Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.

 

របាយការណ៍ស្តីពីការចុះអនុស្សរណៈរវាងសាកលវិទ្យាល័យបៀលប្រាយ និង សាកល វិទ្យាល័យ King Mongkut's University of Technology Thumburi (KMUTT), Thailand

        ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១០ គណៈ គ្រប់គ្រងរបស់សាលវិទ្យាល័យ បៀលប្រាយ ដែល ដឹកនាំ ដោយលោកសាកលវិទ្យា ធិការ ឌៀប សីហា បានធ្វើដំណើរ ទៅ ព្រះរាជាណា ចក្រថៃឡង់ ដើម្បីចុះ អនុស្សរណៈរវាង សាកល វិទ្យា ល័យបៀលប្រាយ និង សាកលវិទ្យាល័យ King Mongkut's University of Technology Thumburi (KMUTT) ។     
ការចុះអនុស្សរណៈនេះត្រូវបានផ្តួចផ្តើមឡើងដោយឯឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ បៀលប្រាយ និង​ លោក​ សាកលវិទ្យាធិការ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាងប្រទេស ក្បែរខាងនិងដើម្បី សិក្សាអំពីគ្នាទៅវិញទៅមក អំពីកម្មវិធីរៀន និង បង្រៀន, ការផ្លាស់ប្តូរនិស្សិតសម្រាប់ឱ្យពួកគេដក ស្រង់បទពិសោធន៍ ការសិក្សាទៅវិញទៅមកនិងផ្លាប់ប្តូរកីឡាករ។ ការចុះអនុស្សរណៈនេះធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១០​ នៅ សាកលវិទ្យាល័យ King Mongkut's University of Technology Thumburi (KMUTT)​, Thailand ទីក្រុង Bangkok  ប្រទេសថៃ។
 
ការចុះអនុស្សរណៈនេះមានខ្លឹមសារគោលដៅចំនួន ០៧ ចំណុចគឺ

    ការផ្លាស់ប្តូរនិស្សិតរយៈពេល ១ឆមាស រឺ១ឆ្នាំសិក្សា
    ការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់សាស្រ្តាចារ្យនិងមន្រ្តីស្រាវជ្រាវ
    ចូលរួមសហការគ្នាក្នុងការធ្វើការស្រាវជ្រាវប្រធានបទនានាដែលទាក់ទងនិងខ្លឹមសារវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
    ចូលរួមក្នុងការប្រជុំសិក្ខាសាលា និងប(តាមការចាំបាច់) ដែលទាក់ទងនឹងខ្លឹមសារវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
    ចូលរួមផ្លាស់ប្តូរនូវការស្រាវជ្រាវ ការអប់រំសិក្សា ការរួមចំណែកគំនិតក្នុងការបោះពុម្ភ និងចែករំលែកនូវព័ត៌មាន នានាអំពីវិស័យអប់រំសិក្សាធិការ
    ចូលរួមសហការផ្លាស់ប្តូរគំនិតយោបល់គ្នាដែលទាក់ទងនិងការងារអប់រំ និងសកម្មភាពផ្សេងៗ ដែលអនុម័យយល់ព្រមពីសាកលវិទ្យាល័យទាំងពីរ
    ចូលរួមផ្លាស់ប្តូរកម្មវិធីកំសាន្តសម្រាប់ក្រុមកីឡា ពិសេសកីឡាបាល់ទាត់។

        ក្រោយពីបានចុះលើអនុស្សរណៈរួចគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យ បៀលប្រាយ ត្រូវបានអញ្ជើញឱ្យធ្វើ ទស្សនកិច្ចបណ្ណាល័យ បន្ទប់ស្វ័យសិក្សារបស់និស្សិត និងទីលានបាល់ទាត់។

        គួរបញ្ជាក់ផងដែរថា ចំពោះនិស្សិតដែលរៀនបរិញ្ញាបត្រភាសាអង់គ្លេស ពីសាកលវិទ្យាល័យបៀលប្រាយ ហើយ មានពិន្ទុ TOEFL ចាប់ពី ៥០០ ឫ (Pager based) ឫ 5.5 (Computer based) ឫ វិញ្ញាបនបត្រដែលមានតំលៃស្មើ អាចមានសិទ្ធិធ្វើការប្រលងសម្រាប់ អាហាររូបករណ៍ទៅសិក្សានៅកម្រិតបរិញ្ញាបត្រ ជាន់ខ្ពស់ (Master) នៅសាកល វិទ្យាល័យ King Mongkut's University of Technology Thunburi (KMUTT) បាន។ ចំពោះលក្ខខណ្ឌផ្សេងៗ និស្សិតនិងត្រូវពិភាក្សាបន្ថែមដោយត្រូវឆ្លងកាត់ការសម្រេចពីគណៈកម្មាធិការសម្របសម្រួលទំនាក់ទំនងអន្តរជាតិ និង អាហារូបករណ៍និស្សិត។