Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.

 

បទបង្ហាញស្តីអំពី “លទ្ធផលនៃការចុះកម្មសិក្សានៅសហគមន៍  អេកូទេសចរណ៍ចំបក់”  របស់និស្សិតទេសចរណ៍ ជំនាន់ទី១២


នៅក្នុងអំឡុងថ្ងៃទី ១០ ដល់ ១៣ ខែមិថុនា ឆ្នាំ២០១៤ សាកលវិទ្យាល័យបៀលប្រាយបានបញ្ជូនគណៈគ្រប់គ្រងមួយរូប លោកបណ្ឌិត ឌី ដាវុឌ្ឍ ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំនៅសាកលវិទ្យាល័យ Montpellier 2, Montpellier, France ។ នៅក្នុងសន្និសីទ ASAIHL ប្រចាំឆ្នាំនេះ គឺមានការចូរួមពីសាកលវិទ្យាល័យ អាស៊ី និង អ៊ឺរ៉ុបចូលរួមប្រមាណ ១៥០នាក់ ដើម្បីបង្ហាញអំពីការសហប្រតិបត្តិការរវាង អាស៊ី និង អ៊ឺរ៉ុប ព្រមទាំងការសិក្សាស្រាវជ្រាវផងដែរ នៅក្នុងឱកាសនោះ លោកបណ្ឌិត ឌី ដាវុឌ្ឍ ក៏បាន បង្ហាញអំពីលទ្ធផលស្រាវជ្រាវដែលសាកលវិទ្យាល័យបៀលប្រាយអនុវត្ត គម្រោងរបស់ធនាគារពិភពលោក ស្តីពីអនុគម្រោង “Industry Based Curriculum Development on Financial Services ” ។

បន្ទាប់ពីលោក បណ្ឌិត ឌី ដាវុឌ្ឍ បានថ្លែងមតិស្វាគមន៍បើកកម្មវិធីនៃបទបង្ហាញរួចមក ក្រុមនិស្សិត ទេសចរណ៍ បានបង្ហាញនូវលទ្ធផលនៃការចុះកម្មសិក្សា ដែលជាបឋមក្រុមនិស្សិតបានបង្ហាញពី ម៉ូតសំលៀកបំពាក់ ស្ទីលផ្សេងៗ ដូចជា៖ ស្ទីលប្រពៃណីយ៍ ស្ទីលនិស្សិត ស្ទីលសេរី ។ល។ បន្ទាប់ មកនិស្សិត បានលើកឡើងពីបទបង្ហាញ នៃការចុះ កម្មសិក្សានៅសហគមន៍អេកូទេសចរណ៍ចំបក់ ការបង្ហាញចំណាប់អារម្មណ៍របស់និស្សិតអំពីសហគមន៍អេកូទេសចរណ៍ ការសំដែងចំរៀងកាយវិការខ្លី ស្តីពី “គ្រោះថ្នាក់ចរាចរណ៍” និងការច្រៀងចំរៀងរួមគ្នា ។

កម្មវិធីនៃបទបង្ហាញអំពី “លទ្ធផលនៃការចុះកម្មសិក្សានៅសហគមន៍អេកូទេសចរណ៍ចំបក់” របស់និស្សិតទេសចរណ៍ បានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង បន្ទាប់ពី លោកបណ្ឌិត ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការសិក្សាកម្រិតបរិញ្ញាបត្រ ប្រគល់នូវបណ្ណ័សរសើរដល់ក្រុមនិស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការចុះសិក្សាស្រាវជ្រាវនៅក្នុងសហគមន៍អេកូទេសចរណ៍ចំបក់ ក្នុងពេលកន្លងមក ដែលឆ្លុះបញ្ចាំងឲ្យ ឃើញពីការ ផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង ។