Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

FACULTY OF LAW AND SOCIAL SCIENCE

Message from Dean

Welcome to the Faculty of Law and Social Sciences!

It is a great pleasure to welcome you to our faculty. Since the establishment of the Law Program in early 2000, the faculty has experienced tremendous growth and transformation. Courses offered have been expanded in depth and breadth in response to the increasing sophistication and internationalization of the legal profession. As a result, we are producing competent lawyers who are equipped with useful tools to match with legal professionals.

I am so proud and thankful to the Founder/Chairman of the Board of Trustee of Build Bright University for having faith in me to head the Faculty of Law and Social Sciences and entrusting me to strive for growth within the Faculty and the University.

The main role of the Faculty is to produce the best law graduates, preparing them as such that not only must they excel academically but also acquaint themselves with the necessary soft skills. The programs and opportunities offered are innovative, ranging from foundation to post graduate legal studies. During the second and third year of their studies, students are capable enough to be employed in law firms, NGOs, and other institutions. Apart from our experienced full-time lecturers, legal practitioners from the industry serve as lecturers or professors, teaching in the area of their expertise, rendering their experiences to the students.

Once again, I am proud to be the Dean as I am encircled by the Faculty’s management team and routinely monitored by top management of the university, whose focal point is always aimed at striving for excellence.

Sincerely,

	      Te Portor
	      Faculty Dean


បេសកកម្ម

      ផ្តល់ចំណេះដឹងនិងជំនាញផ្នែកនីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គមដល់និស្សិត ដើម្បីក្លាយទៅជាធនធានមនុស្ស មានសមត្ថភាព ដែលអាចចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវនិងអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និង នយោបាយ របស់ប្រទេសនីតិរដ្ឋ។

គោលបំណង

 -ផ្តល់នូវសាស្ត្រាចារ្យដែលមានសមត្ថភាព មូលដ្ឋានសម្ភារៈស្រាវជ្រាវ និង កម្មវិធីសិក្សាដែលមានគុណភា ពរួមជាមួយវិធីសាស្ត្រ បង្រៀនដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីឱ្យនិស្សិតទទួលបាននូវចំណេះដឹង​ ចំណេះធ្វើ និងបទពិសោធន៍ពិតប្រាកដ។ 

  -បណ្តុះបណ្តាលនិស្សិតឲ្យចេះស្វ័យសិក្សានិងមានជំនាញវិភាគប្រកបដោយបញ្ញាញាណ សំរាប់ការស្រាវ-ជ្រាវនិងអភិវឌ្ឍសង្គម។

  -បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាពនិងមានសក្តានុពលឆ្លើយតបតាមតម្រូវការទីផ្សារ ការងារក្នុងសង្គម។

  -តម្រង់ទិសនិស្សិតដែលបញ្ចប់ការសិក្សាដើម្បីទទួលបានឱកាសការងារទូលំទូលាយ តាមរយៈ​កម្ម​វិធីសិក្សា និងជំនាញដែលនិស្សិតបានជ្រើសរើស។ 

   -ធ្វើឲ្យនិស្សិតទទួលបានឯកទេស សមត្ថភាព និង ភាពជាម្ចាស់ការលើការងារនិងទទួល​ខុសត្រូវខ្ពស់ ដើម្បី អភិវឌ្ឍប្រទេសកម្ពុជា។

    -ផ្តល់ឱកាសឲ្យអ្នកសិក្សាទទួលបានចំណេះដឹងនិងវិជ្ជាពាក់ព័ន្ធនឹងឯកទេស​ណាមួយដែលនិស្សិតបានជ្រើស រើស។

ពត៌មានទូទៅរបស់មហាវិទ្យាល័យ

 មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គមពីមុនមានឈ្មោះថាមហាវិទ្យាល័យគ្រប់គ្រងនិងនីតិសាស្រ្តនិងត្រូវបានបង្កើតជាដំបូងឡើងដោយអនុក្រឹត្យលេខ៤៥អនក្រ/បកចុះថៃ្ងទី២៥​ ខែកក្កដាឆ្នាំ២០០០ស្តីពីការបង្កើត មហាវិទ្យាល័យគ្រប់គ្រងនិងនីតិសាស្រ្ត ដែលផ្តល់នូវកម្រិតសិក្សាថ្នាក់បរិញ្ញាបត្ររង រយៈពេល0២ឆ្នាំនិង ថ្នាក់បរិញ្ញា-បត្ររយៈពេល0៤ឆ្នាំ។​

         ក្រោយពីបានដំណើរការបណ្តុះបណ្តាលរយៈពេលពីរឆ្នាំមកមហាវិទ្យាល័យមានការរីកលូតលាស់​និងទទួល បានការគាំទ្រពី គ្រប់មជ្ឈដ្ឋាននៃអ្នកស្រាវជ្រាវ​និងអ្នកជំនាញវិជ្ជាជីវៈដោយមាននិសិ្សតចុះឈ្មោះសិក្សាជាង៧០០នាក់នៅឆ្នាំដំបូងនិង ជាង ១០០០នាក់ នៅក្នុងឆ្នាំបន្ទាប់​​ ហើយពេលនោះមហាវិទ្យាល័យគ្រប់គ្រងនិងនីតិសាស្រ្តបានប្រែ ក្លាយទៅជាសាកលវិទ្យាល័យ  បៀលប្រាយនិង ត្រូវបានទទួលស្គាល់ជាផ្លូវការតាមរយៈអនុក្រឹត្យលេខ៥៨អនក្រ/បកចុះថ្ងៃទី​១៧ខែមិថុនាឆ្នាំ២០០២។​ សាកលវិទ្យា ល័យបានធ្វើការបណ្តុះបណ្តាលលើកម្មវិធីកំរិតឧត្តម(កំរិតបរិញ្ញា- បត្ររងនិងបរិញ្ញាបត្រ) និង កំរិតក្រោយបរិញ្ញាបត្រ (កំរិតបរិញ្ញាបត្រជាន់ខ្ពស់និងបណិ្ឌត) ដោយផ្តោតទៅលើវិស័យ ជាច្រើនក្នុងនោះមានវិស័យវិទ្យាសាស្រ្ត សង្គមផង ដែរហើយមហាវិទ្យាល័យនីតិសាស្រ្ត ក៏បានប្រែក្លាយជាមហាវិទ្យា-ល័យ នីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គ មមកដល់ពេលបច្ចុប្បន្ន​។
 

Administrative Structure of Faculty

រចនាសម្ព័ន្ធចាត់តាំង


រដ្ឋបាលរបស់មហាវិទ្យាល័យ

ព្រឹទ្ធបុរសមហាវិទ្យាល័យ
គោត្តនាម-នាមៈ តែ ប៉ោតរ (Te Portor)
គុណវុឌ្ឍិៈ -បរិញ្ញាបត្រអប់រំ (IFL)
-បរិញ្ញាបត្រនីតិសាស្ត្រ (RULE)
-បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ (BBU)
អ៊ីម៉ែលៈ teportor@gmail.com
ទូរស័ព្ទៈ 011-222669 / 012-518950
ជំនួយការព្រឹទ្ធបុរស
សាខាខេត្តសៀមរាប
 
គោត្តនាម-នាមៈ ជីរ សង្វាត   (Chy Sangvath)
គុណវុឌ្ឍិៈ -បរិញ្ញាបត្រនីតិសាស្ត្រ
-បរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ
អ៊ីម៉ែលៈ chy.sangvath@gmail.com
ទូរស័ព្ទៈ 012-461846
ជំនួយការព្រឹទ្ធបុរស
សាខាខេត្តបាត់ដំបង
 
គោត្តនាម-នាមៈ ស៊ឹម ភីរុម្យ
គុណវុឌ្ឍិៈ -បរិញ្ញាបត្រសេដ្ឋកិច្ចនិងគ្រប់គ្រង
-បរិញ្ញាបត្រជាន់ខ្ពស់ហិរញ្ញវត្ថុ
អ៊ីម៉ែលៈ simphirum@yahoo.com
ទូរស័ព្ទៈ 012-555202
 
ជំនួយការព្រឹទ្ធបុរស
សាខាខេត្តតាកែវ
 
គោត្តនាម-នាមៈ នូវ វឌ្ឍនៈ
គុណវុឌ្ឍិៈ -បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច
-បរិញ្ញាបត្រជាន់ខ្ពស់កិច្ចការសាធារណៈ
អ៊ីម៉ែលៈ nvatthanakn@gmail.com
ទូរស័ព្ទៈ 017-224918
ជំនួយការព្រឹទ្ធបុរស
សាខាខេត្តបន្ទាយមានជ័យ
 
គោត្តនាម-នាមៈ ជួន សំណាង  (Choun Samnang)
គុណវុឌ្ឍិៈ -បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច
-បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច
អ៊ីម៉ែលៈ samnangchn@yahoo.com
ទូរស័ព្ទៈ 011-255999
ប្រធានដេប៉ាតឺម៉ង់នីតិសាស្រ្ត
គោត្តនាម-នាមៈ ហ៊ុត គឹមឡេង  (Hut Kimleng)
គុណវុឌ្ឍិៈ -បរិញ្ញាបត្រនីតិសាស្ត្រ
-បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ
អ៊ីម៉ែលៈ kimlenghut@gmail.com
ទូរស័ព្ទៈ 012-444 959
ប្រធានដេប៉ាតឺម៉ង់
វិទ្យាសាស្រ្តនយោបាយ
 
គោត្តនាម-នាមៈ នួន សុធិមន្ត  (NUON Sothimon)
គុណវុឌ្ឍិៈ -បរិញ្ញាបត្រនីតិសាស្ត្រ
បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ
អ៊ីម៉ែលៈ nuonsothimon@yahoo.com
ទូរស័ព្ទៈ 088-8898999
ប្រធានដេប៉ាតឺម៉ង់
រដ្ឋបាលសាធារណៈ
 
គោត្តនាម-នាមៈ ស៊ន សុឃន  (Sorn Sokhorn)
គុណវុឌ្ឍិៈ បរិញ្ញាបត្រនីតិសាស្ត្រ
បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ
ឯកទេស រដ្ឋបាលសាធារណៈ
អ៊ីម៉ែលៈ sokhorn_arc@yahoo.com
ទូរស័ព្ទៈ 012-898456
ប្រធានដេប៉ាតឺម៉ង់
នីតិអន្តរជាតិ
 
គោត្តនាម-នាមៈ រ៉ា សុទ្ធាវិរៈ   (Ra Sotheavireak)
គុណវុឌ្ឍិៈ បរិញ្ញាបត្រនីតិសាស្ត្រ
បរិញ្ញាបត្រជាន់ខ្ពស់នីតិអន្តរជាតិ
បណ្ឌិតនីតិអន្តរជាតិ
អ៊ីម៉ែលៈ ra_sotheavireak@yahoo.com
ទូរស័ព្ទៈ 077-900 645
ប្រធានដេប៉ាតឺម៉ង់
សង្គមវិទ្យា
 
គោត្តនាម-នាមៈ ខម សាខន   (Khom Sakhan)
គុណវុឌ្ឍិៈ បរិញ្ញាបត្រសង្គមសាស្ត្រនិងមនុស្សសាស្ត្រ
ឯកទេស ទស្សនវិជ្ជា
បរិញ្ញាបត្រជាន់ខ្ពស់ទស្សនវិជ្ជា
អ៊ីម៉ែលៈ sakhankhom@yahoo.com
ទូរស័ព្ទៈ 016-581351


ចំនួនក្រេឌីតមុខវិជ្ជាសិក្សា

ប្រព័ន្ធផ្តល់ពិន្ទុនិងនិទេ្ទស
មុខវិជ្ជានីមួយៗ ដែលបានកំណត់ក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គម មានចំនួនក្រេឌីត អប្បបរមាស្មើនឹង ៣ ក្រេឌីត ហើយមួយក្រេឌីតស្មើនឹង ១៥ម៉ោង នៃការសិក្សាលើមុខវិជ្ជានោះ។និស្សិតម្នាក់ៗ ត្រូវបញ្ចប់ មុខវិជ្ជានីមួយៗ ដែលតម្រូវនៅក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គម តាមការវាយតម្លៃ ផ្តល់ពិន្ទុ និងនិទេ្ទស ដូចខាងក្រោម៖
 
ការវាយតម្លៃ ផ្តល់ពិន្ទុ និង និទ្ទេស
 
ពិន្ទុជាភាគរយ ចំនួនក្រេឌីត និទ្ទេសជាអក្សរ និទ្ទេស អត្ថន័យនិទ្ទេស
85-100 A 4.0 ល្អប្រសើរ
80-<85 B' 3.50 ល្អណាស់
70-<80 B 3.00 ល្អ
65-<70 C' 2.50 ល្អបង្គូរ
60-<65 C 2.00 មធ្យម
30-<60 **F1 1.50 ធ្លាក់កំរិត១
0-<30 **F1 1.00 ធ្លាក់កំរិត២
 
សម្គាល់ៈ 
            **F1 : ប្រឡងមុខវិជ្ជាឡើងវិញ **F2 : រៀនមុខវិជ្ជាឡើងវិញ សម្រាប់មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម ការវាយតម្លៃនិស្សិតលើមុខវិជ្ជា នីមួយៗត្រូវធ្វើដូច ខាងក្រោម៖
ការវាយតម្លៃការសិក្សា
១- ការវាយតម្លៃជាប្រចំា (On-going Assessment) ៤០%
ក- វត្តមាន (Class Attendance) ០៥%
ខ- សកម្មភាពចូលរួមក្នុងថ្នាក់ (Class Participation) ០៥%
គ- លំហាត់តូចៗ (Quiz) ១០%
ឃ- កិច្ចការស្រាវជ្រាវ (Assignment)៖
    -កិច្ចការស្រាវជ្រាវជាបុគ្គល (Individual Assignment) ១០%
    -កិច្ចការស្រាវជ្រាវជាក្រុម (Group Assignment) ១០%
២- ប្រលងពាក់កណ្តាលឆមាស (Mid-term Exam) ២០%
៣- ប្រលងឆមាស (Final Exam) ៤០%
 

ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររង


និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឲ្យបានចំនួន ៧២ក្រេឌីត ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររងនៅមហា វិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃសាកលវិទ្យាល័យបៀលប្រាយ។

កំរិតបណ្ដុះបណ្ដាលថ្នាក់ បរិញ្ញាបត្ររង
 

មហាវិទ្យាល័យ     សញ្ញាបត្រ     ឯកទេស     រយៈពេល បណ្ដុះបណ្ដាល     ក្រេឌីតមុខវិជ្ជា ជំនាញ     ក្រេឌីតសរុប
នីតិសាស្រ្ត     បរិញ្ញាបត្ររង     នីតិសាស្រ្ត     ២ ឆ្នាំ     ៧២     ៧២

 

ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ


ដើម្បីទទួលបានសញ្ញាបត្រកំរិតបរិញ្ញាបត្រ និស្សិតគ្រប់រូបចំាបាច់ត្រូវសិក្សារយៈពេល ៤ឆ្នាំដែល មានចំនួន ១៤៤ ក្រេឌីត ដែលក្នុងនោះមាន៣៦ក្រេឌីតសិក្សានៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ ចំនួនក្រេឌីតសរុបនេះ រាប់បញ្ចូលទាំងក្រេឌីត ដែល ផ្តល់ជូន លើសារណា ចំពោះនិសិ្សតដែល រើសយកជំរើស សិក្សាបែបស្រាវជ្រាវ។

ចំពោះនិស្សិតដែលគ្មានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យា- ល័យនីតិសាស្រ្ត និងវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យបៀលប្រាយ និស្សិត ត្រូវយកសញ្ញាបត្រដែលខ្លួនមានមកឲ្យ ផ្នែកជំនាញរបស់ សាកលវិទ្យាល័យវាយតម្លៃដើមី្បផ្តល់ ក្រេឌីត ស្របតាមគោលនយោបាយបន្តឆ្នាំរបស់សាកលវិទ្យាល័យ ។

ចំពោះនិស្សិតដែលគ្មានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យា- ល័យវិទ្យាសាស្រ្តនិង បច្ចេកវិទ្យានៃសាកលវិទ្យាល័យបៀលប្រាយ និស្សិតត្រូវយកសញ្ញាបត្រដែលខ្លួនមានមកឳ្យផ្នែក ជំនាញ របស់សាកលវិទ្យាល័យ វាយតម្លៃផ្តល់ក្រេឌីតស្របតាមគោលនយោបាយបន្តឆ្នាំរបស់សាកលវិទ្យាល័យ។

ដើម្បីទទួលបានចំនួនក្រេឌីតសរុបដែលកំណត់ខាងលើ និស្សិតត្រូវឆ្លងកាត់ការសិក្សាមុខវិជ្ជាគោល (Core Course) និង មុខវិជ្ជាជំនាញ (Specialized Course) ។ មុខវិជ្ជាគោល (Core Course) សំដៅដល់មុខវិជ្ជាទាំងឡាយ ដែលនិស្សិតក្នុងមហាវិទ្យាល័យ ត្រូវសិក្សារួមគ្នាមុនជ្រើសរើសជំនាញ ។ មុខវិជ្ជាជំនាញ (Specialized Course) សំដៅ ដល់មុខវិជ្ជាទាំងឡាយ ដែលនិស្សិត ក្នុងមហាវិទ្យាល័យនីមួយៗ ត្រូវសិក្សាចាប់ពីឆ្នាំដែលពួកគេជ្រើសរើសជំនាញ ។ ចំនួន ក្រេឌីតនៃមុខវិជ្ជាគោល និង មុខវិជ្ជាជំនាញសម្រាប់ជំនាញនីមួយៗ ត្រូវកំណត់ដូច ខាងក្រោម ៖

កំរិតបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រនៃមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គម

 ប្រព័ន្ធផ្តល់ពិន្ទុនិងនិទេ្ទសលើការសិក្សារបស់និស្សិតថ្នាក់បិរញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ មុខវិជ្ជានីមួយៗដែលបានកំណត់ក្នុង កម្មវិធីសិក្សារបស់មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាមានចំនួន ក្រេឌីត អប្បបរមាស្មើនឹង៣ ក្រេឌីតហើយមួយក្រេ ឌីតស្មើនឹង១៥ម៉ោងនៃការសិក្សាលើមុខវិជ្ជានោះ។

និស្សិតម្នាក់ៗត្រូវបញ្ចប់មុខវិជ្ជានីមួយៗ ដែលតម្រូវនៅក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យវិទ្យាសាស្រ្តនិង បច្ចេកវិទ្យា តាមការវាយត ម្លៃផ្តល់ពិន្ទុនិងនិទេ្ទសដូចខាងក្រោម៖

ការវាយតម្លៃ ផ្តល់ពិន្ទុ និង និទ្ទេស

ពិន្ទុជាភាគរយ     ចំនួនក្រេឌីត     និទ្ទេសជាអក្សរ     និទ្ទេស     អត្ថន័យនិទ្ទេស
85-100      A     4.00     ល្អប្រសើរ
80-<85    ៣     B+     3.50     ល្អណាស់
70-<80     ៣    B     3.00     ល្អ
65-<70      ៣        C+     2.50     ល្អបង្គួរ
60-<65     ៣    C     2.00     មធ្យម
30-<60    ៣      **F1     1.50     ធ្លាក់កម្រិត១
0-<30    
 
៣     **F2     1.00     ធ្លាក់កម្រិត២

  សម្គាល់ៈ

**F1 : ប្រឡងមុខវិជ្ជាឡើងវិញ **F២ : រៀនមុខវិជ្ជាឡើងវិញ
សម្រាប់មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការវាយតម្លៃនិស្សិតលើមុខវិជ្ជានីមួយៗ ត្រូវធ្វើដូចខាងក្រោម៖

ការវាយតម្លៃការសិក្សា

    ការវាយតម្លៃជាប្រចំា (On-going Assessment) .............................................................៤០%
        ក- វត្តមាន (Class Attendance)..........................................................០៥%
        ខ- សកម្មភាពចូលរួមក្នុងថ្នាក់ (Class Participation)...............................០៥%
        គ- លំហាត់តូចៗ (Quiz)....................................................................១០%
        ឃ- កិច្ចការស្រាវជ្រាវ (Assignment)៖
            - កិច្ចការស្រាវជ្រាវជាបុគ្គល (Individual Assignment) ................១០%
            - កិច្ចការស្រាវជ្រាវជាក្រុម (Group Assignment) ......................១០%
    ប្រឡងពាក់កណ្តាលឆមាស (Mid-term Exam................................................................២០%
    ប្រឡងឆមាស (Final Exam).......................................................................................៤០%


លក្ខខណ្ឌចុះឈ្មោះចូលសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្ររង

និស្សិតដែលត្រូវបានជ្រើសរើសឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្ររង នៃមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ត្រូវ បំពេញ លក្ខខណ្ឌដូចតទៅ៖

        វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិបញ្ជាក់ថា "បានប្រឡងធ្លាក់" ឬព្រឹត្តបត្រពិន្ទុដែល បញ្ជាក់អំពីនិទេ្ទស "F" ថាបាន "បានប្រលងធ្លាក់"។
        សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមទុតិយភូមិបញ្ជាក់ថា "បានប្រ ឡងជាប់" ឬ ព្រឹត្តបត្រពិន្ទុដែលបញ្ជាក់អំពីនិទេ្ទសថាបាន "បានប្រលងជាប់" ដោយមាននិទ្ទេសA, B, C, D ឬ E
        សញ្ញាបត្រដែលមានតម្លៃខ្ពស់ជាង ឬ ស្មើរនឹង "បានប្រលងធ្លាក់" ឬ "បានប្រលងជាប់" មធ្យមសិក្សា ទុតិយភូមិដោយមានលិខិតសមមូលដែលបញ្ជាក់ដោយគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក)។

 លក្ខខណ្ឌចុះឈ្មោះចូលសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រ

និស្សិតដែលត្រូវបានជ្រើសរើសឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រ នៃមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ត្រូវបំពេញ លក្ខខណ្ឌ ដូចតទៅ៖

        ត្រូវមានសញ្ញាបត្របាក់ឌុបដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជននិងកីឡាឬសញ្ញាបត្រដែលមាន តម្លៃស្មើ ដោយមានលិខិតសមមូល ដែលបញ្ជាក់ដោយគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក)។

 ឱកាសការងារ

និសិ្សតគ្រប់រូបដែលបានជ្រើសរើសយកជំនាញនៅក្នុងមហាវិទ្យាល័យនីតិសាស្រ្ត និង វិទ្យាសាស្រ្តសង្គម នឹងទទួល បានឱកាសការងារខ្ពស់ ក្នុងភាពជាដៃគូជាមួយបុគ្គលគ្រប់រូប ក្រុមហ៊ុន អង្គភាព និងស្ថាប័ន ដែលបំរើ វិស័យច្បាប់។ ឱកាសការងារទាំងនោះគឺ៖ ចៅក្រម មេធាវីព្រះរាជអាជ្ញា ក្រឡាបញ្ជី សារការី អាជ្ញាសាលា មន្រ្តីច្បាប់ ទីប្រឹក្សាច្បាប់ ជំនួយការផែ្នកច្បាប់ មជ្ឈត្តករ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឧត្តមមន្រី្ត និងឱកាសការងារ ផ្សេងៗជាច្រើនទៀត។