Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.

 

ការវិវត្តកិច្ចការទំនាក់ទំនងអន្តរជាតិរបស់ ស ប ប

        ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែកញ្ញា សាកលវិទ្យាល័យ បៀលប្រាយ ដឹកនាំដោយលោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរង ផ្នែករដ្ឋបាល និង ទំនាក់ទំនងអន្តរជាតិ ត្រូវបានអញ្ជើញចូលរួម ទស្សនកិច្ច សិក្សា មួយនៅ សាកលវិទ្យាល័យ រាជផាត់សុរិន្ទ (Surindra Rajabhat University – SRRU) ខេត្តសុរិន្ទ នៃរាជាណាចក្រថៃ។ ការចុះអនុស្សននេះគឺត្រូវបានផ្តួចផ្តើមឡើង ដោយ ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលនិង លោកសាកលវិទ្យាធិការ     
​នៃសាកលវិទ្យាល័យ បៀលប្រាយ ក្នុងគោលបំណងដើម្បី​ពង្រឹង​នូវកិច្ចសហប្រតិបត្តិការឱ្យ កាន់តែប្រសើរ ឡើងថែមទៀត។
 
ការចុះអនុស្សរណៈនេះមានខ្លឹមសារគោលដៅចំនួន ០៣ ចំណុចគឺៈ

អនុសារណយោគយល់គ្នា ស្តីអំពីបទបញ្ញត្តិរួមលើ៖ (ក) ការផ្លាស់ប្តូរនិស្សិតនិងអ្នកស្រាវជ្រាវ (ខ) ការផ្លាស់ប្តូរទស្សនកិច្ច                  សិក្សារបស់និស្សិតនិងសាស្ត្រាចារ្យ (គ) ការផ្លាស់ប្តូរលទ្ធផលការស្រាវជ្រាវ និង (ឃ) ការប្រកួតកីឡា ពិសេស កីឡាបាល់ទាត់អនុសារណយោគយល់គ្នា លម្អិតស្តីអំពីបទបញ្ញត្តិរួមលើការផ្លាស់ប្តូរនិស្សិតនិងអ្នកស្រាវជ្រាវ
 អនុសារណយោគយល់គ្នា លម្អិតស្តីអំពីការប្រកួតកីឡាពិសេសកីឡាបាល់ទាត់។