អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

 Foundation Year


ចំនួនក្រេឌីតមុខវិជ្ជាសិក្សា


ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាជាមូលដ្ឋាន

នៅថ្នាក់ឆ្នាំសិក្សាជាមូលដ្ឋាននិស្សិតត្រូវសិក្សារយៈពេល០១ឆ្នាំសិក្សា ចែកជា0២ឆមាស ហើយក្នុង០១ឆមាសសិក្សា0៥មុខវិជ្ជា ហើយក្នុង0១មុខវិជ្ជាសិក្សាមាចំនួន៤៥ម៉ោង ដែលស្មើ០៣ក្រេឌិត។ មានន័យថា និស្សិតសិក្សា០៥មុខវិជ្ជា ស្មើ១៥ក្រេឌិត ឬ ០១ឆ្នាំសិក្សាស្មើ៣០ក្រេឌិត ទៅលើ១០មុខវិជ្ជា។ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននេះ និសិ្សតទាំងអស់ត្រូវសិក្សាមុខវិជ្ជាដូចគ្នាក្នុង ឆមាសទី១ដែលរួមមានមុខវិជ្ជាក្នុងវិស័យទាំង0៤ (សិល្បៈនិងមនុសាស្ដ្រ វិទ្យាសាស្ដ្រសង្គម គណិតវិទ្យានិងភាសា) ដែលតំរូវ ដោយគណៈកម្មាធិការទទួលស្គាល់គុណភាពនៃកម្ពុជា ដែលហៅកាត់ថា គ.ទ.ក ហើយនឹងចូលសិក្សាតាមមហាវិទ្យាល័យ ជំនាញរបស់ខ្លួនដែលបានជ្រើសរើសនៅក្នុងឆមាសទី២។

ពេលនិស្សិតសិក្សាចប់ដោយជោគជ័យនៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និង ទទួលបានវិញ្ញាបនបត្រ០១សន្លឹកដែលមានការទទួល ស្គាល់ពីគ.ទ.ក។ និស្សិតអាចបន្ដការសិក្សាក្នុងមហាវិទ្យាល័យ០១ផ្សេងទៀត ដោយភ្ជាប់នូវវិញ្ញាបនបត្រនេះ ហើយគ្រាន់ តែរៀនបន្ថែមមុខវិជ្ជតម្រង់ទិសតាមមហាវិទ្យាល័យរបស់ខ្លួនដែលជ្រើសរើសប៉ុណោ្ណះ។

កំរិតបណ្ដុះបណ្ដាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន      សញ្ញាបត្រ     ឯកទេស រយៈពេល
បណ្តុះបណ្តាល
ក្រេឌីត
មុខវិជ្ជាជំនាញ
ក្រេឌីតសរុប
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
 
 
វិញ្ញាបនបត្រថ្នាក់

ឆ្នាំសិក្សាមូលដ្ឋាន
 
ថ្នាក់ឆ្នាំសិក្សា

មូលដ្ឋាន
០១ឆ្នាំ
 
៣០
 
៣០
 

 
ប្រព័ន្ធផ្តល់ពិន្ទុនិងនិទេ្ទសលើការសិក្សារបស់និស្សិតថ្នាក់បិរញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ

មុខវិជ្ជានីមួយៗ ដែលបានកំណត់ក្នុងកម្មវិធីសិក្សារបស់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតអប្បបរមាស្មើនឹង០៣ ក្រេឌីតហើយមួយ ក្រេឌីតស្មើនឹង១៥ម៉ោងនៃការសិក្សាលើមុខវិជ្ជានោះ។
និស្សិតម្នាក់ៗ ត្រូវបញ្ចប់មុខវិជ្ជានីមួយៗ ដែលតម្រូវនៅក្នុងកម្មវិធីសិក្សារបស់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តាមការវាយតម្លៃផ្តល់ ពិន្ទុ និង និទេ្ទស ដូចខាងក្រោម៖ 

ការវាយតម្លៃ ក្នុងការផ្ដល់ពិន្ទុ និង និទ្ទេស

ពិន្ទុជាភាគរយ      ចំនួនក្រេឌីត និទ្ទេសជាអក្សរ និទ្ទេស អត្ថន័យនិទ្ទេស
៨៥-១០០          ០៣    ៤.០០     ល្អប្រសើរ
 ៨០-<៨៥     ០៣     B+      ៣.៥០      ល្អណាស់
 ៧០-<៨០     ០៣     B     ៣.០០      ល្អ
 ៦៥-<៧០      ០៣     C+     ២.៥០      ល្អបង្គួរ
៦០-<៦៥      ០៣     C      ២.០០      មធ្យម
  ៣០-<៦០     ០៣      F1     ១.៥០     ធ្លាក់កម្រិត១
 ០-<៣០    ០៣     F2      ១.០០     ធ្លាក់កម្រិត២

  សម្គាល់ៈ

- F1 : មានសិទ្ធប្រឡងមុខវិជ្ជាឡើងវិញតែមួយលើក

- F2 : រៀនសងមុខវិជ្ជាឡើងវិញ


សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ការវាយតម្លៃនិស្សិតលើមុខវិជ្ជានីមួយៗ ត្រូវធ្វើឡើងដូចខាងក្រោម ៖

ការវាយតម្លៃលើការសិក្សា

១. ការវាយតម្លៃជាប្រចាំ ( On-going Assessment )​​ :

      ក- វត្តមាន (​ Attendance )............................................................................................០៥%

      ខ- កិច្ចការក្នុងថ្នាក់ (​ Class Participation ).................................................................១០%

      គ- កិច្ចការស្រាវជ្រាវ ( Assignment ).........................................................................១០%

២. ប្រឡងប្រចាំខែ ( Monthly Exam ​)......................................................................................១៥%

៣. ប្រឡងពាក់កណ្តាលឆមាស ( Mid-term Exam )..............................................................២០%

៤. ប្រឡងបញ្ចប់ឆមាស ( Final Exam )....................................................................................៤០%

ពន្ទុសរុប..................................................................................................................................១០០%