានកោតសរសើរចំពោះការចូលរួមរបស់និស្សិតសាកលវិទ្យាល័យក្នុងកម្មវិធីសង្គមដូចជាកម្ម

វិធីអង្គរសង្រ្កានកន្លងមក។

            ក្រោយពីការសំណេះសំណាល់ហើយ លោកនាយក តំណាងគណៈគ្រប់គ្រងនៃ​សាកលវិទ្យាល័យ​បានជូន

​​​​ព​រ​ដល់ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន និងសុភមង្គល ជាពិសេស​​ដឹកនាំមន្រ្តីរាជការដើម្បីអភិវឌ្ឍន៍ខេត្តសៀមរាបឲ្យកាន់តែរីកចំរើនបន្ថែមទៀត។

កិច្ចពិភាក្សាបានបញ្ចប់សព្វគ្រប់នៅវេលាម៉ោងបីនិងសូន្យៗនាទីរសៀលថ្ងៃខែឆ្នាំដដែល​ក្រោម​ទឹកមុខ​សប្បាយរីករាយ។