Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

កិច្ចប្រជុំតំបន់ត្រីកោណបឹងទន្លេសាបសាខាសាកលវិទ្យាល័យបៀលប្រាយ
ខេត្តបាត់ដំបង បន្ទាយមានជ័យ និង ខេត្តសៀមរាប



នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៣ នៅសាលអានរបស់ សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តបាត់ដំបង បាន រៀបចំកិច្ចប្រជុំតំបន់ត្រីកោណបឹងទន្លេសាប ​ ដែលមានខេត្ត​ចំនួន៣គឺ បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ដើម្បីចែករំលែកនូវបទពិសោធន៍ និងការងាររវាងសាខានី មួយៗ និងពង្រឹងកិច្ចសហប្រតិបត្តិការរបស់សាខាត្រីកោណ ក្រោម អធិបតីភាពលោក បណ្ឌិត ឌី វុឌ្ឍ សាកលវិទ្យាធិការ រងទទួលបន្ទុកផែនការ និង សេវាសិក្សាជា ប្រធានអង្គ ប្រជុំ ដែលមាននាយកសាខាបាត់ដំបង បន្ទាយ មានជ័យ ខេត្ត សៀមរាបនិងនាយករងសាខា ព្រឹទ្ធបុរសរង ប្រធាន ការិយាល័យមួយចំនួនទៀតជាសមាជិក សរុបចំនួន៣៩នាក់ ។

ជាកិច្ចចាប់ផ្តើមលោក បណ្ឌិត ឌី ដាវុឌ្ឍ បានមានមតិស្វាគមន៍ចំពោះអង្គប្រជុំទាំងមូលថា នេះជាលើកទី៤ហើយ ដែល តំបន់ ត្រីកោណបឹងទន្លសាបបានបើកកិច្ចប្រជុំនេះឡើងលោកបន្តថា ការប្រជុំលើទី១ គឺនៅខេត្តបន្ទាយមានជ័យ ពីរលើក ទៀតគឺនៅខេត្តសៀមរាប និងលើកទី៤នេះនៅក្នុងខេត្តបាត់ដំបង ការប្រជុំនេះក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និង យុទ្ធសាស្ត្រផ្សេងៗ និងព្យាយាមរកយុទ្ធសាស្ត្រថ្មីៗដើម្បីអោយសាកលវិទ្យាល័យបៀលប្រាយនៅតែឈានមុខគេនៅ ព្រះរាជា ណាចក្រកម្ពុជា ។ បន្ទាប់មកលោក ឃុត វីរៈ នាយកសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តបន្ទាយមានជ័យ បាន ធ្វើបទបង្ហាញស្តីពីការងារគ្រប់គ្រងរបស់សាខាក្នុងឆ្នាំសិក្សា២០១១-២០១២ និងទិសដៅក្នុងឆ្នាំសិក្សា២០១២-២០១៣ បន្តមក ទៀតលោក ស៊ីវ វុទ្ធី នាយកសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប បានធ្វើបទបង្ហាញ ពីលទ្ធផល សម្រេចបាន និង បញ្ហាប្រឈមក្នុងឆ្នាំសិក្សា ២០១១-២០១២ និងចុងក្រោយគឺលោក ឌឿន សារី នាយក សាខាសាកល វិទ្យាល័យបៀលប្រាយខេត្តបាត់ដំបង បានធ្វើបទបង្ហាញស្តីពីស្ថានភាព និងការអភិវឌ្ឍន៍របស់សាខាខេត្ត បាត់ ដំបង។ នៅពេលរសៀលអង្គប្រជុំបានចាប់ផ្តើមសារជាថ្មី ហើយក្រុមការងារបានបែងចែកជាបីក្រុមដើម្បីធ្វើការពិភាក្សា ដោយក្រុមទី១ មាន ការិយាល័យសេវានិស្សិត ឆ្នាំសិក្សាមូលដ្ឋាន និងការិយាល័យចុះឈ្មោះ ក្រុមទី២មាន ការិយាល័យ រដ្ឋបាល ហិរញ្ញវត្ថុ និង ការិយាល័យសេវាសិក្សា និងក្រុមទី៣មាន ព្រឹទ្ធបុរសរង ការិយាល័យសិក្សា ធានាគុណភាពអប់រំ បន្ទាប់ពីពិភាក្សា រួចមកក្រុមនីមួយៗបានធ្វើបទបង្ហាញនូវចំណុចមួយចំនួនដែលក្រុមបានពិភាក្សារួច។ បន្ទាប់មកទៀត លោក បណ្ឌិត ឌី ដាវុឌ្ឍ បានបូកសរុបនូវកិច្ចការប្រជុំរយៈពេលមួយថ្ងៃពេញហើយលោកបានបន្តថា លោកនឹងយក ព័ត៌មាន ចំនួនដើម្បីរាយការណ៍ ជូនទៅសាកលវិទ្យាធិការដើម្បីសែ្វងរកដំណោះស្រាយ លោកបានថ្លែងអំណរគុណដល់សមាជិក អង្គប្រជុំទាំងអស់ដែល បានចំណាយពេល១ថ្ងៃក្នុងកិច្ចប្រជុំថ្ងៃនេះ។ អង្គប្រជុំបានបញ្ចប់នូវវេលាម៉ោងប្រាំមួយ និង សាបសិមនាទីល្ងាច ស្ថិតក្រោម បរិយាកាសរីករាយនិងស្និតស្នាលបំផុត។

បណ្ឌិត ឌី ដាវុឌ្ឍ មានមតិស្វាគមន៍បើកកម្មវីធី ប្រជុំត្រីកោណ លោក ឌឿន សារីធ្វើបទបង្ហាញពី“ស្ថានភាព និងការអភិវឌ្ឍន៍របស់សាខាខេត្តបាត់ដំបង”
លោក ឃុត វីរៈធ្វើបទបង្ហាញពី“ការងារគ្រប់គ្រងក្នុងឆ្នាំសិក្សា ២០១១-២០១២ និងទិសដៅក្នុងឆ្នាំសិក្សា២០១២-២០១៣” លោក ស៊ីវ វុទ្ធីធ្វើបទបង្ហាញពី“លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមក្នុងឆ្នាំសិក្សា ២០១១-២០១២”
សកម្មភាពក្នុងអង្គប្រជុំតំបន់ត្រីកោណបឹងទន្លេសាបនៅ សាខាបាត់ដំបង សកម្មភាពក្នុងអង្គប្រជុំតំបន់ត្រីកោណបឹងទន្លេសាបនៅ សាខាបាត់ដំបង
សកម្មភាពក្នុងអង្គប្រជុំតំបន់ត្រីកោណបឹងទន្លេសាបនៅ សាខាបាត់ដំបង សកម្មភាពក្នុងអង្គប្រជុំតំបន់ត្រីកោណបឹងទន្លេសាបនៅ សាខាបាត់ដំបង
សកម្មភាពក្នុងអង្គប្រជុំតំបន់ត្រីកោណបឹងទន្លេសាបនៅ សាខាបាត់ដំបង សកម្មភាពក្នុងអង្គប្រជុំតំបន់ត្រីកោណបឹងទន្លេសាបនៅ សាខាបាត់ដំបង
សកម្មភាពការពិភាក្សារបស់ក្រុមទី១ សកម្មភាពការពិភាក្សារបស់ក្រុមទី១
សកម្មភាពការពិភាក្សារបស់ក្រុមទី២ សកម្មភាពការពិភាក្សារបស់ក្រុមទី២
សកម្មភាពការពិភាក្សារបស់ក្រុមទី៣ សកម្មភាពការពិភាក្សារបស់ក្រុមទី៣
ការធ្វើបទបង្ហាញរបស់ក្រុមទី១ស្តីពី យុទ្ធសាស្ត្រា​ទាក់ទាញនិស្សិត ចុះឈ្មោះសិក្សា និងការថែរក្សា​និស្សិតក្នុងឆ្នាំសិក្សា ២០១៣-២០១៤ ការធ្វើបទបង្ហាញរបស់ក្រុមទី២ស្តីពី រដ្ឋបាល ហិរញ្ញវត្ថុ និងសេវាសិក្សា
ការធ្វើបទបង្ហាញរបស់ក្រុមទី៣ស្តីពី ឯកសារគោលរួមគ្នា
និងការចល័តសាស្ត្រាចារ្យ
សកម្មភាពសម្រាកពិសារអាហាសម្រន់