អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

  សាកល​វិទ្យា​ល័យ​និង​ការ​អភិ​វ​ឌ្ឍ​ឆ្ពោះ​ទៅ​ដំ​ណាក់​កាល​ទី​បីៈ ឆ្នាំ​២០១៥-២០៣០​​

​១៥​ឆ្នាំ​នៃ​ការចាប់ផ្តើម​កកើត  អភិវឌ្ឍ៍ និង រីកលូតលាស់​ឥត​ឈប់​ឈ​រ  សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ កំពុង​ឈរ​ជើង​យ៉ាងរឹងមាំ​ក្នុង​ការផ្តល់សេវា​សិក្សា​អប់​រំ​ឧ​ត្ត​ម​សិក្សា​ចាប់ពី​កម្រិត​បរិ​ញ្ញាប​ត្រ​រង​រហូតដល់​កម្រិត​បណ្ឌិត​នៅ​នៅ​ទូទាំង​ប្រទេស​។ ដោយ​មាន​រ​ចនាស​ម្ព័​ន្ធ​អភិបាលកិច្ច  ចក្ខុ​វិស័យ បេសកកម្ម និង​គោលដៅ​ជា​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដូច​បង្ហាញ​ក្នុង​យុទ្ធសាស្ត្រ​ត្រីកោណ​នៃ​ការ​អភិ​វ​ឌ្ឍ​សាកលវិទ្យាល័​យ​ដែល​មាន​គោលដៅ​ជា​យុទ្ធសាស្ត្រ​១២​ចំនុច​សំ​ដៅ​ទៅលើ​ការផ្តល់សេវា​អប់​រំ​​ដល់​តំបន់​ឆ្ងាយ ដាច់ស្រយាល ពិសេស​តំបន់​ជុំវិ​ញ​បឹង​ទ​ន្លេ​សាប  តំបន់​តាមដង​ទ​ន្លេ​មេគង្គ  និង​តំបន់​ឆ្នេរសមុទ្រ និង ការ​ព​ង្រឹ​ង​ឧត្តមភា​ពនៃ​ការសិក្សា​អប់​រំ​ដោយ​សម្រេច​ឲ្យ​បាន​នូ​វ​ការ​ប​ណ្តុះ​បណ្តាល​និ​ស្សិត​ដែល​មាន​សមត្ថភាព​ប្រកបដោយ​វិជ្ជាជីវៈ និង​សី​លធ​ម៌       ល្អ​ក្នុង​ការចូលរួម​ចំណែក​អភិ​វ​ឌ្ឍ​ស​ង្គ​ម  វ​ប្បធ​ម៌  និង  សេដ្ឋកិច្ច​។    សាកល​វិទ្យា​ល័យ​បានស​ម្រ​ច​ដោយ​ជោគ​ជ័​យ​ដំ​ណាក់​កាល​ទាំងពីរ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិ​វ​ឌ្ឍ​សាកល​វិទ្យា​ល័​យ​ក្នុង​រយៈពេល​១៥​ឆ្នាំ​និង​កំពុងប​ន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ដំណាក់កាល​ទី​បី ដែល​មាន​រយៈពេល​១៥​ឆ្នាំ​(២០១៥-២០៣០) ដោយ​បន្ត​ព​ង្រី​កសក្តានុភាព​នៅ​ជុំ​វិ​ញ​រាជធានី​ភ្នំ​ពេញ​រួមមាន​៖ ច្បារ​អំពៅ និង ក្រុង​តាខ្មៅ និង នៅក្នុង​ខេត្ត​កំពត​និង​ខេត្ត​ត្បូង​ឃ្មុំ​ឲ្យ​បាន​មុន​ដំ​ណា​ច់​ឆ្នាំ​២០៣០ ពិសេស​សំណង់​អគារសិក្សា កា​រិ​យាល័យ បន្ទ​ប់ពិសោធ ប​ណ្ណា​ល័យ បន្ទ​ប់​សន្និសីទ  កីឡដ្ឋាន និង​សំណង់​សម្ភា​ររូប​វ័ន្ត​ជាច្រើន​ទៀ​ត​។​ល​។ នៃ​សាខា​កណ្តាល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​២០១៧ នៅលើ​ផ្ទៃដី​ជាង​១៤​ហិចតា នៅ​ទីក្រុង​តាខ្មៅ​។​

ក្នុង​ន័យនេះ​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រា​យ ត្រូវបានគេទទួលស្គាល់​ថា​ជា​គ្រឹះស្ថានឧ​ត្ត​ម​សិក្សា​ដ៏​ធំ​ដែល​មាន​បុគ្គលិក​និង​សាស្ត្រាចារ្យ​ជាតិ​និង​អន្តរជាតិ​សរុប​១៤០០​នាក់ និង​មាន​អ្នកសិក្សា​ស្រាវជ្រាវ​ជាង​៦​ម៉ឺន​នាក់​ដែល​បាន​និង​កំពុង​ទទួលការ​ប​ណ្តុះ​បណ្តាល​នៅតាម​សាខា​រាជធានី​-​ខេត្ត​ទាំង​ប្រាំបី ក្នុង​រាជធានី​ភ្នំពេញ  ខេត្តសៀមរាប ខេត្ត​បាត់​ដំបង  ខេត្ត​បន្ទាយ​មាន​ជ័យ  ខេត្ត​ស្ទឹងត្រែង  ខេត្ត​រតនគិរី  ខេត្តតាកែវ  និង  ខេត្ត​ព្រះសីហនុ​។​​

​​បៀ​ល​ប្រា​យ ត្រូវបាន​ទទួលស្គាល់​ពី​ដៃ​ដៃគូ​អន្តរជាតិ​របស់ខ្លួន​ថា​ជា​គ្រឹះស្ថាន​អប់រំ​ដ៏​ធំ​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស បៀ​ល​ប្រា​យ ត្រូវបាន​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃសមា​គម​គ្រឹះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​អន្តរជាតិ ASAIHL (Association of Southeast Asian Institutions of Higher Learning) សម្រេច​ជា​ឯក​ច្ឆ័​ន្ទក្នុង​ឆ្នាំ​២០១០ បញ្ចូល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃសមា​គម​នេះ​ដែល​បច្ចុប្បន្ន​មាន​ចំ​នួន​១០​រូប តំណាងឲ្យ​១៩៧​គ្រឹះស្ថានឧ​ត្ត​ម​សិក្សា មកពី​ប្រទេស​ចំនួន​២២​ក្នុង​តំបន់ អាស៊ីអាគ្នេយ៍ អាស៊ី​ប៉ា​ស៊ី​ភិ​ច   អា​មេ​រិច  អឺរ៉ុប និង​តំបន់​មជ្ឈិមបូ​ពា​ណ៌​។​​
 
មោទនភាព​នេះ​ត្រូវបាន​រំ​លេច​ដោយ​ទំ​នុ​ក​ចិត្ត​និង​ភាពជឿជាក់​នៃ​ដៃគូ​អន្តរជាតិ​របស់​ខ្លួន​តាម​ម​រយៈ​ការសម្រេច​ពី​សមាជិក​ក្រុម​ប្រឹក្សា​ភិ​បាល​និង​សមាជិក​ទាំងអស់​នៅក្នុង​អង្គ​សន្និសីទ​អន្តរជាតិ ASAIHL 2014 នៅ​សាកល​វិទ្យា​ល័យ Nanyang Technological University ប្រទេស​សាំ​ហ្គា​ពួរ កាលពី​ខែធ្នូ ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ ដោយ​សម្រេច​ឲ្យ​សាកលវិទ្យាល័​យ​បៀ​ល​ប្រា​យ ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ ASAIHL 2015 នៅលើ​ទឹកដី​អង្គ​រ​នៃ​ខេត្តសៀមរាប ដ៏​ឧត្តុង្គឧត្តម​របស់​យើង​។    ប្រធានបទ​នៃ​អង្គ​ស​ន្នី​សីទ​អន្តរជាតិ​នេះ​គឺ​ផ្តោតលើ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ទាំង​១២​នៃ​ការ​អភិ​វ​ឌ្ឍ​សាកលវិទ្យាល័​យ​បៀ​ល​ប្រាយ​ដែល​បាន​អនុវត្ត​ដោយ​ជោគ​ជ័​យ​រយៈពេល​១៥​ឆ្នាំ​កន្លង​ទៅ​នេះ គឺ​សម្រេច​ឲ្យ​បាន​វិសាលភា​ពនៃ​ការសិក្សា​អប់​រំ (Educational Access) និង សម្រេច​ឲ្យ​បាន​ឧត្តមភា​ពនៃ​ការសិក្សា​អប់​រំ (Educational Excellence) ដូចដែល​បាន​កំពុង​ផ្សព្វផ្សាយ​នៅ​ទូទាំង​តំ​បន់​តាម​រយៈ​បណ្តាញ​វេ​ប​សាយ asaihl.bbu.edu.kh​។​
 
​សក្ខីភាព​នេះ​បញ្ជាក់ថា​ការជ្រើសរើ​សកា​រ​សិក្សា​នៅ​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រា​យ គឺជា​ការសម្រេចចិត្ត​ដោយ​ម៉ឺងម៉ាត់​ក្នុងការ​ប្រែក្លាយ​ខ្លួន​ទៅជា​បុគ្គ​ល​ម្នាក់​ដែល​មាន​សមត្ថភាព​ប្រកបដោយ​សី​លធ​ម៌និង​វិជា្ជ​ជីវៈ​ច្បាស់លាស់​ក្នុង​ការ​ប្រកួតប្រជែង​ក៏ដូចជា​ការចូលរួម​អភិ​វ​ឌ្ឃ​ន៍ស​ង្គ​ម  វ​ប្បធ​ម៌ និង សេដ្ឋកិច្ច​ទាំង​ក្នុង​បរិបទ​ជាតិ​និង​អន្តរជាតិ​។ 
 
​ខ្ញុំ​សូម​កោតសរសើ​រនិង​អបអរសាទ​ដល់​ល​ទ្ធ​ផល​នៃ​ការ​ប្រឡង​ដ៏​ជោគ​ជ័​យ​របស់​ប្អូនៗ​និង​ក្មួយៗ​ទាំងអស់​ហើយ​យើង​សង្ឃឹម​និង​ជឿជាក់​ទាំងអស់គ្នា​ថា​សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ នឹង​ប្រែក្លាយ​អនាគត​របស់​យើង​ឆ្ពោះទៅរក​ភាពរុងរឿង​និង​ជោគ​ជ័​យ​ជា​និ​រ​ន្ត​រ​។​​

សាកលវិទ្យាធិការ​ ​


ឌៀប សីហា

 

It is my great pleasure to warmly welcome you to Build Bright University, a leading and largest community of scholars in Cambodia; as students, you will be an important part of this community. For years, Build Bright University has gained substantial recognition for our passionate commitment to excellence and diversity. Over sixty thousands of alumni and students who work, do businesses, live, and have access to our eight campuses located in the most attractive Cambodian tourist destinations of Mekong River, Tonle Sap Great Lake, Costal Beaches, and Phnom Penh Capital.

In maintaining our research and academic excellence, we have entered into various collaborative partnerships with most enterprises through Cambodian Chamber of Commerce and international universities in Thailand, Korea, Viet Nam, Lao, China, India, and Australia.

We know that you are about to begin an incredible journey and it is our main goal to make it best for you. With an industry-based curriculum and a broad range disciplines at Build Bright University, you are encouraged to study courses that you are passionate about and become more focused on particular careers you would like to pursue after your graduations.

As a student of Build Bright University, you will face many exciting and rewarding challenges; the university life will provide you the chance to become more independent and free-thinking. You will discover that studying in our university is quite different from your previous educational experience. You will have a much narrower and deeper focus as our programs are usually require much greater individual initiative than any other programs of study, and you will be much responsible for your own progress toward the degree.

At Build Bright University, you will also enjoy your time to interact with our faculty members and students from this larger community of scholars. We will facilitate your professional growth, your development of life skills, your academic success, and your ability to successfully network.

If you decide to study at Build Bright University we look forward to welcoming you and doing our best to ensure you enjoy and make the most of your time with us.

I wish you the best of luck in your studies.




Assoc. Prof. Diep Seiha
President of Build Bright University