Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.

 
វេទិកាស្តីពីការអប់រំនិងសហគ្រិនភាព

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១២ នេះ សាកល វិទ្យាល័យបៀលប្រាយ បានរៀបចំវេទិ កា ស្តីពី ការអប់រំ និងសហគ្រិនភាព ជាលើកទី៨ នៅ វិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុម ប្រឹក្សាភិបាលសាកលវិទ្យាល័យបៀលប្រាយនិង សមា គមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, លោក ឌៀប សីហា សាកលវិទ្យាធិការ សាកលវិទ្យាល័យ បៀល ប្រាយ និង លោកបណ្ឌិត ធី អ ដាស សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សា កម្រិតក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យបៀលប្រាយ។ គណៈគ្រប់គ្រងសាកលវិទ្យាល័យបៀលប្រាយ ជាច្រើនរូប រួមទាំងនិស្សិតចំនួន១០០០នាក់ដែលត្រៀមបញ្ចប់ ការសិក្សាក្នុងឆ្នាំ២០១២ នេះត្រូវបានអញ្ជើញឲ្យចូលរួមក្នុងវេទិកានេះផងដែរ។
នៅក្នុងការធ្វើបទបង្ហាញនោះវាគ្មិនបានបង្ហាញនិស្សិតឲ្យយល់ដឹងពីសារខាន់ជាគន្លឹះមួយចំនួនរួមមាន៖

 • ការអភិវឌ្ឍអាជីពនិងការបន្តការសិក្សា
  ស្រាវជ្រាវជាន់ខ្ពស់
 • តម្លៃនៃការសិក្សានិងបទពិសោធរបស់
  និស្សិតដែលសិក្សាជាន់ខ្ពស់
 • សហគ្រិនភាព
 • ការដឹកនាំ
 • គុណភាពដែលទាក់ទងនឹងការសិក្សា
  អប់រំជាន់ខ្ពស់
 • ផលប៉ះពាល់ និងឱកាសនៃការអភិវឌ្ឍខ្លួន
មានមតិស្វាគមន៍ដំបូង ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ បានមានប្រសាសន៍ថា៖ គោលបំណងធំនៃការធ្វើ វេទិកានេះ គឺមានចំណុច ធំៗ៣គឺ សហគ្រិនភាព, ការដឹកនាំ និងឱកាសការងារសម្រាប់និស្សិតក្រោយ ពីបញ្ចប់ ការសិក្សា ទៅតើត្រូវធ្វើអ្វីបន្ថែមទៀត។ ទាក់ទងទៅនឹងវេទិកានេះផងដែរ ឯកឧត្តមបណ្ឌិត ក៍បានបន្ថែមផង ដែរទៅនឹងសក្តា នុពលរបស់កម្ពុជានាពេលអនាគត មានដូចជា៖ ការបង្កើនផលិតសរសៃសូត្រ, កសិកម្ម, ទេសចរណ៍, ធនធាន ធម្ម ជាតិ និងបច្ចេកវិទ្យា ជាដើម ដែលទាំងអស់នេះមានតួនាទីយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីក ចម្រើន ដោយឯកឧត្តម បានបន្ថែមទៀតថា នេះជាសម័យជំនាន់ទី៣
 

ក៍ជាសម័យមួយដែលអ្នកទាំងអស់គ្នាត្រូវធ្វើការប្រជែង។ ដូច្នេះការសិក្សាគឺមានសារៈ សំខាន់បំផុតសម្រាប់អ្នក គ្រប់គ្នា ដើម្បីឲ្យ មានជំនាញមួយពិតប្រាកដ និងមួយផ្សេង ទៀតគឺដើម្បីឲ្យនិស្សិត ទាំងអស់ដឹងថាការ សិក្សាគឺជាការ វិនិយោគ ព្រោះក្រោយពី បញ្ចប់ការសិក្សាទៅនិស្សិតត្រូវ ទទួលបានអ្វី? ហើយត្រូវធ្វើអ្វី? ព្រោះការសិក្សា ទៅលើ សហគ្រិនភាពគឺអាចជួយទៅដល់អាជីវកម្មខ្នាតតូចនិង មធ្យម សម្រាប់អភវឌ្ឍន៍ទៅ លើអាជីវកម្មរបស់ខ្លួនបាន។ លោកសាកលវិទ្យាធិការ ឌៀប សីហា ក៍បានមានប្រសាសន៍ ទាក់ទងនិងការសិក្សានៅមហាវិទ្យាល័យបន្ថែម ទៀតថា៖ ការសិក្សានៅមហាវិទ្យាល័យ និស្សិតត្រូវបានដឹងនូវពីចំណុចពីរ ជាកត្តាសំខាន់គឺ Hard Skill and Soft Skill។ Hard Skill សំដៅទៅលើ ចំណេះដឹង ជំនាញក្នុងការបង្កើត បច្ចេកទេស និងជំនាញផ្សេងទៀតដូចជាៈ ភាសាអង់គ្លេស និងកុំព្យូទ័រ ចំណែក Soft Skill សំដៅ លើគំនិតក្នុងការច្នៃប្រឌិត និងបច្ចេកវិទ្យា ការគិតពិចារណា លក្ខណៈការងារ សីលធម៌ក្នុងការងារ ការងារ ជាក្រុម ការទំនាក់ទំនងគ្នា ឲ្យបានល្ឥ។ ទន្ទឹមនឹងនេះក៍មានកត្តាពីរសំខាន់ បំផុតនោះគឺ Societal Value ធ្វើឲ្យលើក តម្លៃកំពស់ការរស់ នៅក្នុងសង្គមដូចជា៖ មានការកើនឡើងភាពមានការងារធ្វើ,កាត់បន្ថយ ភាពក្រីក្រ, កាត់បន្ថយ នូវអត្រាអ្នកគ្មាន ការងារធ្វើ, ធ្វើឲ្យមានស្ថេរភាពសង្គមជាដើម និង Economic Value ធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសមាន ស្ថេរភាព ដូចជា៖ ការបង់ពន្ធចូលរដ្ឋ, រក្សាលំនឹងរូបិយប័ណ្ណ, មានការវិនិយោគពីបរទេសច្រើន និងផ្សេងៗទៀត ដែលនាំឲ្យ ប្រទេសមានការអភិវឌ្ឍ។
លោកបានបន្តទៀតថា សាកលវិទ្យាល័យបៀលប្រាយមានការរីចម្រើនខ្លាំងរហូតមកដល់សព្វថ្ងៃនេះគឺព្រោះតែសាកលវិទ្យាល័យ មាន ភាពខ្លាំង របស់ខ្លួនចំនួន ១០គឺ៖ 1. Governance structure, 2. Teaching programs, 3. Teaching resources, 4. Student supporting services, 5. Education access, 6. Financial support, 7. Research excellence, 8. Enrolment & employability, 9. Accreditation, 10. International links។ លោកបណ្ឌិត ធី អ ដាស ធ្វើការពន្យល់ បន្ថែមអំពីឱកាសការងារដែលអ្នក បានសិក្សានៅ សាកល វិទ្យាល័យ ថាការងារគឺជាការសរុបលទ្ធផលនៃបទ ពិសោធការងារទាំងឡាយ ទាំងការចំ ណាយរឺមិនចំណាយ ជាក់លាក់ រឺមិនជាក់លាក់។ ខាងក្រោមនេះគឺជា មូលដ្ឋានគ្រឹះនៃចំណុចទាំងបួន មានដូចជាៈ

  • ការផ្តោតទៅលើការងារ និងការបត់បែនការងារ ដែលអ្វីដែលអ្នកត្រូវដឹង
  • សម្បជញ្ញៈ និងការប្រយ័ត្នប្រយែង នូវអ្វីដែលអ្នកបានដឹង
  • ភាពប្រាដកប្រជា និង សុទិដ្ឋិនិយម ការងារត្រូវមានការជឿជាក់លើខ្លួនឯង
  • ការអនុវត្តជាក់ស្តែង និង ឥទ្ធិពល ពីអ្វីដែលយើងត្រូវធ្វើ
នៅពេលដែលមានសំណួរមួយសួរថា What do you want to be when you grow up? ជាធម្មតាមនុស្សគ្រប់រូប ដែលកើតមកហើយត្រូវមានជម្រើសរបស់ខ្លួនហើយជម្រើសទាំងនោះ វាកើតឡើងតាំងពីក្មេងរហូតដល់ចាស់ មានន័យថានេះគឺជាការវិវត្តនៃអាយុកាលរបស់មនុស្ស ការវិវត្តន៍របស់មនុស្សមានដូចជា៖
 • កើត
 • ជ្រើសរើសការងារ
 • ការសិក្សា និងការបណ្តុះបណ្តាល
 • ការស្វែងរកការងារធ្វើ
 • ការចូលនិវត្តន៍
កំហុសទាំងបួនយ៉ាងដែលអ្នកត្រូវតែជៀសវៀងនៅពេលស្វែងរកការសុបិន្តរបស់អ្នក
 • Getting stuck in arbitrary things
 • Making excuses
 • Finding shortcuts
 • Doing things that prevent from reaching the goals
ចំណុច ៧ យ៉ាង ដែលនាំឲ្យ អ្នកមានការងារល្អសម្រាប់ជីវិត
 1. ការសិក្សា៖ មានន័យថានិស្សិតគ្រប់រូបត្រូវធ្វើការសិក្សាជារៀងរហូតដើម្បីឲ្យសមស្របទៅ នឹងលក្ខខណ្ឌ ការងារ ការអភិវឌ្ឍខ្លួនឯង និងការបណ្តុះបណ្តាលបន្ត
 2. សួរ ស្តាប់ និងការសិក្សា៖ ការសិក្សាត្រូវចេះស្តាប់នូវអ្វីដែលសាស្ត្រាចារ្យពន្យល់ ហើយត្រូវ ចេះសួរ សំណួរណាដែលមានការទាក់ទងនឹងគ្នា
 3. ការជ្រើសរើសការងារល្អ៖ ធ្វើការងារល្អដើម្បីឲ្យគេដឹងថាអ្នកជាមនុស្សដែលមានសម្ថភាព ខ្ពស់ក្នុងការ ធ្វើការងារ
 4. បង្កើតទំនាក់ទំនងឲ្យល្អ៖ នេះគឺជាចំណុចដ៍សំខាន់បំផុតដែលនាំឲ្យអ្នកមានភាពរីកចម្រើន ក្នុងការងារ
 5. បង្កើតកេរ្ត៍ឈ្មោះ៖ អ្នកត្រូវធ្វើការងារឲ្យបានល្អនិងម្ម៉ត់ចត់ដើម្បីឲ្យដឹងថាអ្នកជាមនុស្សដែល មានភាព ប៉ិនប្រសព្វក្នុងការងារនិងទទួលបានកេរ្ត៍ឈ្មោះល្បីក្នុងអាជីពការងារ
 6. ការរៀបចំខ្លួន៖ អ្នកត្រូវចេះរៀបចំនូវប្រវត្តិរបស់ខ្លួនឲ្យបានល្អជៀសវាងការចំណាយពេល វេលាឥត ប្រយោជន៍ច្រើន
 7. រៀបចំខ្លួនទុកជាមុននៅពេលមានបញ្ហា៖ អ្នកត្រូវចេះក្តាប់យកនូវគុណសម្បត្តិនិងឱកាស និងត្រូវដឹងថា និងមិនមានអ្វីមកធ្វើការអាក់ខានដល់ការសម្រេចបំណងរបស់អ្នកបាន។
នៅក្នុងឱកាសនោះនិស្សិតដែលជាសិក្ខាកាមចូលរួមទាំងឡាយ បានទទួលនូវចំណេះដឹងយ៉ាងទូលំទូ លាយដើម្បី ពង្រឹងការគិតសម្រាប់អនាគតរបស់ខ្លួនទាំងការអភិវឌ្ឍអាជីពក៏ដូចជាការកំណត់ឲ្យកាសអាជីវកម្ម របស់ខ្លួន។ ជាចុង បញ្ចប់ ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ បានធ្វើការថ្លែងអំណរគុណដល់និស្សិតទាំងអស់ដែលមានវត្ត មាន និងសង្ឃឹមថាវេទិការនេះពិតជាផ្លូវមួយសម្រាប់នាំប្អូនៗនិស្សិតទាំងអស់គ្នាទៅរកអនាគតមួយដ៏ត្រចះត្រចង់ ក្រោយ ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ។ វេទិការនេះត្រូវបានបញ្ចប់ទៅនៅវេលាម៉ោង២: ៣០នាទី រសៀល ដោយមានការផ្តល់ជូនវិញ្ញាបនបត្រដល់ និស្សិតដែលចូលរួមផងដែរ។ ទាក់ទងនិងកម្មវិធីនៃសិក្ខាសាលានេះនិស្សិតអាច Download មេរៀននេះបានតាមរយៈគេហទំព័ររបស់ សាកលវិទ្យល័យបៀលប្រាយ www.bbu.edu.kh