Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង បានចុះចែកខិត្តប័ណ្ណ ផ្សព្វផ្សាយតាមស្ថាប័នមួយចំនួនក្នុងក្រុងស្ទឹងត្រែង



នៅក្នុងខែវិច្ឆិកាឆ្នាំពីរពាន់ដប់ពីរ ការិយាល័យចុះឈ្មោះ សិក្សា ផ្សព្វផ្សាយ និងសេវានិស្សិត បានសហការជាមួយ នាយកមជ្ឈមណ្ឌលភាសាបរទេស BBU-CFL ដើម្បីចុះចែក ខិត្តប័ណ្ណផ្សព្វផ្សាយកម្មវិធីសិក្សា BBU-CFL ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង វគ្គសិក្សាខ្លីរបស់សាខាសាកល វិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែងតាម ស្ថាប័នរដ្ឋដែលមាន ចំនួនដប់ប្រាំបួនស្ថាប័ន មានដូចជាៈ វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង វិទ្យាល័យព្រះរាជបូជ នីយកិច្ច មជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគសាលា ពេទ្យភូមិភាគ សាលាក្រុងស្ទឹងត្រែង មន្ទីរសុខាភិបាលខេត្ត មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន អគ្គិសនីកម្ពុជា មន្ទីរឧស្សាហកម្ម រ៉ែនិងថាមពល មន្ទីរហិរញ្ញវត្ថុខេត្ត មន្ទីរ សាធារណៈការ និងដឹកជញ្ជូនខេត្ត មន្ទីរពាណិជ្ជកម្ម មន្ទីរធម្មការ មន្ទីរវប្បធម៌ មន្ទីរផែនការ មន្ទីរ អភិវឌ្ឍន៍ជនបទ និងមន្ទីរកិច្ចការនារី។ វិស័យឯកជន មានដូចជា៖ ធនាគារ អេស៊ីលីដា ACLEDA Plc. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។អង្គការក្រៅ រដ្ឋាភិបាល មានដូចជា៖ អង្គការម្លប់បៃតង អង្គការភូមិខ្ញុំ អង្គការ Worldfish និងអង្គការ NREDO។ទីតាំងផ្សេងៗមានដូចជា៖ វត្តព្រះអង្គធំ វត្តបាចុង វត្តស្រះកែវមុន្នីវណ្ណ និងកាំ មីនតែល។ជាចំណាប់អារម្មណ៍ក្រុមការងារបានសង្កេតឃើញថា៖ ការចុះចែកខិត្តប័ណ្ណផ្សព្វផ្សាយនេះ មានការចាប់អារម្មណ៍ពីបណ្តាស្ថាប័នពាក់ព័ន្ធមួយចំនួននៅក្នុងខេត្តស្ទឹងត្រែង ទៅលើ កម្មវិធីសិក្សារបស់សាកលវិទ្យាល័យបៀលប្រាយ និងបានសួរនាំពាក់ព័ន្ធនឹងចម្ងល់មួយចំនួនរបស់ពួកគាត់ទាក់ទង នឹង កាលបរិច្ឆេទចូលរៀន តម្លៃសិក្សា គុណប្រយោជន៍នៃមុខវិជ្ជា និង ជំនាញសិក្សានៅសាខាសាកល វិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង។