Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.

 

របាយការណ៍ស្តីពីការចុះអនុស្សរណៈរវាងសាកលវិទ្យាល័យបៀលប្រាយ និង សាកលវិទ្យាល័យ Nong Lam University

ចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១១ គណៈ គ្រប់គ្រង របស់សាលវិទ្យាល័យ បៀលប្រាយ ដែល ដឹកនាំ

ដោយលោកសាកល វិទ្យាធិការ ឌៀប សីហា បានធ្វើ ដំណើរទៅប្រទេស វៀតណាមដើម្បីចុះ អនុស្សរណៈ រវាង សាកលវិទ្យាល័យទាំងពីរ។ ការចុះអនុស្សរណៈ នេះត្រូវ បាន ផ្តួចផ្តើមឡើងដោយឯកឧត្តម ប្រធានក្រុមប្រឹក្សា ភិបាល នៃ សាកលវិទ្យាល័យបៀលប្រាយ និងលោក សាកលវិទ្យា ធិការ ក្នុង គោលបំណងរឹតចំណង សាមគ្គី ភាពរវាងប្រទេស     
ក្បែរខាងនិងដើម្បីសិក្សាអំពីគ្នាទៅវិញទៅមកអំពីកម្មវិធីរៀននិងបង្រៀន, ការផ្លាស់ប្តូរ និស្សិតនិងកីឡា។ ការចុះអនុស្សរណៈ នេះធ្វើឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១១ នៅសាកលវិទ្យាល័យ Nong Lam University ទីក្រុងហូជីមិញ ប្រទេស វៀតណាម។
 
ការចុះអនុស្សរណៈនេះមានខ្លឹមសារគោលដៅចំនួន ០៩ ចំណុចគឺ

     -  ផ្លាស់ប្តូនិស្សិត
     -  ផ្លាស់ប្តូរព័ត៌មានសិក្សា និងការអប់រំ
     -  ផ្លាស់ប្តូរគ្រួបង្រៀន និងការសិក្សាស្រាវជ្រាវរបស់បុគ្គលិក
     -  ផ្តល់នូវការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងព័ត៌មានវិទ្យា
     -  ចូលរួមការប្រជុំពាក់ព័ន្ធផ្នែកវិទ្យាសាស្រ្ត, ព័ត៌មានវិទ្យា, និងបច្ចេកវិទ្យា
     -  ផ្លាស់ប្តូរនូវព័ត៌មានសិក្សា និងបោះពុម្ភផ្សាយ
     -  ប្រព័ន្ធអប់រំផ្សេងៗ
     -  ផ្លាស់ប្តូរការប្រកួតកីឡា ជាពិសេសកីឡាបាល់ទាត់
     -  ផ្លាស់ប្តូរលើកម្មវិធីកសិកម្ម និងកសិពាណិជ្ជកម្ម, វិទ្យាសាស្រ្តសង្គម, វិទ្យាសាស្រ្តនិង បច្ចេកវិទ្យាវិស្វកម្ម និងភាសា។ល។

ក្រោយពីបានចុះអនុស្សរណៈរួចហើយគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យ បៀលប្រាយ បានចូលទៅ ទស្សនាបណ្ណាល័យ, បន្ទប់ពិសោធន៍ និងអគារផ្សេងៗទៀត ក្នុងបរិវេណសាកលវិទ្យាល័យ Nong Lam University ដែលជាសាកលវិទ្យាល័យមាន អាយុកាលចាប់តាំងពីឆ្នាំ ១៩៥៥ មកម្លេះ និងមានផ្ទៃដីជាង ១០០ ហិតា។