Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

Faculty of Business Management

Message from Dean

សារលិខិតព្រឹទ្ធបុរស 

       បន្តការសិក្សានៅមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ គឺជាឱកាសតែមួយគត់ដែល ប្រែក្លាយជីវិតអ្នក សិក្សាឲ្យទៅជាបញ្ញាពលករនិងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។

     ក្នុងរយ:ពេលជាង១០ឆ្នាំប៉ុណ្ណោះ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចដែលកាលពីមុនមានឈ្មោះថាមហាវិទ្យាល័យ- គ្រប់គ្រង ពាណិ ជ្ជកម្មបាននិងកំពុងអភិវឌ្ឍន៍ធនធានមនុស្ស ដោយសម្រេចបាននូវវិសាលភាពនៃការផ្តល់កម្មវិធី បណ្តុះបណ្តាលក ម្រិតបរិញ្ញាបត្ររង គ្រប់គ្រងធុរកិច្ច ដែលមានរយៈពេលសិក្សាយ៉ាងតិច០២ឆ្នំាសិក្សា បរិញ្ញាបត្រគ្រប់គ្រង ធនធានមនុស្សនិងទំនាក់ទំនងអន្តរជាតិ បរិញ្ញាបត្រគណនេយ្យនិងសវនកម្ម បរិញ្ញាបត្រធនាគារនិងសេវាហិរញ្ញវត្ថុ និង បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច មានជំនាញជាច្រើន សម្រាប់ជ្រើសរើស ដែលមានរយៈពេលសិក្សាយ៉ាងតិច៤ឆ្នំាសិក្សា ។ មហាវិទ្យាល័យបាន ពង្រីកសេវាបណ្តុះបណ្តាល របស់ខ្លួនគ្របដណ្តប់លើសាខាទាំងអស់ នៃសាកលវិទ្យាល័យបៀប្រាយ ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តរតនគីរី ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង ។

ភាពខ្លាំងរបស់មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចគឺ ជាមហាវិទ្យាល័យដែលមានការវិវត្តខ្ពស់ភាពជឿជាក់ពេញនិយម ក្នុងបរិបទប្រតិបត្តិការធុរកិច្ចនិងឧត្តមភាពក្នុងការផ្តល់សេវាអប់រំ បណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជា ពិសេស ធនធានសាស្ត្រាចារ្យក្នុងមហាវិទ្យាល័យតម្រូវឲ្យមានសញ្ញាបត្រចាប់ពីកម្រិតអនុបណ្ឌិតឡើងទៅ និងមានបទពិ- សោធន៍ខ្ពស់ ទំាងក្នុងការងារបង្រៀន និង ការងារទៅតាមវិស័យដែលគាត់ត្រូវបង្រៀនដើម្បីយកមកបង្ហាត់បង្ហាញដល់ និស្សិតបានយល់ដឹង កាន់តែច្បាស់ពីមុខវិជ្ជានីមួយៗ ទាំងម៉ោងទ្រឹស្តី និង ម៉ោងអនុវត្តន៏ជាក់ស្តែង ។ អ្នកសិក្សាអាច ស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យដែលមានបណ្ណាល័យធំទូលាយ ឯកសារស្រាវជ្រាវជាច្រើនប្រភេទដ៏សម្បូរបែប និង មានអ៊ីនធើណែត ដែលមានល្បឿនលឿនសម្រាប់បម្រើសេវាសិក្សាដល់និស្សិតធ្វើការស្រាវជ្រាវ។

ជំនឿជាក់ មោទនភាព និងសមទ្ធិផលដែលយើងសម្រេចបាននោះ គឺមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ជាមហា វិទ្យាល័យឈានមុខមួយនិងធំបំផុត ដែលបាននិងកំពុងបណ្ដុះបណ្ដាលនិស្សិតសរុបជិតបីម៉ឺននាក់ក្នុងចំណោមនិស្សិតជាង បួនម៉ឺននាក់របស់សាកលវិទ្យាល័យបៀលប្រាយ ។ ជាង៩០%នៃនិស្សិតដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យគ្រប់ គ្រងធុរកិច្ច កំពុងបំពេញការងារទៅតាមគ្រឹះស្ថានរដ្ឋ ឯកជន និងអង្គការជាច្រើន និងមួយចំនួនទៀត កំពុងដំណើរការ និងដឹកនាំអាជីវកម្មផ្ទាល់ខ្លួន ។ ជាក់ស្ដែងនិស្សិតមហាវិទ្យាល័យដ៏ច្រើន លើសលុបកំពុងបំពេញការងារនៅធនាគារអេស៊ី- លីដា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក្រេឌីត ប្រាសាក់ វីសិនហ្វាន់ និងអង្គរមីក្រូហិរញ្ញវត្ថុខេមបូឌា។

ជីវិត ការសិក្សា ការងារនិងអនាគតរបស់ប្អូនៗគឺជាភារកិច្ចចម្បង និងត្រូវបានចាត់ទុកជាអាទិភាពដោយមហា វិទ្យាល័យគ្រប់គ្រងធុរកិច្ចក៏ដូចជាសាកលវិទ្យាល័យបៀប្រាយទាំងមូលផងដែរ ។ ប្អូនៗ គ្រប់រូបនឹងមិនមានអារម្មណ៍ឯកោ ទៀតទេ ដោយមានការជម្រុញលើកទឹកចិត្ត និងការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងពីសំណាក់គណ:គ្រប់គ្រងបុគ្គលិក សាស្ត្រាចារ្យ និងមិត្តរួមថ្នាក់ទំាងក្នុងអំឡុងពេលនៃការសិក្សា នៅមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យ បៀលប្រាយ ក៏ ដូចជាក្នុងអំឡុងពេលស្វែងរកការងារធ្វើនៅពេលបច្ចុប្បន្ន និងទៅអនាគត់។

ខ្ញុំសូមកោតសរសើរចំពោះលទ្ធផលនៃការប្រលងរបស់ប្អូនៗដែលទើបសម្រេចបានថ្មីៗនេះ ហើយក្នុងនាមគណៈ គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់របស់មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យ បៀលប្រាយ ខ្ញុំសូមសំដែងនូវកិច្ចស្វាគមន៏យ៉ាងកក់ក្តៅចំពោះប្អូនៗដែលសម្រេចជ្រើសរើសមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយគឺជាស្ថាប័នបណ្ឌិតសភាដែលកសាងសមត្ថភាពពិតប្រាកដ និងផ្តល់នូវពន្លឺដ៏ត្រចះត្រចង់ សម្រាប់ប្អូនៗ ទំាងអស់គ្នា។ 

Vision / Mission / Strategic Aims


ផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តន៏ក្នុងឆ្នាំ ២០១១-២០១៣

ចក្ខុវិស័យ

ប្រែក្លាយនិស្សិតអោយទៅជា បញ្ញាពលករ អាជីវករ សហគ្រិន និង អ្នកដឹកនាំដែលមានសមត្ថភាពគ្រប់គ្រាន់ និង ចរិយាធម៌ល្អ ដើម្បីអភិវឌ្ឍន៏សហគមន៍ពាណិជ្ជកម្ម សេដ្ឋកិច្ច និង សង្គម។
បេសកកម្ម

មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច មានបេសកកម្មផ្តល់ឲ្យនិស្សិតនូវចំណេះដឹងខ្ពស់ខាងអាជីវកម្ម មានជំនាញ សមត្ថភាព និង តម្លៃ ដើម្បីក្លាយជាបញ្ញាជនក្នុងការឆ្លើយតបនឹងបម្រែបម្រួលតម្រូវការនានាក្នុងសង្គម។
គោលបំណង

    តម្រង់ទិសនិស្សិតជាតិ និង អន្តរជាតិដែលបញ្ចប់ការសិក្សាដើម្បីទទួលបានឱកាសការងារទូលំទូលាយទំាងក្នុងនិង ក្រៅប្រទេស តាមរយៈកម្មវិធីសិក្សាជាតិនិងអន្តរជាតិ។
    ធ្វើឲ្យនិស្សិតជាតិនិងអន្តរជាតិទទួលបាន ឯកទេសភាព សមត្ថភាព និងភាពជាម្ចាស់ការនៃជំនួញ ការងារ និង ទទួលខុសត្រូវខ្ពស់។
    បង្កើនសមត្ថភាពនិស្សិតជាតិនិងអន្តរជាតិឳ្យក្លាយទៅជាបញ្ញាពលករ និងភាពជាដៃគូនៅក្នុងសម័យសាកលភាវូប- នីយកម្ម តាមរយៈពង្រឹងមូលធនមនុស្ស មូលធនសង្គម និង នីតិវិធីគ្រប់គ្រងអាជីវកម្ម។
    ផ្តល់ឱកាស ឳ្យអ្នកសិក្សាទទួលបានចំណេះដឹង និងវិជ្ជាការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងឯកទេសណាមួយដែល និស្សិតបានជ្រើសរើស។
    អភិវឌ្ឍឱកាសសម្រាប់និស្សិតបញ្ចប់ការសិក្សាដែលមានសក្តានុពលក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួន ឳ្យក្លាយ ទៅជាសហគ្រិន ភាគទុនិកក្រុមហ៊ុន វិនិយោគិន អ្នកជំនាញការគម្រោង ឬ កម្មវិធីជំនួញ និងអ្នកវិភាគ គោលនយោបាយ សម្រាប់ទីផ្សារឧស្សាហកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅក្នុងបរិបទប្រតិបត្តិការធុរកិច្ច។
    ជំរុញឳ្យនិស្សិតទទួលបាននូវសមត្ថភាពក្នុងការគ្រប់គ្រង និងមាននវានុវត្តន៍ថ្មីៗ ដើម្បីត្រូសត្រាយផ្លូវធុរកិច្ចជំនាន់ថ្មី សម្រាប់មនុស្សជំនាន់ថ្មី។
    ពង្រីកឯកទេស សមត្ថភាព និងអភិបាលកិច្ចល្អ សម្រាប់គ្រប់គ្រងធុរកិច្ចប្រកបដោយគណនេយ្យភាព តម្លាភាព និង ប្រសិទ្ធភាពលើបញ្ហាប្រឈមនានា។
    បន្សីសមត្ថភាពនិងឯកទេសដែលនិស្សិតបានបញ្ចប់ការសិក្សាទៅនឹងតម្រូវការ ទីផ្សារការងារបច្ចុប្បន្ន ការប្រកួត ប្រជែង និងសមស្របទៅនឹងការអភិវឌ្ឍសង្គម។

យុទ្ធសាស្ត្រ

ដើម្បីសម្រេចបាននូវចក្ខុវិស័យ បេសកកម្ម និងគោលបំណងដែលបានកំណត់ខាងលើ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច បានដាក់ចេញនូវយុទ្ធសាស្រ្តដូចខាងក្រោម៖

    ការកំណត់យុទ្ធសាស្ត្រដឹកនាំ
        ចាត់ចែងដឹកនំា និងត្រួតពិនិត្យការអនុវវត្តន៍ការងារក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចឲ្យមានដំណើរល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយពឹងផ្អែកលើគោលនយោបាយរបស់ ស.ប.ប។
    អភិបាលកិច្ច រចនាសម្ព័ន្ធ ការគ្រប់គ្រង និងផែនការ
        ២.១ ការងារគ្រប់គ្រង
            ពង្រឹងការអនុវត្តគោលនយោបាយដែលបានរៀបចំរួច  និងរៀបចំកែសម្រួលអោយស្របតាមស្ថាន- ភាពជាក់ស្តែង។
            ជំរុញរៀបចំគោលនយោបាយដែលត្រូវការចំាបាច់ផ្សេងៗទៀត។
        ២.២ រចនាសម្ព័ន្ធ
            ធ្វើឳ្យប្រសើរឡើងដល់ដេប៉ាតឺម៉ង់ទំាងបួន។
    ការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍
        រៀបចំបង្កើត កែតម្រូវអភិវឌ្ឍន៍ និង ផ្លាស់ប្តូរកម្មវិធីសិក្សា ឲ្យឆ្លើយតបតម្រូវការទីផ្សារការងារ និង ឧស្សាហកម្ម។
        ពង្រឹងតួនាទី នីតិវិធីរបស់អនុគណៈកម្មការនិងគណៈកម្មការអភិវឌ្ឍនកម្មវិធីសិក្សានិងស្រាវជ្រាវ។
        ធ្វើការផ្សព្វផ្សាយកម្មវិធីសិក្សារបស់មហាវិទ្យាល័យឲ្យបានទូលំទូលាយ។
        ស្រាវជ្រាវទីផ្សារការងាររបស់និស្សិតដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យដើម្បីឲ្យយល់ដឹងអំពីស្ថានភាព របស់និស្សិត និង ងាយស្រួលកែតម្រូវកម្មវិធីសិក្សាព្រមទាំងជំរុញឲ្យនិស្សិតកាន់តែមានឱកាសការងារធ្វើ និង បង្កើនប្រាក់ចំណូល ។
    បុគ្គលិក និងបុគ្គលិកសិក្សា (ធនធានមនុស្ស)
        កំណត់គុណវឌ្ឍិនៃការជ្រើសរើស ការជួល ការសិក្សា ការលើកទឹកចិត្ត និងការអភិវឌ្ឍវិជ្ជាជីវៈដែលមាន ទេពកោសល្យក្នុងការផ្ទេរចំណេះដឹង ចំណេះធ្វើដល់និស្សិត។
        ធ្វើការលើកទឹកចិត្តសាស្ត្រាចារ្យដោយផ្អែកលើលទ្ធផលនៃការវាយតំលៃ។
        ធ្វើឲ្យចំនួនសាស្ត្រាចារ្យមានលក្ខណៈសមាមាត្រទៅនឹងផលធៀបនិស្សិតដែល គ.ទ.ក បានកំណត់។
        ពង្រឹងនិងអភិវឌ្ឍ សមត្ថភាព ជំនាញដល់សាស្រ្តាចារ្យតាមរយៈការ ចូលរួមស្រាវជ្រាវ ធ្វើកម្មសិក្សា បន្តការ សិក្សា និងចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ។
    សេវាកម្មគំាទ្រនិស្សិត និងរដ្ឋបាលនិស្សិត
        រៀបចំសេវាកម្មលិខិតស្នាម គ្រប់គ្រងម៉ោងសិក្សា និងម៉ាងបង្រៀនតាមកម្មវិធីនិងការរៀបចំឲ្យមានការចុះ ទស្សនៈកិច្ចសិក្សាទាំងក្នុងប្រទេសនិងក្រៅប្រទេស និងការប្រឡងទៅតាមដំណាក់កាល ដើម្បីវាយតម្លៃការ សិក្សារបស់និស្សិត។
        ពង្រីកបន្ថែមសេវាកម្មប្រឹក្សាយោបល់ដល់និស្សិត
        បើកឲ្យនិស្សិតអាចធ្វើកម្មសិក្សាក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច
        បង្កើនកម្មវិធីសិក្ខាសាលាដល់និស្សិតដោយអញ្ជើញវាគ្មិនដើម្បីធ្វើបឋកថាដល់និស្សិត ដែលកំពុងសិក្សាឲ្យ យល់ដឹងអំពីការងារនៅលើទីផ្សារ ។
        បង្កើតកម្មវិធី E-Learning សម្រាប់មហាវិទ្យាល័យ ដើម្បីងាយស្រួលដល់ការសិក្សារបស់និស្សិតកាន់តែ ប្រសើរឡើង ។
    ធនធានសិក្សា និងបច្ចេកវិទ្យាពត៌មាន
        រៀបចំឲ្យមានសៀភៅ ឬ ឯកសារចងក្រងមុខវិជ្ជាបង្រៀនគ្រប់មុខវិជ្ជាតម្កល់នៅបណ្ណាល័យគ្រប់សាខាខេត្ត-រាជធានី។
        ចងក្រងសៀវភៅ និង បោះពុម្ពឯកសារសិក្សា ព្រមជាមួយការស្វែងរកឯកសារយោងផ្សេងៗ ទៀត សម្រាប់ ជាការស្រាវជ្រាវរបស់និស្សិត ។
        ប្រឹងប្រែងបន្ថែមឲ្យមានកញ្ចប់ថវិកាថ្មីសម្រាប់ទិញសៀវភៅនិងឯកសារពីគ្រោះឬឯកសារយោងថ្មីៗ ដាក់ បណ្ណាល័យ។
        បង្កើតឲ្យមានបណ្ណាល័យអេឡិចត្រូនិច (E-Library/Online Library)
    សម្ភាររូបវ័ន្ត
        បន្តរផ្តល់ និងអភិវឌ្ឍសម្ភាររូបវ័ន្ដនិងធនធានសិក្សា ឲ្យមានភាពសំបូរបែបនិងប្រកបដោយគុណភាព និង ទាន់សម័យ ដើម្បីឲ្យស្របទៅតាមតម្រូវការនៃកម្មវិធីសិក្សា។
    ការគ្រប់គ្រងហិរញ្ញវត្ថុ
        បង្កើតឲ្យមានគម្រោងថវិកាចំណាយប្រចំាឆ្នាំសម្រាប់មហាវិទ្យាល័យ។
    ការចែកចាយព័ត៌មានទីផ្សារ និងទំនាក់ទំនង
        ផ្សព្វផ្សាយកម្មវិធីសិក្សាដល់ទីផ្សារដូចជា ក្រុមហ៊ុន អង្គការ និង ភាគីពាក់ព័ន្ធផ្សេងៗ ទៀត ។
    អន្តរជាតិតូបនីយកម្ម
        ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទំាងថ្នាក់ជាតិ និងអន្តរជាតិរបស់មហាវិទ្យាល័យឲ្យបានទូលំទូលាយ។
    ការធានាគុណភាពខាងក្នុង
        ពង្រឹងប្រព័ន្ធធានាគុណភាពផ្ទៃក្នុងរបស់មហាវិទ្យាល័យ ឲ្យស្របតាមស្តង់ដារគុណភាពអប្បបរមាកំណត់ដោយ គ.ទ.ក។

Background


ប្រវត្តិមហាវិទ្យាល័យ

មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចពីមុនមានឈ្មោះថាមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម គឺជាស្ថាប័នបណ្ឌិតសភា ចំណុះឲ្យសាកលវិទ្យាល័យបៀលប្រាយ ដែលផ្តល់នូវកម្រិតសិក្សាថ្នាក់បរិញ្ញាបត្ររងរយៈពេល0២ឆ្នាំ និងថ្នាក់បរិញ្ញាបត្រ រយៈពេល0៤ឆ្នាំ តាមរយៈកម្មវិធីជាតិនិងកម្មវិធីអន្តរជាតិនិងជាមហាវិទ្យាល័ដែលមានការវិវត្តិខ្ពស់ និង ឧត្តមភាពក្នុងការ អប់រំនិងបណ្តុះបណ្តាលធនធានមនុស្សនៅប្រទេសកម្ពុជា។

មហាវិទ្យាល័យមានបទពិសោធន៍ និងប្រពៃណីល្អក្នុងការផ្តល់ចំណេះដឹង និងអប់រំអ្នកសិក្សាឲ្យក្លាយជា អ្នកដឹកនំា អ្នកគ្រប់គ្រង សហគ្រិន និងនិយោជិតប្រកបដោយភាពវាងវៃនិងជំនាញភាពសម្រាប់វិស័យសាធារណៈ វិស័យឯកជន និង សង្គមស៊ីវិលនៃប្រទេសកម្ពុជា។ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច គឺជាមហាវិទ្យាល័យដែលមានភាព ជឿជាក់និងពេញនិយមមួយដោយសារការឈានមុខ និងនវានុវត្តន៍ ជាពិសេសបុគ្គលិកនិងសាស្ត្រាចារ្យពោរពេញដោយ បទពិសោធន៏ បណ្ឌិតសភា និងកិច្ចការដ្ឋបាលយូរឆ្នាំ។

មហាវិទ្យាល័យខិតខំផ្តល់អត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់និស្សិត ឲ្យទទួលបាននូវសម្ភារៈឧបទេសសិក្សាគ្រប់ គ្រាន់ និងសេវាសិក្សាខ្ពស់ប្រកបដោយគុណភាពនិងទាន់សម័យនៃដំណើរប្រតិបត្តិការរបស់មហាវិទ្យាល័យ ទំាងនិស្សិត នៅក្នុងនិងក្រៅអន្តេរវាសិកដ្ឋាន ជាពិសេសទទួលបាននូវសេរីភាពពេញលេញផ្នែកបណ្ឌិតសភា និងសេវាសិក្សាផ្សេងៗ បន្ថែមទៀត ស្របតាមតម្រូវការនៃកម្មវិធីសិក្សារបស់មហាវិទ្យាល័យ។ មហាវិទ្យាល័យក៍បានទទួលនូវកិត្តិស័ព្ទខ្ពស់លើ គុណភាពអប់រំ និង ការផ្លាស់ប្តូរកម្មវិធីសិក្សាជាមួយសាកលវិទ្យាល័យដៃគូនិងល្បីឈ្មោះនៅអាមេរិកខាងជើង អ៊ឺរ៉ុប និង អាស៊ី។

ដោយមានការដឹកនំាដ៏ជោគជ័យនៃថ្នាក់ដឹកនំាសាកលវិទ្យាល័យ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច បានបោះ ជំហានទៅមុខ ក្នុងការរៀបចំឲ្យមានកម្មវិធីសិក្សាអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរគុណភាពបណ្ឌិតសភា និងការប្រកួតប្រជែងក្នុងការផ្តល់សេវាអប់រំ ។ និស្សិតដែលចូលសិក្សាកម្មវិធីអន្តរជាតិនឹងទទួលបាននូវភាពរីករាយជាមួយ នឹងជំរើសជំនាញការគ្រប់គ្រងទូទៅ ធនាគារនិងហិរញ្ញវត្ថុ គណនេយ្យនិងសវនកម្ម និង ធុរកិច្ចអន្តរជាតិ។ កម្មវិធីសិក្សាអន្តរជាតិបានរៀបចំឡើងក្នុងគោលបំណងគាំទ្រដល់និស្សិតទំាងក្នុង និង ក្រៅប្រទេសចូលសិក្សារាល់មុខវិជ្ជា សិក្សា និងធ្វើការសិក្សាស្រាវជ្រាវដោយប្រើប្រាស់ភាសាអង់គ្លេសជាយាន្តក្នុងការបណ្តុះបណ្តាល និងទំនាក់ទំនង ដែល បង្រៀនដោយ សាស្ត្រាចារ្យបរទេស និងសាស្ត្រាចារ្យជាតិដែលមានបទពិសោធន៍ និងល្បីល្បាញក្នុងការបង្រៀន ចែក រំលែកចំណេះដឹង និងជំនាញ ។ ចំណែកឯនិស្សិតចូលសិក្សាកម្មវិធីជាតិមានជំនាញលម្អិតជាច្រើនទៀតដូចដែលមានភ្ជាប់ ក្នុងតារាង។

មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចមានសាស្ត្រាចារ្យសរុប៤០៨នាក់ ដើម្បីបង្រៀន ស្រាវជ្រាវ និងធានាផ្តល់សេវា អប់រំគួរជាទីគាប់ប្រសើរសម្រាប់ឧត្តមប្រយោជន៍ដល់អ្នកសិក្សា និងសង្គមកម្ពុជាទំាងមូល។ សាស្ត្រាចារ្យនៅមហាវិទ្យា- ល័យគ្រប់គ្រងធុរកិច្ច មានភាពចាស់ទុំក្នុងការចែករំលែកចំណេះដឹងវិជ្ជាការអនុវត្តជាក់ស្តែង ការស្រាវជ្រាវ ការបណ្តុះ បណ្តាល ការផ្តល់ជំនាញចំគោលដៅ បំពេញកាតព្វកិច្ចខ្ជាប់ខ្ជួន និងចិរយាធម៌ល្អ ដើម្បីជំរុញនិស្សិតឲ្យក្លាយជាបញ្ញា ពលករសម្រាប់ប្រជាជាតិយើង។

និស្សិតសិក្សានៅមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចបានរីករាយជាមួយកម្មវិធីសិក្សាប្រកបដោយគុណភាព វិតសិក្សា គាប់ប្រសើរ និងបរិស្ថានសិក្សាល្អ។ អ្នកសិក្សាត្រូវបានជម្រុញឲ្យមានវឌ្ឍនភាពជំនាញ អភិវឌ្ឍឱកាស និង សុខដុមរម្យ នីយកម្មមុខរបរ ដើម្បីសន្តិភាព វិបុលភាព និងភាពជាដែគូ ក្រោយពីបានទទួលសញ្ញាបត្រពីមហាវិទ្យាល័យ ។ ចាប់តំាង ពីឆ្នាំ២០០០មក ចំនួននិស្សិតដែលបានចុះឈ្មោះចូលរៀនក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចមានចំនួនសរុប២៥.១៣៨ នាក់ ដែលក្នុងនោះមាននិស្សិតចំនួន១៤.២៥៤ នាក់បញ្ចប់ការសិក្សារបស់ខ្លួនប្រកបដោយជោគជ័យ ។ ដំណើរ ការរបស់សមាគមអតីតនិស្សិតបានរីកចំរើនឆាប់រហ័ស និង បានបង្កើនទំនាក់ទំនងរវាងនិស្សិត និងសហគមន៍បណ្ឌិត សភា ដែលនេះជាសក្ខីកម្មមួយបញ្ចាក់ឲ្យឃើញនូវកិច្ចខិតខំរបស់មហាវិទ្យាល័យដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងនាម ជាស្ថាប័នផ្តល់សេវាអប់រំលេចធ្លោមួយ។

ជាតួលេខ និស្សិតលើសពី ៩០% បានទទួលការងារក្រោយពេលបញ្ចប់ការសិក្សារបស់ខ្លួន ដែលក្នុងនោះនិស្សិត ៧៥% បានទទួលមុខងារអ្នកគ្រប់គ្រងថ្នាក់កណ្តាលនិងផ្នែកជំនាញ ១៦%បានទទួលមុខងារជាអ្នកគ្រប់គ្រងជាន់ខ្ពស់ រីឯ និស្សិតឯទៀតជា និយោជិតជំនាញ។ នៅក្រោមការចាត់ចែងរបស់សាកលវិទ្យាល័យបៀលប្រាយនិស្សិតទទួលបាននូវ គុណប្រយោជន៍នៃមជ្ឈមណ្ឌលសិក្សាល្អ បណ្ណាល័យច្រើននិងធំទូលាយ បន្ទប់កំព្យូទ័រដ៍ច្រើននិងទំនើប និងសម្ភារៈ ឧបទេសសិក្សាជាច្រើនទៀតដែលមាននៅក្នុង និង ក្រៅមណ្ឌលសិក្សា ។ និស្សិតក៍អាចទទួលទស្សនកិច្ចសិក្សា ការផ្លាស់ ប្តូរនិស្សិត ការងារអនុវត្តកម្មសិក្សា ប្រតិបត្តិបង្រៀន និង អនុវត្តវិជ្ជាការនៅមជ្ឈមណ្ឌលការងាររបស់សាកលវិទ្យាល័យ ដើម្បីឲ្យបរិស្ថានសិក្សាល្អ និងលើកកម្ពស់ឱកាសបង្កើតមុខរបរ។ សមាគមអតីតនិស្សិត សមាគមកីឡា និងទំនាក់ទំនង សង្គមនានា ត្រូវបានផ្សាភ្ជាប់ជាមួយនិស្សិតទំាងនៅក្នុង និងក្រៅមណ្ឌលសិក្សា ដើម្បីធានាឧត្តមប្រយោជន៍របស់គេ ។


Administrative Structure of Faculty

    Faculty Administrators
    Departments

 ចំនួនក្រេឌីតមុខវិជ្ជាសិក្សា

ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររង


  និស្សិតដែលជាប់​ ឬ ធ្លាក់មធ្យមសិក្សាទិតិយភូមិ ចង់បន្តរសិក្សាយកសញ្ញាបត្របរិញ្ញាបត្ររងនៅមហាវិទ្យាល័យគ្រប់ គ្រងធុរកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ ត្រូវបន្តរការសិក្សាដើម្បីទទួលបានក្រេឌីតសរុបចំនួន៧២ក្រេឌីត ក្នុងរយៈពេល យ៉ាងតិចចំនួន០២ឆ្នាំ (ពីរ) ឆ្នាំសិក្សា។


កំរិតបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្ររង

ដេប៉ាតឺម៉ង់    សញ្ញាបត្រ     ឯកទេស  ក្រេឌីតមុខវិជ្ជាគោល  ក្រេឌីតមុខវិជ្ជាជំនាញ   ក្រេឌីតសរុប
គ្រប់គ្រង     បរិញ្ញាបត្ររង  គ្រប់គ្រងធុរកិច្ច   ០០ក្រេឌីត     ៧២ក្រេឌីត     ៧២ក្រេឌីត

បញ្ជាក់ ៖ ០១ក្រេឌីតស្មើរនឹង១៥ម៉ោងសិក្សា

ចំនួនក្រេឌីតមុខវិជ្ជាសិក្សា ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ

និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឲ្យបានចំនួន១៣៨ក្រេឌីត ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រនៅមហាវិទ្យា ល័យគ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ ។

និស្សិតដែលមានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តយកសញ្ញាបត្របរិញ្ញាបត្រនៅមហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ ត្រូវបន្តការសិក្សាដើម្បីទទួលបានក្រេឌីតសរុបចំនួន១០៨ ក្នុងរយៈពេល ០៣ឆ្នាំសិក្សាទៀត ។ ចំនួនក្រេឌីតសរុបនេះ រាប់បញ្ចូលទាំងក្រេឌីត ដែលផ្តល់ជូនលើសារណា ឬ របាយការណ៍បញ្ចប់ឆ្នាំ ។

ចំពោះនិស្សិតដែលគ្មានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យា ល័យគ្រប់គ្រងធុរកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ និស្សិតត្រូវយកសញ្ញាបត្រដែលខ្លួនមានមកឱ្យផ្នែកជំនាញរបស់ សាកលវិទ្យាល័យវាយតម្លៃផ្តល់ក្រេឌីត ស្របតាមគោលនយោបាយបន្តឆ្នាំរបស់សាកលវិទ្យាល័យ ។

ដើម្បីទទួលបានចំនួនក្រេឌីតសរុបដែលកំណត់ខាងលើ និស្សិតត្រូវឆ្លងកាត់ការសិក្សាមុខវិជ្ជាគោល (Core Course) និង មុខវិជ្ជាជំនាញ (Specialized Course) ។ មុខវិជ្ជាគោល (Core Course) សំដៅដល់មុខវិជ្ជាទាំងឡាយដែល និស្សិតក្នុងមហាវិទ្យាល័យ ត្រូវសិក្សារួមគ្នាមុនជ្រើសរើសជំនាញ ។ មុខវិជ្ជាជំនាញ (Specialized Course) សំដៅ ដល់មុខវិជ្ជាទាំងឡាយ ដែលនិស្សិតក្នុងមហាវិទ្យាល័យនីមួយៗ ត្រូវសិក្សាចាប់ពីឆ្នាំដែលពួកគេជ្រើសរើសជំនាញ ។

ចំនួនក្រេឌីតនៃមុខវិជ្ជាគោល និង មុខវិជ្ជាជំនាញសម្រាប់ជំនាញនីមួយៗ ត្រូវកំណត់ដូចខាងក្រោម ៖


 កំរិតបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ

ដេប៉ាតឺម៉ង់ កម្រិតសញ្ញាបត្រ ឯកទេស    

ចំនួនក្រេឌីត

មុខវិជ្ជាគោល

ចំនួនក្រេឌីត
មុខវិជ្ជាជំនាញ
ចំនួនក្រេ
ឌីតសរុប
គ្រប់គ្រង បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច   ការគ្រប់គ្រងទូទៅ ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ការគ្រប់គ្រងគម្រោង ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ការគ្រប់គ្រងធនធានមនុស្ស

និងទំនងទំនងវិជ្ជាវីជ្ជាជីវៈ
៣៦     ៧២ ១៣៨
បរិញ្ញាបត្រការគ្រប់គ្រងធនធានមនស្សនិងទំនាក់ទំនង
វិជ្ជាជីវៈ
៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច សហគ្រិនភាពនិងការ

គ្រប់គ្រងសហគ្រាស
៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច     ការគ្រប់គ្រងប្រតិបត្តិការ ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច     ធុរកិច្ចអន្តរជាតិ ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ការគ្រប់គ្រងការធ្វើដំណើរ ដំណើរនិងទេសចរណ៍ ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ការគ្រប់គ្រងទ្រព្យសម្បត្តិ និង ដីធ្លី ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ការគ្រប់គ្រងបដិសណ្ឋារ-កិច្ចនិងម្ហូបអាហារ ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច លេខាធិការភាព ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ការគ្រប់គ្រងការធ្វើដំណើរ ដំណើរនិងទេសចរណ៍ ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ការគ្រប់គ្រងទ្រព្យសម្បត្តិ និង ដីធ្លី ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ការគ្រប់គ្រងបដិសណ្ឋារ-កិច្ចនិងម្ហូបអាហារ ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច លេខាធិការភាព ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ប្រព័ន្ធព័ត៌មានធុរកិច្ច ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ការគ្រប់គ្រងលទ្ធកម្ម និងកិច្ចសន្យា ៣៦     ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ការគ្រប់គ្រងភស្តុភារ និងលទ្ធកម្ម ៣៦     ៧២ ១៣៨
  បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច  គណនេយ្យ ៣៦     ៧២ ១៣៨
        ហិរញ្ញាវត្ថុ ៣៦     ៧២ ១៣៨
    គណនេយ្យ និង ហិរញ្ញវត្ថុ ៣៦     ៧២ ១៣៨
    គណនេយ្យ និង ពន្ធដារ ៣៦     ៧២ ១៣៨
    សវនកម្ម ៣៦     ៧២ ១៣៨
    គណនេយ្យ និង សវនកម្ម ៣៦     ៧២ ១៣៨
  បរិញ្ញាបត្រគណនេយ្យ និង សវនកម្ម   ៣៦     ៧២ ១៣៨
  បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ធនាគារ   ៣៦     ៧២ ១៣៨
  បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ហិរញ្ញវត្ថុ   ៣៦     ៧២ ១៣៨
  បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច     សេវាហិរញ្ញវត្ថុ និង ធនាគារ ៣៦     ៧២ ១៣៨
  បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច     ធនាគារ និង ហិរញ្ញវត្ថុ      
  បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច         
  បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ទីផ្សារ និង គណនេយ្យ        
  បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ទីផ្សារ និង ធនាគារ        

លក្ខណៈចំណាំ


    កម្រិតបរិញ្ញាបត្ររង ៖  ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររង និស្សិតត្រូវបំពេញក្រេឌីតមុខជំនាញ និង​ឆ្លងកាត់ ការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្ររង ។
    កម្រិតបរិញ្ញាបត្រ ៖  ដើម្បីទទួលបានសញ្ញាថ្មាក់បត្របរិញ្ញាបត្ររង និស្សិតចាំបាច់ត្រូវបំពេញឱ្យបានគ្រប់ចំនួន ក្រេឌីតមុខវិជ្ជាគោល និង ​ក្រេឌីតមុខវិជ្ជាជំនាញ និង ឆ្លងកាត់ការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ ។

ប្រព័ន្ធផ្តល់ពិន្ទុ និង និទេ្ទស

មុខវិជ្ជានីមួយៗ ដែលបានកំណត់ក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចមានចំនួនក្រេឌីតអប្បបរមា ស្មើនឹង០៣ក្រេឌីត ហើយមួយក្រេឌីតស្មើនឹង ១៥ម៉ោងនៃការសិក្សាលើមុខវិជ្ជានោះ។

និស្សិតម្នាក់ៗត្រូវបញ្ចប់មុខវិជ្ជានីមួយៗដែលតម្រូវនៅក្នុងកម្មវិធីសិក្សា របស់មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច តាម ការវាយតម្លៃ ផ្តល់ពិន្ទុ និងនិទេ្ទស ដូចខាងក្រោម៖


ការវាយតម្លៃផ្តល់ពិន្ទុ និង និទ្ទេស

ពិន្ទុជាភាគរយ     ចំនួនក្រេឌីត     និទ្ទេសជាអក្សរ     និទ្ទេស     អត្ថន័យនិទ្ទេស
85-100      A     4.00     ល្អប្រសើរ
80-<85    ៣     B+     3.50     ល្អណាស់
70-<80     ៣    B     3.00     ល្អ
65-<70      ៣        C+     2.50     ល្អបង្គួរ
60-<65     ៣    C     2.00     មធ្យម
30-<60    ៣      **F1     1.50     ធ្លាក់កម្រិត១
0-<30    
 
៣     **F2     1.00     ធ្លាក់កម្រិត២

  សម្គាល់ៈ

**F1 : ប្រឡងមុខវិជ្ជាឡើងវិញ **F២ : រៀនមុខវិជ្ជាឡើងវិញ

**ករណីយពិន្ទុពាក់កណ្តាលឆមាសសរុបទាបជាង២០ពិន្ទុ និស្សិតត្រូវរៀនមុខវិជ្ជាឡើងវិញ ។
 
សម្រាប់មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ការវាយតម្លៃនិស្សិតលើមុខវិជ្ជានីមួយៗ ត្រូវធ្វើដូចខាងក្រោម៖

ការវាយតម្លៃការសិក្សា

    ការវាយតម្លៃជាប្រចំា (On-going Assessment) ...............................................៤០%
        ក- វត្តមាន (Class Attendance)..................................................០៥%
        ខ- សកម្មភាពចូលរួមក្នុងថ្នាក់ (Class Participation).......................០៥%
        គ- លំហាត់តូចៗ (Quiz).............................................................១០%
        ឃ- កិច្ចការស្រាវជ្រាវ (Assignment)៖
            - កិច្ចការស្រាវជ្រាវជាបុគ្គល (Individual Assignment).........១០%
            - កិច្ចការស្រាវជ្រាវជាក្រុម (Group Assignment)................១០%
    ប្រឡងពាក់កណ្តាលឆមាស (Mid-term Exam).................................................២០%
    ប្រឡងឆមាស (Final Exam)...........................................................................៤០%

​​​​​​​​​​​                                  សរុប           .......................................................១០០%

 

Programs And Management

    Associate Programs
    Bachelor Programs
    International Programs

    Local Undergraduate Programmes
    International Undergraduate Programmes