Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ការធ្វើបទបង្ហាញថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២ សម្រាប់ឆ្នាំសិក្សា ២០១២-២០១៣ នៅសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង



កាលពីរសៀលថ្ងៃទីប្រាំបី ខែកក្កដា ឆ្នាំពីរពាន់ដប់ពីរ វេលាម៉ោងពីរគត់ នៅសាលប្រជុំនៃសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង  បានរៀបចំធ្វើបទបង្ហាញសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ ជំនាន់ទី២ ក្រោមការធ្វើ បទបង្ហាញដោយ លោក សឿង ចាន់នាង ប្រធានលេខាធិការដ្ឋាន ថ្នាក់ ក្រោយបរិញ្ញាបត្រដែលអញ្ជើញមកពី ទីស្នាក់ការកណ្តាល។បន្ទាប់ពីធ្វើកិច្ចសំណេះសំណាលរួចមក លោក សឿង ចាន់នាង ក៏បានឡើងធ្វើបទបង្ហាញស្តីពី កម្មវិធីសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលជាទិសដៅដល់និស្សិតដែលបញ្ចប់ពីថ្នាក់បរិញ្ញាបត្រ ទាក់ទងនឹងមហាវិទ្យា ល័យជំនាញ និងមុខ វិជ្ជាដែលត្រូវសិក្សា។បន្តមកលោកក៏បានបង្ហាញពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់សាកលវិទ្យាល័យ និង មហាវិទ្យាល័យនានាដែលមាននៅក្នុងសាកលវិទ្យាល័យបៀលប្រាយ។លោកក៏បានបញ្ជាក់ផងដែរថា និស្សិតដែលរៀន នៅ សាកលវិទ្យាល័យ បៀលបា្រយ អាចទទួលបានសញ្ញាបត្រមកពីក្រៅប្រទេសផងដែរ គឺប្រទេសឥណ្ឌា ព្រោះសាកល វិទ្យាល័យបានចុះអនុស្សរណៈយោគយល់ជាមួយប្រទេសឥណ្ឌា ហើយមិនត្រឹមតែប៉ុណ្ណោះលោកបានបញ្ជាក់ថា៖ ការិយាល័យ របស់លោកមានទទួលប្រឹក្សា យោបល់ទាក់ទងទៅលើការសរសេរសំណើស្រាវជ្រាវផងដែរ។ បន្តមកលោកបានលើក ឡើងថាហេតុអ្វីត្រូវសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់? លោកបញ្ជាក់ថាការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺការសិក្សាស៊ីជម្រៅ ជាងការសិក្សានៅថ្នាក់បរិញ្ញាបត្រ ព្រោះការសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវការធ្វើវិភាគ ទៅលើបរិបទជាក់ស្តែង ដែលកើតមានក្នុងសង្គមផ្ទាល់តែម្តង មិនត្រឹមតែប៉ុណ្ណោះចេះធ្វើការងារជាក្រុម និងចេះវិភាគបរិយាកាសខាងក្រៅ។បន្តមក លោកក៏បានបង្ហាញ និងបញ្ជាក់ពីចំនួនឆមាស និងចំនួនក្រេឌីតដែលត្រូវសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវនឹង ប្រាំត្រីមាសគិតជាក្រេឌីតស្មើនឹងហាសិបមួយក្រេឌីតដែលចែកចេញជាបីវគ្គគឺ ៖

  • Core Courses        : 8 Subjects
  • Specialized Courses    : 5 Subjects
  • Alternative Courses    : 3 Subjects

បន្តមកលោកក៏បានបង្ហាញអំពីមុខវិជ្ជាដែលត្រូវសិក្សាតាមវគ្គនីមួយៗតាមជំនាញ និងបង្ហាញពីជំរើសសម្រាប់ និស្សិតក្នុងការសិក្សា ហើយជាចុងក្រោយ បង្ហាញអំពីប្រព័ន្ធនៃការផ្តល់ពិន្ទុសម្រាប់ការសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

ជាចុងក្រោយ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធាន-អនុប្រធានស្ថាប័នមីក្រូហិរញ្ញវត្ថុ បុគ្គលិក ព្រមទាំងអតីតនិស្សិត និង និស្សិតទាំងអស់ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមស្តាប់បទបង្ហាញដោយយកចិត្តទុកដាក់ និងជ្រួតជ្រាបពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ ក៏ដូចជាចូលរួមចំណែកដើម្បីឲ្យសាកលវិទ្យាល័យមានការអភិវឌ្ឍទៅមុខជាលំដាប់។

ការធ្វើបទបង្ហាញត្រូវបានបញ្ចប់នៅវេលាម៉ោងបួន និង សាមសិបនាទីនាថ្ងៃខែឆ្នាំដដែលក្រោម បរិយាកាសរីករាយ រាក់ទាក់ និងស្និទ្ធស្នាលបំផុត។