Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

កិច្ចប្រជុំពិភាក្សារវាងគណៈគ្រប់គ្រង សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវជាមួយនាយក នាយិកា មកពីវិទ្យាល័យនានាស្តីពី “ កិច្ចសហប្រតិបត្តិការ និង យុទ្ធនាការផ្សព្វផ្សាយសំរាប់ឆ្នាំសិក្សា ២០១៣-២០១៤ ”



ឆ្នាំពីរពាន់ដប់បី ខែមករា ថ្ងៃទីម្ភៃប្រាំបី វេលាម៉ោង៨:៣០នាទី ដល់ម៉ោង ១១:០០នាទីព្រឹក នៅបន្ទប់ប្រជុំសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ មានកិច្ចប្រជុំពិភាក្សាជាមួយលោកនាយកនិងលោកស្រីនាយិកាដែល អញ្ជើញ មកពីវិទ្យាល័យទាំងប្រាំបួនស្តីពី “ កិច្ចសហប្រតិបតិ្តការ និង យុទ្ធនាការផ្សព្វផ្សាយសម្រាប់ឆ្នាំសិក្សា ២០១៣-២០១៤ ” ដែល មានការចូលរួមពី លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រ បានផ្តល់ជា កិត្តិយសនៅក្នុងកិច្ចប្រជុំនោះ។ ចំណែកខាងសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ មាន លោក អាន ហឿន នាយកសាខា លោក លោក និល វាសនា នាយករងសាខាទទួលបន្ទុកកិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ សេវានិស្សិតនិងចុះឈ្មោះសិក្សា និងលោក ញ៉ែម សាមុត នាយករងសាខាទទួលបន្ទុកកិច្ចការរដ្ឋបាលនិងបុគ្គលិក ហរិញ្ញវត្ថុ សេវាសិក្សា និង CFL។

ជាកិច្ចចាប់ផ្តើម លោក អាន ហឿន នាយកសាខា បានមានមតិនិងបានថ្លែងអំណរគុណដល់អស់ លោកនិងលោកស្រី ដែលជានាយក/នាយិកា មកពីវិទ្យាល័យនានាដែលបានចំណាយពេលវេលាចូលរួមប្រជុំផ្សព្វផ្សាយ នៅថ្ងៃនេះ ហើយឆ្លៀត ក្នុងឱកាសនោះ លោកនាយកសាខាបានលើកឡើងនូវការសន្យា របស់សាកលវិទ្យាល័យដែលបានចុះ យុទ្ធនាការ ផ្សព្វផ្សាយ កាលពីឆ្នាំទៅថានិងផ្តល់ជូននូវផលប្រយោជន៍ និង ចង់ឲ្យមានការសហការបន្តទៀតដើម្បីឲ្យ សិស្សានុសិស្ស ទទួលបាននូវ ការតម្រង់ទិសជុំវិញការសម្រេចចិត្តចូលរៀន និង ក្នុងការជ្រើសរើសមហាវិទ្យាល័យក៍ ដូចជាជំនាញ សម្រាប់ការងារ ដែលពួកគេចូលចិត្ត។

បន្ទាប់មក លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រ បានមានមតិ សំណេះសំណាល និងបានលើកយកកម្មវិធីសិក្សានៅតាមមហាវិទ្យាល័យទាំងប្រាំពីរ មកធ្វើការពន្យល់ណែនាំ  ហើយ សាកលវិទ្យាល័យបៀលប្រាយ នឹងបើកអោយមានមហាវិទ្យាល័យកសិកម្មមួយទៀតនៅក្នុងពេលឆាប់ៗ បច្ចប្បន្នយើងមាន សាខារហូតដល់ទៅប្រាំបីសាកលវិទ្យាល័យ សម្រាប់អនាគតសាកលវិទ្យាល័យមានផែនការយុទ្ធសាស្រ្ត ពង្រីកឲ្យបាន ដប់ពីសាខាទូទាំងប្រទេស។ ជាមួយគ្នានោះដែរលោកសាកលវិទ្យាធិការរង បាននាំប្រសាសន៍ របស់ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលថា៖ លើកទឹកចិត្តដល់នាយក នាយិកា តាមរយៈផ្តល់ជូននូវអាហារូបករណ៍ឥតគិតថ្លៃ និង ផ្តល់ឱកាសក្លាយជាសាស្រ្តាចារ្យបង្រៀន នៅសាកលវិទ្យាល័យបៀលប្រាយ បើមានសញ្ញាបត្រអនុបណ្ឌិត ឬ បរិញាបត្រ ដែលមានបទពិសោធន៍បង្រៀនចាប់ពី៣ឆ្នាំឡើងទៅ។ បច្ចប្បន្នសាកលវិទ្យាល័យបៀលប្រាយមាន ទំនាក់ទំនងជាដៃគួ ច្រើនជាមួយ សាកលវិទ្យាល័យនៅក្រៅប្រទេស   ដែលថ្ងៃក្រោយយើងអាចបញ្ជូនសាស្រ្តាចារ្យទៅបង្រៀន ឬ និស្សិតទៅ សិក្សានៅក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសជួបជុំគ្នានោះដែរ លោក និល វាសនា នាយករងសាខា បានលើកឡើងនូវស្ថិតិសិស្សនៅវិទ្យាល័យ ដែលបានមកចុះឈ្មោះចូលរៀនក្នុងឆ្នាំនេះ នឹងស្នើសុំយោបល់ពីលោកនាយក នាយិកា វិទ្យាល័យអំពីការនាំ សិស្សានុសិស្ស មកធ្វើទស្សនៈកិច្ចសិក្សាបានភាគច្រើននៅខែណា ដែលពួកគេមករៀនច្រើន។ លោកនាយករងបានបង្ហាញនូវរូបភាព សមិទ្ធផល និង អត្ថប្រយោជន៍ក៍ដូចជាការលើកទឹកចិត្តនិស្សិតដែលមកសិក្សានៅសាកលវិទ្យាល័យបៀលប្រាយតាមរយៈ POWER POINT មកធ្វើការពន្យល់ណែនាំ និងសូមឲ្យនាយក នាយិកា ជួយផ្សព្វផ្សាយបន្តដល់សិស្សណា ដែលមិនទាន់ មកធ្វើការចុះឈ្មោះចូលរៀនឲ្យប្រញាប់រួសរាន់ ព្រោះសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ នៅទទួលពាក្យ រហូតដល់ខែមេសា ឆ្នាំ២០១៣។ 

ចុងបញ្ចប់នៃកម្មវិធីនេះ លោក លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការរង ក៍បានថ្លែងអំណរគុណដល់លោកនាយក លោកស្រីនាយិកា វិទ្យាល័យទាំងអស់ដែលបានចំណាយពេលវេលាដ៍មានតម្លៃមកចូលរួមធ្វើការ សំណេះសំណាល ព្រមទាំង សហការបានល្អ សូមគោរពជូនពរឲ្យទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ហើយក៏បានថតរូបអនុស្សាវរីយ ជាមួយគ្នា និង ដើរទស្សនកិច្ចមើលនៅតាមបន្ទប់សិក្សា ព្រមទាំងបានពិសាអាហារសាមគ្គីស្ថិតក្នុងបរិយាកាសរីករាយ និង ស្និតស្នាល ក្រៃលែង។