Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

វគ្គបណ្តុះបណ្តាល ស្តីពី  របៀបសរសេរ CV & Cover Letter និង របៀបត្រៀមខ្លួនមុនពេលសម្ភាសន៍ការងារ



នៅថ្ងៃទី ១៧-១៨ ខែ មករា ឆ្នាំ ២០១៣ វេលាម៉ោង ០២:០០នាទីរសៀល នៅសាលប្រជុំនៃសាខាសាកលវិទ្យា ល័យបៀលប្រាយសាខាខេត្តតាកែវ បានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់និស្សិតស្តីពី របៀប សរសេរ CV, Cover letter & ការត្រៀមខ្លួនមុនពេលសម្ភាសន៍ការងារ ក្រោមអធិបតីភាព លោក និល វាសនា នាយករងសាខាទទួលបន្ទុកកិច្ចការសិក្សា កម្រិតបរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ សេវានិស្សិត និង ចុះឈ្មោះសិក្សា និង លោក ប៉ែន សម្បត្តិ ប្រធាន ការិយាល័យធានាគុណភាពអប់រំ ដោយបានការសំរប សំរួលពី លោក សរ សុភ័ក្ត អនុប្រធានការិយាល័យសេវានិស្សិត ដែលមាននិស្សិតចូលរួមសរុបចំនួន ១៤៤នាក់ ដែលភាគច្រើនកំពុងសិក្សានៅក្នុងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ។

ជាកិច្ចចាប់ផ្តើម លោក និល វាសនា នាយករងសាខា បានមានមតិសំណេះសំណាលទៅកាន់ និស្សិតទាំងអស់ និង បានលើកឡើងពីគោលបំណងដែលបង្កើតអោយមានវគ្គបណ្តុះបណ្តាលសរសេរ CV & Cover letter នេះឡើងគឺដើម្បី លើកកំពស់សមត្ថភាពនិងចំណេះដឹងបន្ថែមទៀត ជាពិសេស ទាក់ទាញចំណាប់ អារម្មណ៍ពីនិយោជក រឺ អ្នកគ្រប់គ្រង អង្គភាពផ្សេងៗ ។ បន្ថែមពីលើនេះទៀត លោកបានបង្ហាញពីបទពិសោធន៍ ធ្វើការងារអង្គការពីមុន ដែលទទួលខុសត្រូវ លើការជ្រើសរើសនិងសម្ភាសន៍រើសបុគ្គលិកច្រើនផងដែរ ជាមួយ គ្នានេះដែរបទពិសោធន៍ការងារនៅសាកលវិទ្យាល័យ បៀលប្រាយ លោកក៏ជាអ្នកចូលរួមធ្វើការសម្ភាសន៍ រាល់ពេលជ្រើសរើសបុគ្គលិកម្តងៗ តើត្រូវជ្រើសរើសបុគ្គលិក យ៉ាង ដូចម្តេច ដើម្បីមកធ្វើការក្នុងអង្គភាពមួយ? ដូច្នេះ និស្សិតត្រូវត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះក្នុងការទាញចំណាប់អារម្មណ៍ ពីនិយោជក? ។

ក្រោយពីមានមតិសំណេះសំណាលរួចមក លោកបានប្រគល់ភារកិច្ចជូន លោក ប៉ែន សម្បត្តិ ដើម្បីធ្វើបទបង្ហាញ ពីរបៀបសរសេរ CV & Cover letter តើយើងត្រូវសរសេរ CV & Cover letter យ៉ាងដូចម្តេចដើម្បីឱ្យមានភាពល្អប្រសើរ និង មានភាពទាក់ទាញ? ដោយមានបង្ហាញជា Video Clip ពីអ្វីទៅប្រវត្តរូប សង្ខេប និង លិខិតអបរបស់ក្រុមហ៊ុន HR Inc. Cambodia ។ ក្នុងនោះដែរលោកបានបញ្ជាក់ថា ក្នុងការសរសេរ CV & Cover letter មានដំណាក់កាលរបស់វា យើងមិនមែនចេះតែសរសេរ នោះទេ ការសរសេរ CV & Cover letter ឱ្យបានល្អ យើងត្រូវបញ្ជាក់អោយបានច្បាស់នៅពត៌មានក្នុងនោះជាមួយថ្ងៃខែឆ្នាំ អោយបានច្បាស់ ដោយ មានចែកជូនដល់និស្សិតនូវគំរូ CV & Cover និង បានពន្យល់ណែនាំដល់និស្សិតអំពីរបៀបសរសេរ CV & Cover letter ។ នាឱកាសនោះដែរ លោក ប៉ែន សម្បត្តិ បានមានប្រសាសន៍ថា ប្រសិនបើនិស្សិតមាន បំណងចង់ឲ្យលោក ជួយសរសេរ រឺ កែ លោករីករាយនឹងទទួលដោយក្តីរីករាយ ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក និល វាសនា ក៏បានបង្ហាញពីដំណើរការនៃការជ្រើសរើសបុគ្គលិក ដែលមាន ៦ចំណុចសំខាន់ៗ និងបានបង្ហាញ Video Clip របស់ក្រុមហ៊ុន HR Inc. Cambodia ចំនួនបី គឺទី១-អ្វីទៅជាការសម្ភាសន៍រកការងារធ្វើ ទី២-ប្រភេទនៃការសម្ភាសន៍ការងារ និងទី៣-ពីរបៀបឆ្លើយសំនួរនៅក្នុង ការសម្ភាសន៍ ។ ជាពិសេសទៅទៀតនោះ លោកបាន លើកឡើងពីលក្ខណៈពិសេសនៃការជ្រើសរើសបុគ្គលិកគេផ្តោតចំណុចសំខាន់ទៅលើ Hard-Skills & Soft-Skills មកធ្វើការពន្យល់ ហើយលោកបានផ្តល់ឱកាសឱ្យ និស្សិតសួរសំណួរ នឹង លោកបានឆ្លើយសំណួរយ៉ាងក្បោះក្បាយទៅនិស្សិតវិញ។

ចុងបញ្ចប់ លោក និល វាសនា នាយករងសាខា បានមានមតិថ្លែងអំណរគុណដល់និស្សិតទាំង អស់ដែលមាន វត្តមានក្នុងកម្មវិធីនេះ និងបានផ្តាំផ្ញើអោយនិស្សិតទាំងអស់ខិតខំរៀនសូត្រ ដើម្បីពង្រីកចំណេះដឹងបន្ថែមទៀតដើម្បីយក ចំណេះដឹងទាំងនេះក្នុងការអភិវឌ្ឍន៍ខ្លួនឯង ក៏ដូចជាក្នុងការស្វែងរកការងារធ្វើបានល្អ ប្រសើរផងដែរ និងជូនពរអោយនិស្សិត ទាំងអស់ជូបតែសំណាងល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងបានប្រកាសបិទកម្មវិធី នៅវេលាម៉ោងបួន និង ប្រាំនាទីនាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ ។