Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.

 

ពិធីចុះអនុសារណៈយោគយល់រវាងសាកលវិទ្យាល័យបៀលប្រាយ  ជាមួយ Rajamangala University of Technology Suvarnabhumiz



កាលពីថ្ងៃម្ភៃប្រាំ ខែឧសភា ឆ្នាំពីពាន់ដប់បី នៅម៉ោងដប់មួយ និងសូន្យៗនាទី ពេលព្រឹក សាខាសាកល វិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប បានធ្វើកម្មវិធីចុះអនុសារណៈយោគយល់រវាងសាកល- វិទ្យាល័យ Rajamangala University of Technology Suvarnabhumi និងសាកលវិទ្យាល័យបៀលប្រាយ នៅសាលប្រជុំអគារ E ដែលមានការចូលរួមពី Assoc. Prof. ឌៀប សីហា សាកលវិទ្យធិការនៃសាកល- វិទ្យាល័យបៀលប្រាយ និង Asst. Prof. Chariya Hasitpanitkun សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Rajamngala នៃប្រទេសថៃ។ គោលបំណងនៃអនុសារណៈយោគយល់គ្នា គឺដើម្បី

  • ផ្លាស់ប្តូរសាស្រ្តាចារ្យ និស្សិត ក្នុងមហាវិទ្យាល័យទេសចរណ៌ និង បដិសណ្ឋារកិច្ច និង កម្មវិធី ភាសាខែ្មរ និង ភាសាថៃ។
  • ផ្លាស់ប្តូរបុគ្គលិកទៅវិញទៅមក និង ការស្រាវជ្រាវ ការរៀននិងការបង្រៀន។
  • សហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្មវិធីសិក្សា និង ការសិក្សារួមគ្នា។
  • កម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី។
  • ចូលរួមសិក្ខាសាលា និង កិច្ចប្រជុំផ្នែកបណ្ឌិតសភា។
  • សកម្មភាពស្រាវជ្រាវ រួមគ្នា និង ផ្តោះផ្តូរវប្បធម៌ ។
  • និង សកម្មភាពដ៏ទៃទៀត។