Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

មូលនិធិសប្បុរសធម៌របស់សាកលវិទ្យាល័យបៀលប្រាយ បាននាំយកនូវ ថវិកាផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

ដើម្បីចូលរួមចំណែកកិច្ចការមនុស្សធម៌ សាកលវិទ្យាល័យបៀលប្រាយបានផ្សព្វផ្សាយ និងប្រមូលមូលនិធិក្នុងការគាំពារសុខភាពរបស់កុមារ ដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ។ នៅព្រឹកថ្ងៃទី២៦ ខែសី ា ឆ្នាំ២ ១៦ នេះ លោក អ៊ីន វីរជ័យសាកលវិទ្យា ធិការរង ទទួលបន្ទុកកិច្ចការនិស្សិត និងគ្រប់គ្រងការចុះឈ្មោះសិក្សា នៃសាកលវិទ្យាល័យបៀលប្រាយ និងជាតំណាងឲ្យមូលនិធិសប្បុរសធម៌ ដែលទទួលបានពីការបរិច្ចាករបស់និស្សិត បុគ្គលិក សាស្រ្តាចារ្យ និងគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យ បានដឹកនាំក្រុមការងារចុះប្រគល់ ថវិកាចំនួន ១៣, ១៦, រៀល  សម្រាប់កិច្ចការងារមនុស្សធម៌ ក្នុងការជួយទ្រទ្រង់និងព្យាបាលដល់កុមារកម្ពុជារាប់សែន នាក់ កំពុងប្រឈមមុខនឹងជំងឺផ្សេងៗ ។ ជាពិសេស ដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាពរបស់កុមារជាច្រើនដែលមានជីវភាព ក្រខ្សត់ មិនអាចស្វែងរក ការព្យាបាលនៅមន្ទីរពេទ្យឯកជនបាន ដែលកម្មវិធីនេះ ធ្វើឡើងនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា១ រាជធានីភ្នំពេញ ដោយមានការទទួល ស្វាគមន៍ពី លោក មាស សារិទ្ធ ប្រធានរដ្ឋបាល នៃមន្ទីរពេទ្យគន្ធបុប្ផាដែលទទួលផ្ទាល់ចំពោះថវិកាសប្បុរសធម៌ទាំងនេះ ។ ជាចុងក្រោយ លោក មាស សារិទ្ធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារមូល និធិសប្បុរសធម៌ របស់សាកលវិទ្យាល័យបៀលប្រាយ ដែលចូលរួមរកថវិកាបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងន័យចូលរួមបន្តនិរន្តភាពសម្រាប់ការព្យាបាលជំងឺដល់កុមារកម្ពុជា ។