អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​កម្រិតបរិញ្ញាបត្ររងជំនាន់ទី13 ទី14 និងទី15 កម្រិតបរិញ្ញាបត្រ ជំនាន់ទី11 ទី12 និងទី13 និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី12 ទី13 និងទី14 និងកម្រិតបណ្ឌិត ជំនាន់ទី5 ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី14 ខែមីនា ឆ្នាំ2017​ នៅសាលមហោស្រពកោះពេជ្រ។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
សិក្ខាសាលាស្តីពីឧបករណ៍ MikroTik ជូនដល់សាស្ត្រា និងនិស្សិតផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី២៥ មីនា ឆ្នាំ២០១៧

 
វេទិកាស្តីពីការអប់រំនិងសហគ្រិនភាព

នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១១នេះ សាកលវិទ្យា ល័យបៀលប្រាយ បានរៀបចំវេទិការស្តីពី ការអប់រំនិង សហគ្រិនភាព ជាលើកទី៤របស់ខ្លួន នៅឯសាលសន្និសីទ ចតុមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាភិបាលសាកល វិទ្យាល័យបៀលប្រាយ និង សមាគមអប់រំជាន់ខ្ពស់កម្ពុជា, លោក ឌៀប សីហា សាកល វិទ្យាធិការ សាកលវិទ្យា ល័យបៀលប្រាយ និងលោកបណ្ឌិត ធី អ ដាស សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សាថ្នាក់ក្រោយ បរិញ្ញាបត្រ នៃសាកលវិទ្យាល័យបៀលប្រាយ។ គណៈគ្រប់គ្រងសាកលវិទ្យាល័យបៀលប្រាយជាច្រើនរូប រួមទាំងនិស្សិតចំនួន៥៩៧នាក់ដែលត្រៀមបញ្ចប់ការ សិក្សាក្នុងឆ្នាំសិក្សា២០១១នេះ ត្រូវបានអញ្ជើញឲ្យចូលរួម។


នៅក្នុងការធ្វើបទបង្ហាញនោះវាគ្មិនបានបង្ហាញនិស្សិតឲ្យ យល់ដឹងពីសារខាន់ជាគន្លឹះមួយចំនួនរួមមាន៖

    • ការអភិវឌ្ឍអាជីពនិងការបន្តការសិក្សាស្រាវជ្រាវ ជាន់ខ្ពស់
    • តម្លៃនៃការសិក្សានិងបទពិសោធរបស់និស្សិតដែល សិក្សាជាន់ខ្ពស់
    • សហគ្រិនភាព
    • ការដឹកនាំ
    • គុណភាពដែលទាក់ទងនឹងការសិក្សាអប់រំជាន់ខ្ពស់
    • ផលប៉ះពាល់ និងឱកាសនៃការអភិវឌ្ឍខ្លួន

នៅក្នុងឱកាសនោះនិស្សិតដែលជាសិក្ខាកាមចូលរួមទាំងឡាយ បានទទួលនូវចំណេះដឹងយ៉ាង ទូលំទូលាយ ដើម្បីពង្រឹងការគិតសម្រាប់អនាគតរបស់ខ្លួន ទាំងការអភិវឌ្ឍអាជីពក៏ដូចជាការកំណត់ឲកាសអាជីវកម្ម របស់ខ្លួន។

        ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ បានធ្វើការថ្លែងអំណរគុណដល់និស្សិតទាំងអស់ដែលមានវត្ត មាននិងសង្ឃឹមថាវេទិការនេះពិតជាផ្លូវមួយសម្រាប់នាំប្អូនៗនិស្សិតទាំងអស់គ្នាទៅរកអនាគតមួយដ៏ត្រចះត្រចង់ ក្រោយពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ។ វេទិការនេះត្រូវបានបញ្ចប់ទៅនៅវេលាម៉ោង១រសៀល ដោយមានការផ្តល់ជូនវិញ្ញាបនបត្រដល់និស្សិតដែល ចូលរួមផងដែរ។