Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

Faculty of Economics

សារលិខិតព្រឹទ្ធបុរស

       សូមស្វាគមន៍និងអរគុណ ចំពោះការចំណាយពេលវេលាចូលមកកាន់វេបសាយ មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម នៃសាកលវិទ្យាល័យបៀលប្រាយ។
       បច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោកកំពុងមានការកើនឡើងនូវអន្តរទំនាក់ទំនងយ៉ាង លឿន តាមរយៈការធ្វើពាណិជ្ជកម្ម(ផ្នែកកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម) និងព្រមទាំងការភ្ជាប់ទំនាក់ទំនងហិរញ្ញវត្ថុ ដែលនាំអោយ មានការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅកាន់តែ ប្រសើរឡើង   កំណើនអនិកម្មភាព ប្រាក់ចំណូល និងកំណើនពាណិជ្ជកម្មជាដើម ប៉ុន្តែដើម្បី សម្រេចបាននូវកត្តាទាំងអស់នេះ វាក៏មានការប្រឈមនឹងបញ្ហានិងហានិរភ័យយ៉ាងច្រើន។ ដើម្បីដោះស្រាយឧបសគ្គ ទាំងនេះ ការជម្រុញនូវការ បណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យ សេដ្ឋកិច្ចនិងកសិកម្មដែលជាផ្នែកមួយក្នុងការស្រាយបញ្ហា ខាងលើអោយមានចំណេះដឹង ជំនាញ សមត្ថភាព និងតំលៃ គឺមានភាពសំខាន់ណាស់ ដូច្នេះ មហាវិទ្យាល័យ វិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម នៃសាកល វិទ្យាល័យបៀលប្រាយបានបង្កើតកម្មវិធីបណ្តុះ បណ្តាលជំនាញបរិញ្ញាបត្រជាច្រើន សម្រាប់និស្សិតដែលចាប់អារម្មណ៍ សិក្សាពាក់ ព័ន្ធវិស័យ សេដ្ឋកិច្ចនិងកសិកម្ម។ មហាវិទ្យាល័យមានគោលបំណងបណ្តុះបណ្តាល និស្សិតអោយក្លាយ ជាអ្នកដែលមាន សមត្ថភាពក្នុងការដោះស្រាយបញ្ហា  អ្នកដឹកនាំគម្រោង អ្នកស្រាវជា្រវនិង ទំនាក់ទំនង ក៏ពូកែក្នុងផ្នែកសេដ្ឋកិច្ច ធុរកិច្ច ហិរញ្ញវត្ថុ កសិកម្ម  និងជាធនធានមនុស្សដែលប្រកប ដោយក្រមសីលធ៌មក្នុ ងសង្គមជាតិនិងអន្តរជាតិ ដើម្បីជាកម្លាំងចលករ ក្នុងការ ចូលរួមអភិវឌ្ឍន៍ និងធ្វើអោយសេដ្ឋកិច្ចជាតិមានកំណើន។
       និស្សិតដែលបានបញ្ចប់ការសិក្សា ក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម នៃសាកលវិទ្យាល័យបៀលប្រាយ នឹងមានឱកាសទទួលបានបទពិសោធន៍ ក្នុងការអនុវត្តទ្រឹស្តី ផ្នែកសេដ្ឋកិច្ចនិងកសិកម្មផ្សារភ្ជាប់ទៅនឹងពិភពលោកពិតព្រមទាំង ការពង្រីកចំណេះដឹង សម្រាប់ ពេលអនាគតទាំងការអប់រំនិងអាជីពជំនាញ ជាពិសេសអាចអភិវឌ្ឍន៍បាននូវការវិភាគ ដើម្បីទ ទួលបានជោគជ័យក្នុងការ ទីផ្សារការងារដែលពោរពេញដោយការបរិយាកាសប្រកួត ប្រជែង និងអាចឈានទៅបន្តការ សិក្សាដល់កម្រិត ក្រោយបរិញ្ញាបត្រ តាមរយៈការសិក្សាជាមួយ កម្មវិធីសិក្សាដែលមានគុណភាព និងជាមួយសាស្ត្រាចារ្យ ដែលបានបញ្ចប់ការសិក្សាកម្រិត បរិញ្ញាបត្រ ជាន់ខ្ពស់និងបណ្ឌិតដែលសំបូរទៅដោយបទពិសោធន៍ខ្ពស់។ និស្សិតក៏អាច ទទួលបានភាពរីករាយក្នុង ការស្រាវជ្រាវនិង ការអានឯកសារយ៉ាងសម្បូរបែបនៅបណ្តាល័យនិង ការប្រើប្រាស់អ៊ីនធ័រណែត ដែលមានល្បឿនលឿន រូមទាំងមានឱកាស ពង្រីកទំនាក់ទំនង ជាមួយមិត្តភ័ក្ត ក្នុងមហាវិទ្យាល័យនិងមានភាពរីករាយជាមួ យបន្ទប់រៀនដែលមាន ផាសុកភាពផងដែរ។ខ្ញុំសង្ឃឹមថា និស្សិតទាំងអស់នឹងមានភាពរីករាយ ជាមួយជីវិតសិក្សាថ្មី នៅ មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងកសិកម្មនៃសាកលវិទ្យាល័យបៀលប្រាយ។ ក្នុងនាម    គណៈគ្រប់គ្រង បុគ្គលិកនិង សាស្ត្រាចារ្យ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ សេដ្ឋកិច្ចនិងកសិកម្ម ខ្ញុំសូមសន្យាថានឹងខិតខំប្រឹងប្រែង  ធ្វើឲ្យនិសិ្សតទទួ លបានភាពរីករាយបទពិសោធន៏ចំណេះដឹង ចំណេះធ្វើ និងបំនិនថ្មីៗសំរាប់បង្កើតភាពជោគជ័យក្នុងកំឡុងពេលនៃការសិក្សានៅ មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិង កសិកម្មនៃ សាកល វិទ្យាល័យបៀលបា្រយ ក៏ដូចជា ទទូលបាននូវជោគជ័យ សម្រាប់ជីវិតការងារ ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។អរគុណសម្រាប់ការជ្រើសរើសបន្តការសិក្សានៅ មហាវិទ្យាល័យវិទ្យាសាស្ត្រ សេដ្ឋកិច្ចនិងកសិកម្មនៃសាកលវិទ្យាល័យបៀលប្រាយ។
 
                                                                                                                                                             ព្រឹទ្ធបុរស
 
                                                                                                                                                          ឆាយ ស្រីល័ក្ខ

២.ចក្ខុវិស័យ បេសកកម្ម និងគោលបំណងរបស់មហាវិទ្យាល័យ

    ២.១. ចក្ខុវិស័យ
 
     មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម គឺជាមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល និង ស្រាវជ្រាវមួយដ៏ប្រសើរ ក្នុងការបង្កើនចំណេះដឹងផ្នែកសេដ្ឋកិច្ច និងកសិកម្ម សម្រាប់ប្រែក្លាយ និស្សិតអោយទៅជាកំលាំងចលករ ដើម្បីជម្រុញ ដល់ការ អភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ចនៅក្នុង បរិបទសាកល។
 
     ២.២. បេសកកម្ម
 
បេសកកម្មមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម គឺផ្តល់នូវការសិក្សាដែលមាន គុណភាពខ្ពស់ដល់និស្សិតថ្នាក់បរិញ្ញាបត្រ នូវចំណេះដឹង សមត្ថភាពនៃការដោះស្រាយ បញ្ហា និងជំនាញក្នុងការស្រាវជ្រាវយ៉ាងទូលំទូលាយដែលឆ្លើយតបនឹងតម្រូវការរបស់ ស្ថាប័នរដ្ឋ ឯកជន និងអង្គភាពមិនស្វែងរកប្រាក់ចំណេញផ្សេងៗទៀតអោយស្របតាមការ ប្រែប្រួលនៃបច្ចុប្បន្នភាព ដើម្បីជម្រុញ អោយមានការអភិវឌ្ឍន៏និងកំណើនសេដ្ឋកិច្ច ។
 
២.៣. គោលបំណង
 
ចូលរួមបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រអោយបញ្ចប់ការសិក្សាប្រកបដោយ គុណវុឌ្ឍិក្នុងវិស័យសេដ្ឋកិច្ចនិងកសិកម្ម។
ធ្វើអោយនិសិ្សតយល់ដឹងអំពីតំលៃ គុណភាព សេរីភាព ការគោរព ភាពប៉ិនប្រសប់ និងភាព ស្មោះត្រង់។
តម្រង់ទិស និង ពង្រឹងសមត្ថភាពនិសិ្សតទៅតាមជំនាញដែលនិស្សិតបានជ្រើសរើស ដើម្បីស្របតាមតម្រូវការទីផ្សារការងារក្នុងសង្គម។ 
ផ្តល់ដល់និសិ្សតនូវចំណេះដឹង និងចំណេះធ្វើពិតបា្រកដក្នុងការគ្រប់គ្រងការបែងចែកនិងការ ប្រើបា្រស់ធនធានប្រកបដោយប្រសិទ្ធភាព។ 
ពង្រឹងសមត្ថភាពនិសិ្សត និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសេដ្ឋកិច្ចនិងកសិកម្ម អោយស្វែងយល់ពីទ្រឹស្តីនិងការអនុវត្តដើម្បីសមត្ថភាពកាន់តែប្រសើរ។
 
ប្រវត្តិមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម
 
       មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្មត្រូវបានបង្កើតឡើងតាមរយៈការបង្រួម ចូលគ្នារវាងមហាវិទ្យាល័យសេដ្ឋកិច្ច និងមហាវិទ្យាល័យកសិកម្មក្នុងឆ្នាំ2015 ដោយ យោងតាមការ ប្រជុំរបស់គណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យបៀលប្រាយសម្រាប់ ឆ្លើយតបទៅនឹងទីផ្សារ ការងារនៃចរន្តសកលភាវូបនីយកម្ម ដែលសំបូរដោយការប្រកួតប្រជែងនិងដើម្បីពង្រឹង សក្តានុពលភាពលូត លាស់នៃសាកលវិទ្យាល័យ។ 
      មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម គឺជាមហាវិទ្យាល័យមួយក្នុងចំនោម មហាវិទ្យាល័យទាំង 7 របស់សាកល វិទ្យាល័យបៀលប្រាយដែលពីមុនមានឈ្មោះថា មហាវិទ្យាល័យគ្រប់គ្រងនិងនីតិសាស្ត្រ ត្រូវបានបង្កើតឡើង តាមអនុក្រឹត្យលេខ ៤៥ អនក្រ.បក របស់ក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី 25 ខែកក្កដា ឆ្នាំ២០០០។ កាលនោះ មហាវិទ្យាល័យមានទីតាំងមួយគឺ អគារលេខ៤៩ ផ្លូវ២០៥ កែង ៣៥៦ សង្កាត់ទួលស្វាយ ព្រៃ២ ខាងក្រោយគ្លីនិកវិសាលសុខ។ នៅឆ្នាំ២០០១ ដោយចំនួននិស្សិតមានការកើនឡើង ខ្លាំង មហាវិទ្យាល័យបានបង្កើតទីតាំងថ្មីមួយទៀត ដែលអគារសិក្សា ទីពីរនេះស្ថិតនៅ     ចំកណ្តាល ទីក្រុងភ្នំពេញ ក្បែរសួនច្បាររបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងឆ្នាំ២០០២ មហាវិទ្យាល័យ គ្រប់គ្រងនិងនីតិសាស្ត្រត្រូវបានប្តូរឈ្មោះទៅជាសាកលវិទ្យាល័យបៀលប្រាយ តាមអនុក្រឹត្យលេខ ៥៨ អនក្រ.បក របស់ក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០០២ រហូតដល់សព្វថ្ងៃនេះ។
      មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្មបានផ្តល់នូវការបណ្តុះបណ្តាល ដល់ និស្សិតទាំងកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ ដែលមានទាំងផ្នែកសេដ្ឋកិច្ច និង កសិកម្មដោយផ្តោតលើក ម្រិតឧត្តមសិក្សាទូទៅនិង កម្រិត វិជ្ជាជីវៈឬជំនាញដោយក្នុង នោះ បែងចែកជា4ដេប៉ាតឺម៉ង់គឺ ដេប៉ាតឺម៉ង់សេដ្ឋកិច្ច ដេប៉ាតឺម៉ង់អភិវឌ្ឍន៏ជនបទ ដេប៉ាតឺម៉ង់ពាណិជ្ជកម្ម និងដេប៉ាតឺម៉ង់កសិកម្ម ដែលដេប៉ាតឺម៉ង់នីមួយៗ មានចែកជាច្រើន ឯកទេសទៀត សម្រាប់និសិ្សតជ្រើសរើស។ ក្រៅពីបណ្តុះ បណ្តាលនៅស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ មហាវិទ្យាល័យក៏មានការបណ្តុះបណ្តាលនិស្សិតនៅតាមសាខា ខេត្តនានា របស់សាកលវិទ្យាល័យបៀលប្រាយផងដែរ។មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្មបានរៀបចំកម្មវិធីសិក្សា ដោយជ្រើស រើស មុខវិជ្ជាដែលផ្តល់នូវចំណេះដឹងនិងសមត្ថភាពយ៉ាងទូលំទូលាយដល់និស្សិត ដូចជា ការផ្តោត លើទ្រឹស្តីនិងការអនុវត្ត ទាំងផ្នែកសេដ្ឋកិច្ចនិងកសិកម្ម ប្រកបដោយ ស្តង់ដារជាតិនិងអន្តរជាតិ។ ជាមួយគ្នានេះដែរ មហាវិទ្យាល័យ បានរៀប ចំជាគណៈកម្មការអភិវឌ្ឍកម្មវិធីសិក្សាដែលមាន ប្រធាន អនុប្រធាន និងសមាជិកដើម្បីធានាឲ្យបានថាកម្មវិធី នេះអាច ឆ្លើយតបនឹងតម្រូវការ ទីផ្សារបច្ចុប្បន្នក៏ដូចជាអនាគត។ លើសពីនេះទៀត និស្សិត អាចសិក្សាស្រាវជ្រាវ ពង្រឹងសមត្ថភាព ចំណេះដឹងបន្ថែមនៅបណ្ណាល័យនៃសាកលវិទ្យាល័យបៀលបា្រយ ដែលសំបូរ ទៅដោយឯកសារនិងសៀវភៅសិក្សា  ដូចជាទស្សនាវដ្តី  អាជីវកម្ម កសិកម្ម សារព៌តមាន សេដ្ឋកិច្ចនិងកសិកម្មផេ្សងៗដែលទាក់ទងទៅនឹងជំនាញ ផ្នែកសេដ្ឋកិច្ច និង កសិកម្ម និងសិក្សា ស្រាវជ្រាវតាមរយៈការប្រើបា្រស់គេហទំព័រនានាដែល ផ្ទុកទៅដោយឯកសារយ៉ាងសំបូរបែបក្នុង ប្រព័ន្ធអ៊ីន ធឺណែតដែលមានល្បឿនលឿនផងដែរ ។
 
Administrative Structure of Faculty

Ms. CHHAY SREYLEAK

-Position: Dean
-Master of Agricultural Economics
-Bachelor of Finance and Banking
-Tel:+855-12 389 465
E-mail: chhay_sreyleak@yahoo.com
Mr.Sim Phirun

-Position: Vice Dean
-Master of Finance in Money Finance and Governance
-Bachelor of Economics
-Bachelor of Economics and Management
-Tel:+855-12 555 202
E-mail: simphirun@yahoo.com
 
  Mr.Kheang Sokheng

-Position: Deputy Director
-Ph.D Candidate in Business Administration
-Master of Education in TESOL
-Bachelor of Education in TEFL
-Bachelor of Business Administration in General Management
-Tel:+855-16 341 807
E-mail: sokhengkheang@yahoo.com
 
Mr. Nov Vatthanak

-Position : Vice Dean
- Master of Public Affairs, Major Local Governance and   Development
- Bachelor of Business Administration, Major Management 
- Tel: +855-17 224 918
E-mail: nvatthanakn@gmail.com
 
  Mr.Pon Thuy

-Position: Vice Dean
-Master of Economics
-Bachelor of Economics
-Tel:+855-516511
E-mail: pon_thuy@yahoo.com
 
 MR. SOTHY KIRY

-Position: Vice Dean
-Master of Business Administration –Major Financial Management (RULE 2005-2007)
-Bachelor of Business Administration- General Management
-Tel:+855-12 660 770
E-mail: ikiry98@gmail.com
 
 
 
ទំនាក់ទំនងព័ត៌មានលម្អិត
 
  • មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម
  • លេខាធិការដ្ឋានព្រឹទ្ធបុរស
  • សាកលវិទ្យាល័យបៀលប្រាយ (សាខាកណ្ដាល)
  • អគារ B ជាន់ក្រោមនៃអគារប្រផេះ (មជ្ឈមណ្ឌលភ្នំពេញ)
  • មហាវិថីសម្ដេចសុធារសក្បែរសួនច្បារសម្ដេច ហ៊ុន សែន
  • ភ្នំពេញ កម្ពុជា
  • (៨៥៥)២៣៩៨៧៧០០
  • http://www.bbu.edu.kh
 
មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកិសកម្ម
មាន 4 ដេប៉ាតឺម៉ង់៖ ដេប៉ាតឺម៉ង់សេដ្ឋកិច្ច ដេប៉ាតឺម៉ង់ពាណិជ្ជកម្ម ដេប៉ាតឺម៉ង់អភិវឌ្ឍន៍ជនបទ ដេប៉ាតឺម៉ង់កសិកម្ម។  ក្នុងដេប៉ាតឺម៉ង់ទាំង 4 នេះមានបណ្តុះបណ្តាលជំនាញជាច្រើនខាងក្រោម៖
 
ដេប៉ាតឺម៉ង់ កម្រិតសិក្សា   
កម្រិតសញ្ញាបត្រ ឯកទេស
សេដ្ឋកិច្ច កម្រិតឧត្តម សិក្សាទូទៅ បរិញ្ញាបត្រវិទ្យាសាស្ត្រ    សេដ្ឋកិច្ច
    សេដ្ឋកិច្ចធុរកិច្ចនិងហរិញ្ញវត្ថុ
បរិញ្ញាបត្ររងវិទ្យាសាស្ត្រ     សេដ្ឋកិច្ច
កម្រិតវិជ្ជាជីវៈ បរិញ្ញាបត្រសេដ្ឋកិច្ច សេដ្ឋកិច្ចធុរកិច្ចនិងហរិញ្ញវត្ថុ
បរិញ្ញាបត្ររង    សេដ្ឋកិច្ច
ពាណិជ្ជកម្ម កម្រិតឧត្តម សិក្សាទូទៅ បរិញ្ញាបត្រវិទ្យាសាស្ត្រ ពាណិជ្ជកម្មនិងពាណិជ្ជកម្មអន្តរជាតិ
កម្រិតវិជ្ជាជីវៈ បរិញ្ញាបត្រសេដ្ឋកិច្ច ពាណិជ្ជកម្មនិងពាណិជ្ជកម្មអន្តរជាតិ
អភិវឌ្ឍន៍ជនបទ កម្រិតឧត្តម សិក្សាទូទៅ បរិញ្ញាបត្រវិទ្យាសាស្ត្រ គ្រប់គ្រងគម្រោងនិងអភិវឌ្ឍន៍ ជនបទ
គ្រប់គ្រងកសិធុរកិច្ចនិងកសិដ្ឋាន
កម្រិតវិជ្ជាជីវៈ បរិញ្ញាបត្រសេដ្ឋកិច្ច គ្រប់គ្រងគម្រោងនិងអភិវឌ្ឍន៍ ជនបទ
គ្រប់គ្រងកសិធុរកិច្ចនិងកសិដ្ឋាន
កសិកម្ម កម្រិតឧត្តម សិក្សាទូទៅ បរិញ្ញាបត្រវិទ្យាសាស្ត្រ កសិកម្ម
ផលិតកម្មដំណាំ
ផលិតកម្មសត្វ
កសិឧស្សាហកម្មនិងបច្ចេកវិទ្យា ក្រោយប្រមូលផល
បរិញ្ញាបត្ររងវិទ្យាសាស្ត្រ កសិកម្ម
កម្រិតវិជ្ជាជីវៈ បរិញ្ញាបត្រកសិកម្ម ផលិតកម្មដំណាំ
ផលិតកម្មសត្វ

កសិឧស្សាហកម្មនិងបច្ចេកវិទ្យា ក្រោយប្រមូលផល
បរិញ្ញបត្ររង កសិកម្ម



ច្រកសិក្សាការអប់រំឧត្តមសិក្សានិងការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ
 
៦.១.  ច្រកសិក្សា
 
សាកលវិទ្យាល័យបៀលប្រាយតាក់តែងកម្មវិធីសិក្សា របស់មហាវិទ្យាល័យនីមួយៗដោយមាន ធាតុគោលរបស់គុណវុឌ្ឍិ ដែលកំណត់ ដោយក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដែលមាន កម្រិតក្រេឌីត  លទ្ធផលសិក្សា និងច្រកសិក្សា។នៅក្នុងច្រកសិក្សា ស.ប.ប បានយោងតាម ក.គ.ជ.ក ដោយមានការបែងចែកជាពីរប្រភេទ គឺការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និង ការអប់រំឧត្តមសិក្សា។
 
៦.១.១. ការអប់រំឧត្តមសិក្សា
 
ការចូលសិក្សាក្នុងក្របខណ្ឌអប់រំឧត្តមសិក្សា ជាទូទៅនិស្សិតត្រូវបញ្ចប់ការសិក្សានៅ មធ្យម សិក្សា (បាក់ឌុប) ឬ សញ្ញាបត្រកម្រិត សមមូលដែលមានតម្លៃស្មើ ។ នៅក្នុងការតាក់តែង កម្មវិធីសិក្សាសម្រាប់ អប់រំឧត្តមសិក្សា មហាវិទ្យាល័យនីមួយៗបានយោងតាមការ ណែនាំរបស់ ក.គ.ជ.ក ដោយមានការផ្តោតសំខាន់ទៅលើលទ្ធផលសិក្សារំពឹងទុកក្នុងកម្រិតចូលសិក្សា រួមមាន ចំណេះដឹង ជំនាញក្នុងការគិត ជំនាញទាក់ទងអន្តរបុគ្គល និងការទទួល ខុសត្រូវ និង ជំនាញលេខនពន្ត  ព័ត៌មានវិទ្យា និងទំនាក់ទំនង។
 
៦.១.១.១. បរិញ្ញាបត្ររង
 
      បរិញ្ញាបត្ររងតម្រូវឲ្យមានការសិក្សានៅឧត្តមសិក្សាយ៉ាងតិច ៦០ក្រេឌីតក្នុងរយៈពេល ពីរឆ្នាំ ឬរយៈពេលប្រហាក់ប្រហែល។ សញ្ញាបត្របរិញ្ញាបត្ររង បង្កើតឡើងក្នុងគោលបំណង អភិវឌ្ឍចំណេះដឹង និង ជំនាញ ដើម្បីបម្រើការងារក្នុងវិស័យរដ្ឋបាល ឬវិស័យវិជ្ជាជីវៈ ដែលមានតម្រូវការកម្រិត ជំនាញ ឯកទេសតិចតួច និងផ្តល់នូវមូលដ្ឋានចំណេះដឹងជាទ្រឹស្តីទូទៅ សម្រាប់ បន្តការសិក្សានៅកម្រិតបរិញ្ញាបត្រ។    
     ចំពោះសញ្ញាបត្របរិញ្ញាបត្ររង ដែលទាក់ទងនឹងវិស័យការងារបណ្តុះបណ្តាល ត្រូវផ្តល់ ចំណេះដឹងនិងជំនាញការងារផ្ទាល់ ឲ្យបានគ្រប់គ្រាន់តាមការចាំបាច់ ហើយជាទូទៅត្រូវមាន យ៉ាងតិច ៥០% នៃកម្មវិធីអប់រំទាំងមូល។
បេក្ខជនទូទៅត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រដែលមានតម្លៃស្មើ ដែលរាប់ទាំងវិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ។ ការ ចូលរៀនកម្រិតបរិញ្ញាបត្ររង ពុំតម្រូវឲ្យបេក្ខជន មានបទពិសោធន៍ការងារមុនចូលរៀនឡើយ។ ចំពោះបេក្ខជនដែលមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តម្រូវឲ្យមានការផ្ទេរក្រេឌីត ។ ការសិក្សាបន្តក្នុងកម្មវិធី កម្រិត បរិញ្ញាបត្រលើវិស័យសិក្សាដែលស្របទៅនឹងមុខវិជ្ជា តម្រង់ទិសរយៈពេលមិនលើស០២ឆ្នាំ បន្ថែមដោយមានចំនួនក្រេឌីតកំណត់ជាក់លាក់ ។ ច្រកសិក្សាមួយទៀត គឺតាមរយៈការសិក្សាបន្តក្នុង កម្មវិធីកម្រិតបរិញ្ញាបត្រ លើជំនាញស្រប ឬជំនាញផ្សេងដែលមានចំនួនក្រេឌីតតិចជាង ឬប្រហាក់ ប្រហែលគ្នា។
 
៦.១.១.២. បរិញ្ញាបត្រ
 
សញ្ញាបត្របរិញ្ញាបត្រតម្រូវឲ្យបេក្ខជនបំពេញយ៉ាងតិច ១២០ក្រេឌីត ហើយធម្មតាត្រូវ សិក្សាពេញម៉ោងរយៈពេល ៤ឆ្នាំ ឬសមមូល ។ ការសិក្សាអាចមានរយៈពេលខុសគ្នា ទៅតាម ជំនាញវិជ្ជាជីវៈ និងកម្មវិធីអប់រំនីមួយៗ ។ កម្មវិធីអប់រំកម្រិតបរិញ្ញាបត្រ បង្កើតក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍ ការយល់ដឹងទូលំទូលាយ ក្នុងជំនាញនីមួយៗ រួមជាមួយការសិក្សាទាក់ទងទៅ នឹងការវិភាគ យ៉ាងដិតដល់លើការអភិវឌ្ឍ និងការស្រាវជ្រាវថ្មីៗចុងក្រោយបំផុត ។ និស្សិតត្រូវ ស្វែងយល់ ពីចំណេះដឹង និងទ្រឹស្តីសំខាន់ៗ នៅក្នុងជំនាញផ្សេងៗទៀតដែលបានសិក្សា ។ បេក្ខជនទូទៅ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ រាប់ទាំងវិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បរិញ្ញាបត្ររង សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (កម្រិត៤) ឬបរិញ្ញាបត្រ រងបច្ចេកទេស/ឯកទេស តម្រូវឲ្យមានការផ្ទេរក្រេឌីត ។ ការចូលសិក្សាកម្រិតបរិញ្ញាបត្រ ពុំតម្រូវឲ្យបេក្ខជនមានបទពិសោធន៍ការងារ មុនចូលរៀន ឡើយ។

៦.១.២. ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
 
ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺផ្តោតលើការពង្រឹងសមត្ថភាព ដោយ ផ្អែកលើ លក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងកម្មវិធីបណ្តុះបណ្តាល ដែលមានការទទួលស្គាល់ ។ កម្មវិធីបណ្តុះបណ្តាល នេះតម្រូវឲ្យអ្នកសិក្សា អនុវត្តន៍ជាក់ស្តែងច្រើនជាងធ្វើបទបង្ហាញក្នុង ថ្នាក់រៀន រហូតទាល់មានសមត្ថភាពឆ្លើយតប ទៅនឹងលក្ខខណ្ឌដែលបានកំណត់ក្នុង កម្មវិធី បណ្តុះបណ្តាល នៅក្នុងការតាក់តែងកម្មវិធីសិក្សា សម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ មហាវិទ្យាល័យនីមួយៗ បានយោងតាមការណែនាំរបស់ ក.គ.ជ.ក ដោយមានការ ផ្តោតសំខាន់ ទៅលើលទ្ធផលរំពឹងទុក នៅក្នុងកម្រិតចូលសិក្សារួមមាន៖ ការផ្តល់ចំណេះដឹង ជំនាញក្នុងការគិត ជំនាញក្នុងការទាក់ទងរវាងអន្តរបុគ្គល និងការទទួលខុសត្រូវ ជំនាញ លេខនពន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង និងជំនាញចិត្តចលនា ។
 
៦.១.២.១. បរិញ្ញាបត្ររងបច្ចេកទេស /ឬវិជ្ជាជីវៈ
 
      កម្មវិធីបណ្តុះបណ្តាល រួមមានការបណ្តុះបណ្តាលបច្ចេកទេសជាក់ស្តែង ដូចជាធ្វើបទ បង្ហាញក្នុងថ្នាក់ បន្ទប់ពិសោធន៍ កម្មសិក្សា និងបទពិសោធន៍ការងារ រហូតទាល់តែបេក្ខជន ទទួលបានសមត្ថភាព ដែលបានកំណត់ក្នុងកម្មវិធីបណ្តុះបណ្តាល ។ បេក្ខជនដែលបានបញ្ចប់ ការសិក្សាគុណវុឌ្ឍិកម្រិត៤ ឬ មធ្យមសិក្សាទុតិយភូមិ តម្រូវឲ្យសិក្សា និងអនុវត្តន៍ការងារ ពេញម៉ោងរយៈពេល ០២ឆ្នាំ ឬសមមូល ដែលមានចំនួនក្រេឌីតតម្រូវឲ្យសិក្សាយ៉ាងតិច ៦០ក្រេឌីត ឬច្រើនជាងគុណវុឌ្ឍកម្រិត ៤ ចំនួន ៣០ក្រេឌីត។ 
       បេក្ខជនទូទៅត្រូវរៀនចប់មធ្យមសិក្សាទុតិយភូមិ (ប្រឡងថ្នាក់ទី១២) សញ្ញាបត្របច្ចេក ទេស និងវិជ្ជាជីវៈ៣ (កម្រិត៤) វិញ្ញា បនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬសញ្ញាបត្រដែលមាន តម្លៃស្មើ ។ ចំពោះបេក្ខជនដែលមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តម្រូវឲ្យមានការផ្ទេរ ក្រេឌីត។
      អ្នកទទួលបានគុណវុឌ្ឍិបរិញ្ញាបត្ររង បច្ចេកទេស ឯកទេសដែលបានទទួលស្គាល់ អនុញ្ញាតឲ្យចូលរៀន ដែលមានការទទួល ស្គាល់និងចុះបញ្ជីការត្រឹមត្រូវ តាមរយៈការទទួល ស្គាល់ការសិក្សាពីមុន។
 
៦.១.២.២. បរិញ្ញាបត្រ
 
      កម្មវិធីបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្របច្ចេកទេស/ឯកទេស គឺមានលក្ខណៈជាប្រព័ន្ធ និងជាការបង្ហាញបន្តបន្ទាប់នូវចំណេះដឹង គំនិត គោលការណ៍ ទស្សនៈ សំខាន់ជាងគេគឺ វិធីសាស្រ្តស្រាវជ្រាវ និងបច្ចេកទេសដោះស្រាយបញ្ហា ទៅលើប្រធានបទ ចម្បងៗ ដែលបាន ទទួលស្គាល់ ។ ក្នុងកម្រិតសំខាន់នេះ គឺអភិវឌ្ឍន៍ជំនាញទ្រឹស្តីទូទៅ ដើម្បីដំណើរការសិក្សា ស្រាវជ្រាវឲ្យ ស៊ីជម្រៅវាយតម្លៃ ព័ត៌មានថ្មីៗ គោលគំនិត ទស្សនៈ និងភស្តុតាងនានា ដែល ចេញពីប្រភពទូទៅក្នុងប្រធានបទចម្បងៗ នៃកម្រិតបរិញ្ញាបត្រ។ បេក្ខជនត្រូវសិក្សាយ៉ាងតិច ១២០ក្រេឌីតនៅក្រោយមធ្យមសិក្សាដែលមានរយៈ ពេល ៤ឆ្នាំ ឬសមមូល ។ អ្នកទទួលបាន គុណវុឌ្ឍិសញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្ររង  បច្ចេកទេស/ឯកទេស អាចបន្តការសិក្សានៅឆ្នាំ ទី៣ នៃកម្រិតបរិញ្ញាបត្រ  បច្ចេកវិទ្យា/ឯកទេស ដែលបានទទួលស្គាល់ ។
 
ចំនួនក្រេឌីតមុខវិជ្ជាសិក្សា
ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររង
និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឲ្យបានចំនួន ៦០ ក្រេឌីត  ដើម្បីទទួលបានសញ្ញាបត្រ បរិញ្ញាបត្ររងនៅមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម               នៃសាកលវិទ្យាល័យ    បៀលប្រាយ ។
 
កំរិតបណ្ដុះបណ្ដាលថ្នាក់ បរិញ្ញាបត្ររង
 
មហាវិទ្យាល័យ សញ្ញាបត្រ ឯកទេស រយៈពេលបណ្តុះបណ្តាល ក្រេឌីតមុខវិជ្ជាជំនាញ ក្រេឌីតសរុប
វិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម បរិញ្ញាបត្ររង វិទ្យាសាស្ត្រ សេដ្ឋកិច្ច ២ឆ្នាំ ៦០ ៦០
កសិកម្ម ២ឆ្នាំ ៦០ ៦០
បរិញ្ញាបត្ររង សេដ្ឋកិច្ច ២ឆ្នាំ ៦០ ៦០
កសិកម្ម ២ឆ្នាំ ៦០ ៦០
 
ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ
     និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឲ្យបានចំនួន១២០ក្រេឌីត  ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រនៅមហាវិទ្យាល័យវិទ្យា សាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម នៃសាកលវិទ្យាល័យ បៀលប្រាយ។និស្សិតដែលមានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់ បន្តយកសញ្ញាបត្របរិញ្ញា- បត្រនៅមហាវិទ្យាល័យវិទ្យា សាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម នៃសាកលវិទ្យាល័យបៀលប្រាយ ត្រូវបន្តការសិក្សា ដើម្បីទទួលបានក្រេឌីតសរុប ចំនួន៩០ ក្នុងរយៈពេល ០៣ ឆ្នាំសិក្សាទៀត ។ 
    ចំពោះនិស្សិតដែលគ្មានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តការសិក្សាថ្នាក់ បរិញ្ញាបត្រនៅមហាវិទ្យាល័យ វិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម នៃសាកលវិទ្យាល័យ បៀលប្រាយ និស្សិតត្រូវយកសញ្ញាបត្រ ដែលខ្លួនមានមកឲ្យ ផ្នែកជំនាញរបស់សាកលវិទ្យាល័យ វាយតម្លៃផ្តល់ ក្រេឌីត ស្របតាមគោលនយោបាយ បន្តឆ្នាំរបស់សាកលវិទ្យាល័យ ។
ដើម្បីទទួលបានចំនួនក្រេឌីតសរុបដែលកំណត់ខាងលើ និស្សិតត្រូវឆ្លងកាត់ការសិក្សាមុខ វិជ្ជាគោល (Core Course) និងមុខវិជ្ជាជំនាញ (Specialized Course) ។
     មុខវិជ្ជាគោល (Core Course) សំដៅដល់មុខវិជ្ជាទាំងឡាយ ដែលនិស្សិតក្នុងមហាវិទ្យាល័យ  ត្រូវសិក្សារួមគ្នាមុន ជ្រើសរើសជំនាញ ។មុខវិជ្ជាជំនាញ (Specialized Course) សំដៅដល់មុខវិជ្ជាទាំងឡាយ ដែលនិស្សិតក្នុងមហា វិទ្យាល័យនីមួយៗ ត្រូវសិក្សាចាប់ពីឆ្នាំដែលពួកគេជ្រើសរើសជំនាញ ។ ចំនួនក្រេឌីតនៃមុខវិជ្ជាគោល និង មុខវិជ្ជាជំនាញសម្រាប់ជំនាញនីមួយៗ ត្រូវកំណត់ដូច ខាងក្រោម ៖
 
កំរិតបណ្ដុះបណ្ដាលកម្រិតឧត្តមសិក្សា
មហាវិទ្យាល័យ សញ្ញាបត្រ ឯកទេស
រយៈពេល
បណ្ដុះ
បណ្ដាល

ក្រេឌីត
មុខវិជ្ជា
ថ្នាក់ឆ្នាំ
សិក្សាមូល
ដ្ឋាន
ក្រេឌីតមុខ
វិជ្ជាគោល

ក្រេឌីត
មុខវិជ្ជា
ជំនាញ

ក្រេឌីត
សរុប

វិទ្យាសាស្ត្រ សេដ្ឋកិច្ចនិង កសិកម្ម បរិញ្ញាបត្រ វិទ្យាសាស្ត្រ សេដ្ឋកិច្ច ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
សេដ្ឋកិច្ចធុរកិច្ច និងហិរញ្ញវត្ថុ ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
ពាណិជ្ជកម្មនិង ពាណិជ្ជកម្ម អន្តរជាតិ ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
គ្រប់គ្រងគម្រោងនិងអភិវឌ្ឍន៍ជនបទ ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
គ្រប់គ្រងកសិធុរកិច្ចនិងកសិដ្ឋាន ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
កសិកម្ម ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
ផលិតកម្មដំណាំ ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
ផលិតកម្មសត្វ ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
កសិឧស្សាហកម្ម និងបច្ចេកវិទ្យា ក្រោយប្រមូលផល ៤ឆ្នាំ ៣០ ៣០ ៦០ ១២០

កំរិតបណ្ដុះបណ្ដាលកម្រិតវិជ្ជាជីវៈ

 

មហាវិទ្យាល័យ សញ្ញាបត្រ ឯកទេស
រយៈពេល
បណ្ដុះ
បណ្ដាល

ក្រេឌីត
មុខវិជ្ជា
ថ្នាក់ឆ្នាំ
សិក្សាមូល
ដ្ឋាន
ក្រេឌីតមុខ
វិជ្ជាគោល

ក្រេឌីត
មុខវិជ្ជា
ជំនាញ

ក្រេឌីត
សរុប

វិទ្យាសាស្ត្រ សេដ្ឋកិច្ច និង កសិកម្ម បរិញ្ញាបត្រ វិទ្យាសាស្ត្រ
 
សេដ្ឋកិច្ចធុរកិច្ច និងហិរញ្ញវត្ថុ ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
ពាណិជ្ជកម្មនិង ពាណិជ្ជកម្ម អន្តរជាតិ ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
គ្រប់គ្រងគម្រោងនិងអភិវឌ្ឍន៍ជនបទ ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
គ្រប់គ្រងកសិធុរកិច្ចនិងកសិដ្ឋាន ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
ផលិតកម្មដំណាំ ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
បរិញ្ញាបត្រកសិកម្ម ផលិតកម្មសត្វ ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
កសិឧស្សាហកម្ម និងបច្ចេកវិទ្យា ក្រោយប្រមូលផល ៤ឆ្នាំ ៣០ ៣០ ៦០ ១២០
 

ប្រព័ន្ធផ្តល់ពិន្ទុនិងនិទេ្ទសលើការសិក្សារបស់និស្សិតថ្នាក់បិរញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ
 
មុខវិជ្ជានីមួយៗ ដែលបានកំណត់ក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យវិទ្យាសាស្ត្រ សេដ្ឋកិច្ចនិងកសិកម្ម មានចំនួនក្រេឌីត អប្បបរមាស្មើនឹង ៣ ក្រេឌីត ហើយមួយក្រេឌីតស្មើនឹង ១៥ម៉ោង នៃការសិក្សាលើមុខវិជ្ជានោះ។និស្សិតម្នាក់ៗ ត្រូវបញ្ចប់មុខ វិជ្ជានីមួយៗដែលតម្រូវនៅក្នុងកម្មវិធីសិក្សារបស់       មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្មតាមការវាយតម្លៃ ផ្តល់ពិន្ទុ និង និទេ្ទស ដូចខាង ក្រោម៖
 
ការវាយតម្លៃ ផ្តល់ពិន្ទុ និង និទ្ទេស
ពិន្ទុជាភាគរយ ចំនួនក្រេឌីត និទ្ទេសជាអក្សរ និទ្ទេស អត្ថន័យនិទ្ទេស
85-100 A 4.0 ល្អប្រសើរ
80-<85 B' 3.50 ល្អណាស់
70-<80 B 3.00 ល្អ
65-<70 C' 2.50 ល្អបង្គូរ
60-<65 C 2.00 មធ្យម
30-<60 **F1 1.50 ធ្លាក់កំរិត១
0-<30 **F1 1.00 ធ្លាក់កំរិត២
 
សម្គាល់ៈ **F1 : ប្រឡងមុខវិជ្ជាឡើងវិញ **F2 : រៀនមុខវិជ្ជាឡើងវិញ សម្រាប់មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងកសិកម្ម ការវាយតម្លៃនិស្សិតលើមុខវិជ្ជា នីមួយៗត្រូវធ្វើដូច ខាងក្រោម៖
ការវាយតម្លៃការសិក្សា
១- ការវាយតម្លៃជាប្រចំា (On-going Assessment) ៤០%
ក- វត្តមាន (Class Attendance) ០៥%
ខ- សកម្មភាពចូលរួមក្នុងថ្នាក់ (Class Participation) ០៥%
គ- លំហាត់តូចៗ (Quiz) ១០%
ឃ- កិច្ចការស្រាវជ្រាវ (Assignment)៖
     -កិច្ចការស្រាវជ្រាវជាបុគ្គល (Individual Assignment) ១០%
     -កិច្ចការស្រាវជ្រាវជាក្រុម (Group Assignment) ១០%
២- ប្រលងពាក់កណ្តាលឆមាស (Mid-term Exam) ២០%
៣- ប្រលងឆមាស (Final Exam) ៤០%
 

Program and  Curriculums

គោលបំណង

  • តម្រង់ទិសនិស្សិត ដែលបញ្ចប់ការសិក្សាដើម្បីទទួលបានឱកាសការងារទូលំទូលាយតាមរយៈ​កម្ម​វិធីសិក្សានិង ជំនាញ ដែលនិស្សិតបានជ្រើសរើស។
  • ផ្តល់ដល់និសិ្សតនូវចំណេះដឹង និងចំណេះធ្វើពិតបា្រកដ​ក្នុងការគ្រប់គ្រងការបែងចែក​​ និងការប្រើបា្រស់ធនធាន ប្រកបដោយ​ប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៏ប្រទេសកម្ពុជាទៅតាមឯកទេស​នីមួយៗ ដែលនិសិ្សតបានជ្រើស រើស។
  • ធ្វើឲ្យនិស្សិតបញ្ចប់ការសិក្សាប្រកបដោយ លក្ខណសម្បតិ្តគ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលមាន ការប្រកួតប្រជែង។
  • ពង្រឹងសមត្ថភាពនិសិ្សតក្នុងការព្យាករណ៏និងវិភាគបញ្ហាសេដ្ឋកិច្ច​និងសង្គម។ 

លក្ខខណ្ឌចុះឈ្មោះចូលសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រ

  និស្សិតដែលត្រូវបានជ្រើសរើសឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រនៃមហាវិទ្យាល័យសេដ្ឋកិច្ចត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

  • ត្រូវមានសញ្ញាបត្របាក់ឌុបដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជននិងកីឡាឬសញ្ញាបត្រដែលមានតម្លៃស្មើ ដោយមានលិខិតសមមូលដែលបញ្ជាក់ដោយគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក)

ឱកាសការងារ

បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ​ និស្សិតអាចក្លាយទៅជា អ្នកបំរើការងារនៅគ្រប់ស្ថាប័នទាំង វិស័យសាធារណៈឯកជន និងអង្គការក្រៅរដ្ឋាភិបាលទាំងក្នុងប្រទេស​និងក្រៅ ប្រទេស ដូចជា៖

  • អ្នកជំនាញ​វិភាគ និងព្យាករណ៍សេដ្ឋកិច្ច ពាណិជ្ចកម្ម ហិរញ្ញវត្ថុ​ និងគម្រោង។
  • អ្នកជំនាញគ្រប់គ្រងកសិដ្ឋាន អភិវឌ្ឍន៏គម្រោងកសិធុរកិច្ច កសិកម្ម​ និងជនបទ។
  • ជាអ្នកគ្រប់គ្រងសហគ្រាស អាជីវកម្ម កសិកម្ម ឧស្សាហកម្ម​ សេវាកម្ម និងពាណិជ្ជកម្ម។
  • មន្រ្តីនៅស្ថាប័នគយ​​និងពន្ធដា
  • ជាសាស្ត្រាចារ្យ
  • អ្នកធ្វើផែនការសេដ្ឋកិច្ច អ្នកធ្វើគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហគ្រិន និងឱកាសការងារផ្សេងៗជា ច្រើនទៀត។