Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ព័ត៌មានស្តីពី ការធ្វើបទបង្ហាញដល់សិស្សានុសិស្សថ្នាក់ទី១២  តាមវិទ្យាល័យក្នុងខេត្តស្ទឹងត្រែង



សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង បានធ្វើសកម្មភាពផ្សព្វផ្សាយផ្ទាល់ដល់សិស្សានុសិស្ស ថ្នាក់ ទី១២ ឆ្នាំសិក្សា២០១១-២០១២ អំពីចំណុចសំខាន់ៗនៃការសិក្សានៅឧត្តមសិក្សាដូចមានរៀបរាប់ជាបន្តបន្ទាប់។ កាលព្រឹក ថ្ងៃទីប្រាំមួយ និង ទីប្រាំពីរ ខែមិថុនា ឆ្នាំពីរពាន់ដប់ពីរ លោកនាយករងសាខាទទួលបន្ទុកកិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ កិច្ចការនិស្សិត និងបណ្ឌិតសភា សហការជាមួយអនុប្រធានការិយាល័យចុះឈ្មោះសិក្សា ផ្សព្វផ្សាយ និងសេវានិស្សិត បានចុះទៅធ្វើបទបង្ហាញស្តីពីភាពជោគជ័យនៃការសិក្សានៅថ្នាក់ឧត្តមសិក្សាតាមវិទ្យាល័យគោលដៅ ចំនួនពីរ គឺវិទ្យាល័យព្រះគោ ដែលមានសិស្សានុសិស្សថ្នាក់ទី១២ ចូលរួមចំនួន៣៥នាក់ និងវិទ្យាល័យទួលវិជ្ជា ដែលមាន សិស្សានុសិស្សចូលរួមចំនួន៤៤នាក់។ គោលបំណងដែលក្រុមការងារចុះទៅធ្វើបទបង្ហាញនេះ ដើម្បីឲ្យសិស្សានុ សិស្សបានជ្រួតជ្រាបកាន់តែច្បាស់ពីព័ត៌មានផ្សេងៗដែលទាក់ទងនឹងសាកលវិទ្យាល័យ មានដូចជា៖ វិបាកនៃការជ្រើសរើស សាកលវិទ្យាល័យពេលដែលបញ្ចប់ពីវិទ្យាល័យ លទ្ធផលនៃការជ្រើសរើសសាកលវិទ្យាល័យត្រូវ លទ្ធផលនៃការជ្រើសរើស សាកលវិទ្យាល័យមិនត្រូវ វិបាកនៃការជ្រើសរើសឯកទេសសិក្សា កម្មវិធីសិក្សារបស់សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង និង បង្ហាញពីអត្រាមានការងារធ្វើរបស់និស្សិតសាកលវិទ្យាល័យបៀលប្រាយ។ ចំណែកឯនៅថ្ងៃទីដប់ពីរ និងទីដប់បី ខែឆ្នាំដដែល គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យនៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង បានចុះទៅធ្វើបទបង្ហាញតាមវិទ្យាល័យចំនួនពីរទៀតនៅក្នុងខេត្តស្ទឹងត្រែងដែលមានសិស្សានុសិស្ស ចូលរួមសរុបចំនួន ១០៤នាក់។ជាកិច្ចចាប់ផ្តើម លោក ឡុង គឹមហ៊ាន នាយករងសាខាទទួលបន្ទុកកិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ កិច្ចការនិស្សិត និងបណ្ឌិតសភាធ្វើបទបង្ហាញស្តីពីភាពជោគជ័យនៃការសិក្សានៅថ្នាក់ឧត្តមសិក្សា។ បន្តមកលោក សាន់ តុលា នាយករងសាខាទទួលបន្ទុកកិច្ចការរដ្ឋបាល និង ហិរញ្ញវត្ថុ ធ្វើបទបង្ហាញស្តីពីតម្លៃវិនិយោគលើការសិក្សាថ្នាក់ ឧត្តមសិក្សា។ បន្ទាប់មក លោក ជិន ជឿន នាយកសាខា ធ្វើបទបង្ហាញស្តីពី តម្លៃសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលបង្ហាញពីភាពខ្លាំងទាំង ដប់របស់សាកលវិទ្យាល័យបៀលប្រាយ ផែនការយុទ្ធសាស្រ្តរយៈពេលម្ភៃឆ្នាំ ទីតាំងទាំងប្រាំបីដែលសាកល វិទ្យាល័យ បៀលប្រាយកំពុងដំណើរការ និងអត្រាមានការងារធ្វើរបស់និស្សិតសាកលវិទ្យាល័យបៀលប្រាយ។

    ជាចុងក្រោយ លោកនាយក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ តាមវិទ្យាល័យនីមួយៗព្រមទាំងគណៈគ្រប់គ្រង និង បុគ្គលិកសាកលវិទ្យាល័យទាំងអស់ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមស្តាប់បបង្ហាញ និង សូមប្រសិទ្ធិពរជ័យឲ្យជួបតែពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសជូនពរដល់សិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់បានប្រឡងជាប់ជាស្ថាពរ  ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។