Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.

 

 Faculties

FACULTY OF SCIENCE AND TECHNOLOGY

Message from Dean

វិស័យបច្ចេកវិទ្យាព័ត៌មាន បានជ្រូតជ្រាបទៅក្នងជីវិតរស់នៅប្រចាំថ្ងៃ របស់យើង ដូចជាការអានអ៊ីម៉ែល ការទស្សនាខ្សែភាពយន្ត នៅលើគេហទំព័រ Youtube ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ឬ Twitter ការ ស្រាវជ្រាវឯកសារ តាមរយៈគេហទំព័រGoogle ឬ គេហទំព័រ Yahoo ការទំនាក់ ទំនងគ្នាតាមរយៈប្រព័ន្ធ Skype ការផ្សព្វផ្សាយព័ត៌មានដោយប្រើ Blog ទាំងអស់ នេះ គឺជាការកើតឡើងថ្មីៗ នៃបច្ចេកវិទ្យាដែលយើងមាន ។

ដូចនេះយើងអាចនិយាយបានថាការរស់នៅរបស់ពួកយើង គឺមានការលំបាកខ្លាំងប្រសិនបើគ្មានការវិវត្តន៍នៃ ប្រព័ន្ធបច្ចេកវិទ្យានោះទេ នៅក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ ។ ពួកយើងមានសំណាងណាស់ដែលបាន រស់នៅក្នុងយោគសម័យនេះ ពីព្រោះយើងអាចជាអ្នកប្រើប្រាស់ ឬជាអ្នកបង្កើតនៃវិស័យព័ត៌មានវិទ្យា។ នៅក្នុងមហា- វិទ្យាល័យយើងខ្ញុំ ពួកយើងក៏បានបង្កើតនៃភាពជឿនលឿននៃវិស័យព័ត៌មានវិទ្យា ដែលមានឥទ្ធិពលនៃការរស់នៅរបស់ ពួកយើង។

សុបិន្តរបស់យើងគឺធ្វើអោយមានការរីកចំរើន និងផ្សព្វផ្សាយនូវបច្ចេកវិទ្យាព័ត៌មាន ដែលយើងឃើញនៅគ្រប់ទី កន្លែងក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកយើង។ ហើយអ្នកក៏អាចចូលរួមក្នុងសុបិន្តនេះបានដែរ។ ក្នុងនាមជាសមាជិកនៃ មហាវិទ្យាល័យ សិស្ស និសិ្សត អ្នកឧបត្ថម្ភ និងដៃគូរនានា ពួកយើងអាចខិតខំប្រឹងប្រែងសម្រាប់អនាគតភ្លឺស្វាង  ទាំងអស់គ្នា។

មហាវិទ្យាល័យផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញប្រាំរួមមានបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យា ព័ត៌មាននិងបណ្ដាញកុំព្យូទ័រ កុំព្យូទ័រអនុវត្ត បណ្តាញកុំព្យូទ័រ និងបច្ចេកវិទ្យាទូរគមនាគមន៍ ។ ជាការពិតណាស់ មហាវិទ្យាល័យផ្តល់អោយនូវមុខវិជ្ជាជាច្រើនរួមទាំងមុខវិជ្ជាជំនាញផងដែរ ។ កម្មវិធីសិក្សារបស់ពួកយើងត្រូវបានរៀបចំ ឡើងដើម្បីផ្តល់អោយនូវការទទួលស្គាល់នូវគ្រប់មុខវិជ្ជានៃការសិក្សា ។ មហាវិទ្យាល័យយើងខ្ញុំមានការតាំងចិត្តក្នុងការអប់ រំនិស្សិតសម្រាប់ការអនុវត្តជំនាញវិជ្ជាជីវៈនៃផ្នែកព័ត៌មានវិទ្យា តាមរយៈការដាក់បញ្ចូលនូវកម្មវិធីអនុវត្តន៍ សម្រាប់ធ្វើការ លើកទឹកចិត្តនិស្សិតគ្រប់រូបអោយបន្តការសិក្សាក្នុងរយៈពេលវែង បង្កើនការងារជាក្រុម ឬ ភាពជាអ្នកដឹកនាំ និង ធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្តនិស្សិតអោយធ្វើការស្វែងរកនូវអ្វីថ្មី។ សមាជិកសាស្រ្តាចារ្យរបស់មហាវិទ្យាល័យយើង ខ្ញុំមានគុណវុឌ្ឍជាលក្ខណៈអន្តរជាតិ ហើយមានការតាំងចិត្តយ៉ាងមុតមាំក្នុងការបង្ហាត់បង្ហាញចំពោះគុណភាពនៃការ បង្រៀនដល់សិស្សរបស់ពួកគេ។

គោលដៅរបស់ពួកយើង គឺរៀបចំអោយអ្នកនូវភាពជោគជ័យលើអាជីពការងារ នៅលើវិស័យឧស្សាហកម្ម ដែល ពាក់ពន្ធនិងកុំព្យូទ័រ ។ ពីការកែច្នៃផ្នែកទន់ ទៅដល់ផ្នែករឹង កម្រិតនៃកាសិក្សារបស់ពួកយើង គឺផ្តោតទៅលើ ការអនុវត្ត នៃបច្ចេកវិទ្យាដោយពឹងផ្អែកទៅលើវិទ្យាសាស្រ្តកុំព្យូទ័រ ។ ខ្ញុំមានជំនឿជឿជាក់ថា អ្នកនិងជ្រើសរើសមហាវិទ្យាយើងខ្ញុំ សម្រាប់ការងារក្នុងក្តីសុបិន្តរបស់អ្នក ។ ក្នុងនាមជាព្រឹទ្ធបុរសមួយរូប ខ្ញុំសូមតាំងចិត្តយ៉ាងមុតមាំក្នុង ការងារជាមួយអ្នក តាមរយៈការបញ្ចប់ការសិក្សារបស់អ្នក ដើម្បីធ្វើអោយប្រាកដថាអ្នកទទួលបាននូវចំណេះដឹង និង ជំនាញមួយសមរម្យ ជាមួយកម្មវិធីសិក្សាដែលអ្នកបានជ្រើរើស ។ ខ្ញុំនិងខិតខំប្រឹងប្រែងគ្រប់កាលទេសដែលអាចធ្វើ ទៅបានដើម្បីធ្វើអោយ ប្រាកដថាអ្នកអាចសម្រេចបាននូវអ្វីដែលអ្នកបានរំពឹងទុក ចំពោះអនាគតអាជីពការងាររបស់អ្នក ឬ ឪកាសនៃការសិក្សា បន្ថែម ទៀតរបស់អ្នកនាពេលអនាគត។


Vision / Mission / Strategic Aims
ផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តន៏ក្នុងឆ្នាំ ២០១១-២០១៣

ចក្ខុវិស័យ

ចក្ខុវិស័យរបស់មហាវិទ្យាល័យ គឺអភិវឌ្ឍន៍រីកលូតលាស់ប្រកបដោយឩត្តមភាពនិងក្លាយជាមហាវិទ្យាល័យមួយ ដែល ឈានមុខគេនិងទទួលស្គាល់ជាលក្ខណជាតិនិងអន្តរជាតិ។
បេសកកម្ម

បណ្តុះបណ្តាលធនធានមន្នុស្សផ្នែកបច្ចេកវិទ្យាប្រកបដោយគុណភាពខ្ពស់ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់ គ្រងលើការអភិវឌ្ឍ និងការសិក្សាស្រាវជ្រាវនានាក្នុងសង្គមនាពេលបច្ចប្បន្ន និង អនាគត់។
គោលបំណង

    ផ្តល់ឱ្យនិស្សិតនូវជំនាញស្រាវជ្រាវអភិវឌ្ឍ និងកម្មវិធីផ្សេងៗក្នុងវិស័យព័ត៌មានវិទ្យា។
    រៀបចំកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងឩស្សាហកម្មពាក់ព័ន្ធ ដែលកំពុងតែរីកចំរើន និងវិវឌ្ឍជានិច្ច។
    រៀបចំឡើងនូវមហាវិទ្យាល័យទាំងមូលឲធានាបាននូវគុណភាពខ្ពស់ក្នុងការបង្រៀន និងមានសមត្ថភាព ចំណេះ ដឹង និងការស្រាវជ្រាវ។
    ផ្តល់ឱកាសឳ្យអ្នកសិក្សាទទួលបានចំណេះដឹង និងវិជ្ជាការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងឯកទេសណាមួយដែល និស្សិតបានជ្រើសរើស។
    អភិវឌ្ឍឱកាសសម្រាប់និស្សិតបញ្ចប់ការសិក្សា ដែលមានសក្តានុពលក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួនឳ្យក្លាយទៅ ជាវិស្វករខាងបច្ចេទេសកុំព្យូទ័រពិតៗដូចជាវិស្វករសរសេរកម្មវិធីក្នុងកុំព្យូទ័រអ្នកវិភាគទិន្នន័យ អ្នកវិភាគប្រព័ន្ធ អ្នក រចនានិងបង្កើតគេហទំព័រ វិស្វករតបណ្ដាញកុំព្យូទ័រ និងវិស្វករគមនាគមន៍។
    បន្សីសមត្ថភាព និងឯកទេសដែលនិស្សិតបានបញ្ចប់ការសិក្សាទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន ការប្រកួត ប្រជែងនិងសមស្របទៅនឹងការអភិវឌ្ឍសង្គម។

យុទ្ធសាស្ត្រ

ដើម្បីសម្រេចបាននូវចក្ខុវិស័យ បេសកកម្ម និងគោលបំណងដែលបានកំណត់ខាងលើ មហាវិទ្យាល័យគ្រប់គ្រង ធុរកិច្ចបានដាក់ចេញនូវយុទ្ធសាស្រ្តដូចខាងក្រោម៖

    ការកំណត់យុទ្ធសាស្ត្រដឹកនាំ
        ចាត់ចែងដឹកនំា និងត្រួតពិនិត្យការអនុវវត្តន៍ការងារក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចឲ្យមានដំណើរល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយពឹងផ្អែកលើគោលនយោបាយរបស់ ស.ប.ប។
    អភិបាលកិច្ច រចនាសម្ព័ន្ធ ការគ្រប់គ្រង និងផែនការ
        ២.១ ការងារគ្រប់គ្រង
            ពង្រឹងការអនុវត្តគោលនយោបាយដែលបានរៀបចំរួច និងរៀបចំកែសម្រួលអោយស្របតាម ស្ថានភាពជាក់ស្តែង។
            ជំរុញរៀបចំគោលនយោបាយដែលត្រូវការចំាបាច់ផ្សេងៗទៀត។
        ២.២ រចនាសម្ព័ន្ធ
            ធ្វើឳ្យប្រសើរឡើងដល់ដេប៉ាតឺម៉ង់ទំាងបី។
    ការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍
        រៀបចំបង្កើត កែតម្រូវអភិវឌ្ឍន៍និងផ្លាស់ប្តូរកម្មវិធីសិក្សាឳ្យឆ្លើយតបតម្រូវការទីផ្សារការងារនិងឧស្សាហកម្ម
        ពង្រឹងតួនាទីនីតិវិធីរបស់អនុគណៈកម្មការនិងគណៈកម្មការអភិវឌ្ឍនកម្មវិធីសិក្សានិងស្រាវជ្រាវ។
        ធ្វើការផ្សព្វផ្សាយកម្មវិធីសិក្សារបស់មហាវិទ្យាល័យឳ្យបានទូលំទូលាយ។
        ស្រាវជ្រាវទីផ្សារការងាររបស់និស្សិតដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ដើម្បីឳ្យយល់ដឹងអំពី ស្ថានភាពរបស់និស្សិត និង ងាយស្រួលកែតម្រូវកម្មវិធីសិក្សាព្រមទាំងជំរុញឳ្យនិស្សិតកាន់តែមានឱកាស ការងារធ្វើ និង បង្កើនប្រាក់ចំណូល ។
    បុគ្គលិក និងបុគ្គលិកសិក្សា (ធនធានមនុស្ស)
        កំណត់គុណវឌ្ឍិនៃការជ្រើសរើស ការជួល ការសិក្សា ការលើកទឹកចិត្ត និងការអភិវឌ្ឍវិជ្ជាជីវៈ ដែលមាន ទេពកោសល្យក្នុងការផ្ទេរចំណេះដឹង ចំណេះធ្វើដល់និស្សិត។
        ធ្វើការលើកទឹកចិត្តសាស្ត្រាចារ្យដោយផ្អែកលើលទ្ធផលនៃការវាយតំលៃ។
        ធ្វើឳ្យចំនួនសាស្ត្រាចារ្យមានលក្ខណៈសមាមាត្រទៅនឹងផលធៀបនិស្សិតដែល គ.ទ.ក បានកំណត់។
        ពង្រឹងនិងអភិវឌ្ឍ សមត្ថភាព ជំនាញដល់សាស្រ្តាចារ្យតាមរយៈការ ចូលរួមស្រាវជ្រាវ ធ្វើកម្មសិក្សា បន្តការ សិក្សា និងចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ។
    សេវាកម្មគំាទ្រនិស្សិត និងរដ្ឋបាលនិស្សិត
        រៀបចំសេវាកម្មលិខិតស្នាម គ្រប់គ្រងម៉ោងសិក្សា និងម៉ាងបង្រៀនតាមកម្មវិធីនិងការរៀបចំឲ្យមានការចុះ ទស្សនៈកិច្ចសិក្សាទាំងក្នុងប្រទេសនិងក្រៅប្រទេស និងការប្រឡងទៅតាមដំណាក់កាល ដើម្បីវាយតម្លៃ ការសិក្សារបស់និស្សិត។
        ពង្រីកបន្ថែមសេវាកម្មប្រឹក្សាយោបល់ដល់និស្សិត
        បើកឲ្យនិស្សិតអាចធ្វើកម្មសិក្សាក្នុងមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
        បង្កើនកម្មវិធីសិក្ខាសាលាដល់និស្សិតដោយអញ្ជើញវាគ្មិនដើម្បីធ្វើបឋកថាដល់និស្សិត ដែលកំពុងសិក្សាឲ្យ យល់ដឹងអំពីការងារនៅលើទីផ្សារ ។
        បង្កើតកម្មវិធី E-Learning សម្រាប់មហាវិទ្យាល័យ ដើម្បីងាយស្រួលដល់ការសិក្សារបស់និស្សិតកាន់តែ ប្រសើរឡើង ។
    ធនធានសិក្សា និងបច្ចេកវិទ្យាពត៌មាន
        រៀបចំឲ្យមានសៀភៅ ឬឯកសារចងក្រងមុខវិជ្ជាបង្រៀនគ្រប់មុខវិជ្ជាតម្កល់នៅបណ្ណាល័យគ្រប់សាខា ខេត្ត-រាជធានី។
        ចងក្រងសៀវភៅ និង បោះពុម្ពឯកសារសិក្សា ព្រមជាមួយការស្វែងរកឯកសារយោងផ្សេងៗ ទៀត សម្រាប់ជាការស្រាវជ្រាវរបស់និស្សិត ។
        ប្រឹងប្រែងបន្ថែមឲ្យមានកញ្ចប់ថវិកាថ្មីសម្រាប់ទិញសៀវភៅនិងឯកសារពីគ្រោះឬឯកសារយោងថ្មីៗ ដាក់ បណ្ណាល័យ។
        បង្កើតឲ្យមានបណ្ណាល័យអេឡិចត្រូនិច (E-Library/Online Library)
    សម្ភាររូបវ័ន្ត
        បន្តរផ្តល់ និងអភិវឌ្ឍសម្ភាររូបវ័ន្ដនិងធនធានសិក្សា ឲ្យមានភាពសំបូរបែបនិងប្រកបដោយគុណភាព និង ទាន់សម័យ ដើម្បីឲ្យស្របទៅតាមតម្រូវការនៃកម្មវិធីសិក្សា។
    ការគ្រប់គ្រងហិរញ្ញវត្ថុ
        បង្កើតឲ្យមានគម្រោងថវិកាចំណាយប្រចំាឆ្នាំសម្រាប់មហាវិទ្យាល័យ។
    ការចែកចាយព័ត៌មានទីផ្សារ និងទំនាក់ទំនង
        ផ្សព្វផ្សាយកម្មវិធីសិក្សាដល់ទីផ្សារដូចជា ក្រុមហ៊ុន អង្គការ និង ភាគីពាក់ព័ន្ធផ្សេងៗ ទៀត ។
    អន្តរជាតិតូបនីយកម្ម
        ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទំាងថ្នាក់ជាតិ និងអន្តរជាតិរបស់មហាវិទ្យាល័យឲ្យបានទូលំទូលាយ។
    ការធានាគុណភាពខាងក្នុង
        ពង្រឹងប្រព័ន្ធធានាគុណភាពផ្ទៃក្នុងរបស់មហាវិទ្យាល័យ ឲ្យស្របតាមស្តង់ដារគុណភាពអប្បបរមាកំណត់ ដោយ គ.ទ.ក។

Background


ប្រវត្តិមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា (ម.វ.ប.) នៃសាកលវិទ្យាល័យបៀលប្រាយត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០០០ តាមអនុក្រឹត្យលេខ ៤៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០០០ ដែលកាលនោះមាន ឈ្មោះថា មហាវិទ្យាល័យគ្រប់គ្រងនិងនីតិសាស្រ្ត ។ ក្រោយមកទៀតត្រូវបានប្ដូឈ្មោះទៅជាសាកលវិទ្យាល័យ បៀលប្រាយតាមអនុក្រឹត្យលេខ ៥៨ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០០២ ។ មហាវិទ្យាល័យ មានសាខានៅតាមខេត្តមូយចំនួនដូចជាខេត្តសៀមរាប, កំពង់សោម, តាកែវ និង បាត់ដំបង។ សព្វថ្ងៃនេះ មហា- វិទ្យាល័យមានអាយុជាង១២ឆ្នាំហើយ ហើយដែលបានបណ្តុះបណ្តាលថ្នាក់ដឹកនាំបុគ្គលិក និង សាស្រ្តាចារ្យ នៃ មហាវិទ្យាល័យដែលប្រកបដោយសមត្ថភាពខ្ពស់ ។ ឈរលើកត្តាជាមូលដ្ឋាននេះ ម.វ.ប. បានបណ្តុះបណ្តាលនិស្សិត ដែលបានបញ្ចប់បរិញ្ញាបត្រចំនួន ១៥០៧ នាក់ ក្នុងនោះមានស្រីចំនួន ៩២ នាក់និងប្រុសចំនួន ១៤១០ នាក់ ។ និស្សិតដែលបានបញ្ចប់ការសិក្សាពី ម.វ.ប. ត្រូវបានសង្គមវាយតម្លៃខ្ពស់ទាំងខាងសម្ថភាព ក៏ដូចជាគុណភាព និង មាន ការងារធ្វើច្បាស់លាស់។ ពួកគេមួយចំនួនត្រូវបានក្លាយជាអ្នកគ្រប់គ្រងបច្ចេកទេសព័ត៌មានវិទ្យា នៅតាមក្រុមហ៊ុន ឯកជនធំៗ ឬ អង្គការក្រៅរដ្ឋាភិបាលនានា ក៏ដូចជាអង្គភាពរដ្ឋផងដែល។ ម.វ.ប. មានទំនាក់ទំនងជាប្រចាំជាមួយ សាកលវិទ្យាល័យនានាទាំងក្នុងប្រទេស និង ក្រៅប្រទេស ក៏ដូចជាក្រុមហ៊ុនឯកជន។ ជាមួយនឹងការខឹតខំប្រឹងប្រែង ច្នៃប្រឌិតរបស់បុគ្គលិក និងសាស្រ្តាចារ្យដែលសកម្ម និងមានសមានចិត្តមោះមុត ក្នុងការបង្រៀន ហើយជាមួយនឹង និស្សិតដែល ពោពេញដោយសេក្តីស្រេចឃ្លានក្នុងការសិក្សាយើង នឹងព្យាយាមឳ្យអស់លទ្ធភាពដើម្បីអភិវឌ្ឍន៍មហាវិទ្យា ល័យវិទ្យាសាស្រ្តនិងបច្ចេកទេសឱយក្លាយជាមហាវិទ្យាល័យដែលផ្តល់នូវការបណ្តុះបណ្តាល និងអប់រំកំរិតខ្ពស់ឱយក្លាយ ជាមជ្ឈមណ្ឌលឈានមុខគេផ្នែកខាងការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ការផ្លាស់ប្តូរនូវបច្ចេកវិទ្យា និងការពិគ្រោះ យោលបល់នៅកម្ពុជា។ ហើយក្លាយជាដៃគូដែលគួឳ្យទុកចិត្តបាននិងមានភាពទាក់ទាញសម្រាប់វិនិយោគិន ធ្វើការ អភិវឌ្ឍន៍នូវបចេ្ចកវិទ្យា ក្នុងប្រទេសកម្ពុជា និង ប្រទេសផ្សេងៗទៀត ។

Administrative Structure of Faculty

    Faculty Administrators
    Departments
 

Credits and Grading System

ចំនួនក្រេឌីតមុខវិជ្ជាសិក្សា


ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររង

 និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឲ្យបានចំនួន៧២ក្រេឌីត ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររងនៅមហាវិទ្យា ល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យបៀលប្រាយ។
កំរិតបណ្ដុះបណ្ដាលថ្នាក់ បរិញ្ញាបត្ររង

មហាវិទ្យាល័យ 
សញ្ញាបត្រ ឯកទេស រយៈពេល បណ្ដុះបណ្ដាល ក្រេឌីតមុខវិជ្ជា ជំនាញ ក្រេឌីតសរុប
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា  បរិញ្ញាបត្ររង  បច្ចេកវិទ្យាព័ត៌មាន ២ ឆ្នាំ 
   ៧២ 
   ៧២

ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ

​​​​​​​​និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឲ្យបានចំនួន១៣៨ក្រេឌីត ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រនៅមហា វិទ្យាល័យវិទ្យាសាស្រ្ត​និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យបៀលប្រាយ។

និស្សិតដែលមានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានហើយចង់បន្តយកសញ្ញាបត្របរិញ្ញាបត្រនៅមហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យបៀលប្រាយត្រូវបន្តការសិក្សាដើម្បីទទួលបានក្រេឌីត សរុបចំនួន១០៨ ក្នុងរយៈពេល០៣ឆ្នាំ​សិក្សាទៀត។ចំនួនក្រេឌីតសរុបនេះរាប់បញ្ចូលទាំងក្រេឌីតដែលផ្តល់ជូនលើសារណា។

ចំពោះនិស្សិតដែលគ្មានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានហើយចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យា-ល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃសាកលវិទ្យាល័យបៀលប្រាយ និស្សិតត្រូវយកសញ្ញាបត្រដែលខ្លួនមានមកឳ្យផ្នែកជំនាញរបស់សាកលវិទ្យាល័យវាយតម្លៃផ្តល់ក្រេឌីតស្របតាមគោលនយោបាយបន្តឆ្នាំរបស់សាកលវិទ្យាល័យ។

ដើម្បីទទួលបានចំនួនក្រេឌីតសរុបដែលកំណត់ខាងលើនិស្សិតត្រូវឆ្លងកាត់ការសិក្សាមុខវិជ្ជាគោល (Core Course) និងមុខវិជ្ជាជំនាញ (Specialized Course) ។ មុខវិជ្ជាគោល (Core Course) សំដៅដល់មុខវិជ្ជាទាំងឡាយដែល និស្សិត ក្នុងមហាវិទ្យាល័យត្រូវសិក្សារួមគ្នាមុនជ្រើសរើសជំនាញ ។ មុខវិជ្ជាជំនាញ (Specialized Course) សំដៅ ដល់មុខវិជ្ជា ទាំងឡាយ ដែលនិស្សិតក្នុងមហាវិទ្យាល័យនីមួយៗ ត្រូវសិក្សាចាប់ពីឆ្នាំដែលពួកគេជ្រើសរើសជំនាញ ។ ចំនួនក្រេឌីត នៃមុខវិជ្ជាគោលនិងមុខវិជ្ជាជំនាញសម្រាប់ជំនាញនីមួយៗត្រូវកំណត់ដូចខាងក្រោម៖

                       កំរិតបណ្ដុះបណ្ដាលថ្នាក់ បរិញ្ញាបត្រ(កម្មវិធីអន្តរជាតិ)
     

មហា
វិទ្យាល័យ
 
សបត្រ ញ្ញា ឯកទេស  រយៈពេល
បណ្ដុះ
បណ្ដាល
ក្រេឌីត មុខវិជ្ជា ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន ក្រេឌីត មុខវិជ្ជា គោល ក្រេឌីត មុខវិជ្ជា ជំនាញ     ក្រេឌីត សរុប
វិទ្យាសាស្រ្ត និង
បច្ចេកវិទ្យា
     បរិញ្ញាបត្រ
វិទ្យាសាស្រ្ត
បច្ចេកវិទ្យាព័ត៌មាន ៤ ឆ្នាំ    ៣០     ៣៦      ៧២        ១៣៨
បច្ចេកវិទ្យាបណ្តាញកុំព្យូទ័រ     ៤ ឆ្នាំ ៣០      ៣៦   ៧២   ១៣៨  
បច្ចេកវិទ្យាព័ត៌មាន​​​​ និង​​
បណ្តាញកុំព្យូទ័រ
៤ ឆ្នាំ ៣០        ៣៦   ៧២   ១៣៨  
បច្ចេកវិទ្យា ទូរគមនាគមន៍ ៤ ឆ្នាំ  ៣០     ៣៦   ៧២   ១៣៨  
បរិញ្ញាបត្រការអនុវត្តន៍ក្នុងកុំព្យូទ័រ ៤ ឆ្នាំ ៣០        ៣៦   ៧២   ១៣៨  

ប្រព័ន្ធផ្តល់ពិន្ទុនិងនិទេ្ទសលើការសិក្សារបស់និស្សិតថ្នាក់បិរញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ


មុខវិជ្ជានីមួយៗដែលបានកំណត់ក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាមានចំនួន ក្រេឌីត អប្បបរមាស្មើនឹង៣ក្រេឌីតហើយមួយក្រេឌីតស្មើនឹង១៥ម៉ោងនៃការសិក្សាលើមុខវិជ្ជានោះ។

និស្សិតម្នាក់ៗត្រូវបញ្ចប់មុខវិជ្ជានីមួយៗ ដែលតម្រូវនៅក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យវិទ្យាសាស្រ្តនិង បច្ចេកវិទ្យា តាមការវាយតម្លៃផ្តល់ពិន្ទុនិងនិទេ្ទសដូចខាងក្រោម៖

ការវាយតម្លៃ ផ្តល់ពិន្ទុ និង និទ្ទេស

ពិន្ទុជាភាគរយ     ចំនួនក្រេឌីត     និទ្ទេសជាអក្សរ     និទ្ទេស     អត្ថន័យនិទ្ទេស
85-100      A     4.00     ល្អប្រសើរ
80-<85    ៣     B+     3.50     ល្អណាស់
70-<80     ៣    B     3.00     ល្អ
65-<70      ៣        C+     2.50     ល្អបង្គួរ
60-<65     ៣    C     2.00     មធ្យម
30-<60    ៣      **F1     1.50     ធ្លាក់កម្រិត១
0-<30    
 
៣     **F2     1.00     ធ្លាក់កម្រិត២

 

  សម្គាល់ៈ

**F1 : ប្រឡងមុខវិជ្ជាឡើងវិញ **F២ : រៀនមុខវិជ្ជាឡើងវិញ
សម្រាប់មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការវាយតម្លៃនិស្សិតលើមុខវិជ្ជានីមួយៗ ត្រូវធ្វើដូចខាងក្រោម៖

ការវាយតម្លៃការសិក្សា

    ការវាយតម្លៃជាប្រចំា (On-going Assessment) .............................................................៤០%
        ក- វត្តមាន (Class Attendance)..........................................................០៥%
        ខ- សកម្មភាពចូលរួមក្នុងថ្នាក់ (Class Participation)...............................០៥%
        គ- លំហាត់តូចៗ (Quiz)....................................................................១០%
        ឃ- កិច្ចការស្រាវជ្រាវ (Assignment)៖
            - អនុវត្តក្នុងLab ...................................................................១០%
            - អនុវត្តលើ Project តូចៗ.....................................................១០%
    ប្រឡងពាក់កណ្តាលឆមាស (Mid-term Exam................................................................២០%
    ប្រឡងឆមាស (Final Exam).......................................................................................៤០%
 

Program and Curriculum

    Associate Programs
    Bachelor Programs


Undergraduate Programme

គោលបំណង

    តម្រង់ទិសនិស្សិតដែលបញ្ចប់ការសិក្សាដើម្បីទទួលបានឱកាសការងារទូលំទូលាយតាមរយៈកម្មវិធីសិក្សា និង ជំនាញ ដែលនិស្សិតបានជ្រើសរើស។
    ធ្វើឳ្យនិស្សិតទទួលបានឯកទេសភាពសមត្ថភាព និងភាពជាម្ចាស់ការនៃជំនួញការងារនិងទទួលខុសត្រូវ ខ្ពស់ដើម្បី អភិវឌ្ឍន៏ប្រទេសកម្ពុជា។
    បង្កើនសមត្ថភាពនិស្សិតឳ្យក្លាយទៅជាបញ្ញាពលករ និងភាពជាដៃគូនៅក្នុងសម័យសាកលភាវូបនីយកម្ម តាមរយៈ ពង្រឹងមូលធនមនុស្សមូលធនសង្គមនិងនីតិវិធីគ្រប់គ្រងអាជីវកម្ម។
    ផ្តល់ឱកាសឳ្យអ្នកសិក្សាទទួលបានចំណេះដឹង និងវិជ្ជាការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងឯកទេសណាមួយ ដែល និស្សិត បានជ្រើសរើស។
    ផ្តល់ឳ្យនិស្សិតនូវជំនាញស្រាវជ្រាវអភិវឌ្ឍ និងកម្មវិធីផ្សេងៗក្នុងវិស័យព័ត៌មានវិទ្យា។
    រៀបចំកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងឩស្សាហកម្មពាក់ព័ន្ធ ដែលកំពុងតែរីកចំរើន និងវិវឌ្ឍជានិច្ច។
    រៀបចំឡើងនូវមហាវិទ្យាល័យទាំងមូលឲធានាបាននូវគុណភាពខ្ពស់ក្នុងការបង្រៀន និងមានសមត្ថភាព ចំណេះ  ដឹង និងការស្រាវជ្រាវ។
    ផ្តល់ឱកាសឳ្យអ្នកសិក្សាទទួលបានចំណេះដឹង និងវិជ្ជាការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងឯកទេសណាមួយ ដែល និស្សិត បានជ្រើសរើស។
    អភិវឌ្ឍឱកាសសម្រាប់និស្សិតបញ្ចប់ការសិក្សា ដែលមានសក្តានុពលក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួន ឳ្យក្លាយ ទៅជាវិស្វករខាងបច្ចេទេសកុំព្យូទ័រពិតៗដូចជាវិស្វករសរសេរកម្មវិធីក្នុងកុំព្យូទ័រអ្នកវិភាគទិន្នន័យ អ្នកវិភាគប្រព័ន្ធ អ្នក រចនានិងបង្កើតគេហទំព័រ វិស្វករតបណ្ដាញកុំព្យូទ័រ និងវិស្វករគមនាគមន៍។
    បន្សីសមត្ថភាព និងឯកទេសដែលនិស្សិតបានបញ្ចប់ការសិក្សាទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្នការប្រកួត ប្រជែងនិងសមស្របទៅនឹងការអភិវឌ្ឍសង្គម។

លក្ខខណ្ឌចុះឈ្មោះចូលសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្ររង

និស្សិតដែលត្រូវបានជ្រើសរើសឳ្យចូលសិក្សាថ្នាក់បរិញ្ញាបត្ររងនៃមហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ត្រូវបំពេញ លក្ខខណ្ឌដូចតទៅ៖

        វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិបញ្ជាក់ថា "បានប្រឡងធ្លាក់" ឬព្រឹត្តបត្រពិន្ទុ ដែល បញ្ជាក់ អំពីនិទេ្ទស "F" ថាបាន"បានប្រលងធ្លាក់"។
        សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមទុតិយភូមិបញ្ជាក់ថា "បានប្រលងជាប់" ឬ ព្រឹត្តបត្រពិន្ទុដែលបញ្ជាក់អំពីនិទេ្ទសថាបាន "បានប្រលងជាប់" ដោយមាននិទ្ទេសA, B, C, D ឬ E
        សញ្ញាបត្រដែលមានតម្លៃខ្ពស់ជាងឬស្មើរនឹង "បានប្រលងធ្លាក់" ឬ "បានប្រលងជាប់" មធ្យមសិក្សា ទុតិយភូមិ ដោយមានលិខិតសមមូលដែលបញ្ជាក់ដោយគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក)។

 
លក្ខខណ្ឌចុះឈ្មោះចូលសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រ

និស្សិតដែលត្រូវបានជ្រើសរើសឳ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រនៃមហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ត្រូវបំពេញ លក្ខខណ្ឌដូចតទៅ៖

        ត្រូវមានសញ្ញាបត្របាក់ឌុបដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជននិងកីឡាឬសញ្ញាបត្រដែលមាន តម្លៃស្មើ ដោយមានលិខិតស�