Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ដំណើរចុះទស្សនកិច្ចសិក្សារបស់និស្សិតសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកទី២



កាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៣ សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ បានរៀបចំដំណើរទស្សនកិច្ច សិក្សាជូននិស្សិតជំនាន់ទី៥ ឆ្នាំទី៤ ឆមាសទី២ ក្រុម SS1(ACC), SS1(Mgt), SS1(MK) & SS1(Law) សរុបចំនួន១១១នាក់ ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលដឹកនាំដោយ លោក អ៊ាម ច័ន្ទធារិទ្ធ សាស្រ្តាចារ្យឧទេ្ទសនិងជាប្រធាន ការិយាល័យកិច្ចការសិក្សាកម្រិតបរិញ្ញាបត្រ និង លោក សរ សុភ័ក្ត អនុប្រធានការិយាល័យសេវានិស្សិត ។ ដំណើរទស្សន កិច្ចនេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ បណ្ឌិត ប៉ែន ស៊ីថា ជាអគ្គនាយករងកំពង់ផែស្វយ័តទទួល បន្ទុករដ្ឋបាល និង លោក ឃឹម ស៊ីថា ប្រធានការិយាល័យស្ថិតិនិងផែនការ ព្រមទាំងក្រុមការងាររបស់លោកផងដែរ ។

ក្នុងឱកាសនេះដែរ លោកបណ្ឌិត បានមានមតិស្វាគមន៍ដល់ព្រះសង្ឃ សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ ដែល មានវត្តមាននាពេលនោះ និងបានបង្ហាញពីប្រវត្តិរបស់កំពង់ផែនេះ ដែលមានអាយុកាលជាង៥០ឆ្នាំ មកហើយ ដែលមាន ការវិវត្តន៍យ៉ាងឆាប់រហ័ស ដែលធ្វើឱ្យកំពង់ផែនេះមានភាពទំនើបនិងទាន់សម័យ ដែល បម្រើសេវាកម្មឱ្យវិស័យដឹកជញ្ជូន បានល្អ ។ លោក បានបន្ថែមទៀតថា ការអភិវឌ្ឍកំពង់ផែទាមទារឱ្យមាន ថវិកាគ្រប់គ្រាន់ បច្ចុប្បន្ននេះយើងត្រូវការថវិកា ដើម្បីអភិវឌ្ឍន៍បន្ថែមទៀត ដូចពេលកន្លងទៅយើងបានធ្វើការ កម្ចីពីរដ្ឋាភិបាលជប៉ុនចំនួន១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើការអភិវឌ្ឍន៍កំពង់ផែនេះ ។ ឆ្លៀតក្នុង ឱកាសនេះ លោក បានធ្វើការក្រើនរំលឹកដល់និស្សិតទាំងអស់ឱ្យបានជ្រាបថា ការសិក្សាទាមទារឱ្យមានការ តស៊ូ និង ព្យាយាម ទើបអាចក្លាយខ្លួនជាមនុស្សឆ្នើមបាន ។

បន្ទាប់មក លោក ឃឹម ស៊ីថា ប្រធានការិយាល័យស្ថិតិ និងផែនការ ក៏បានធ្វើបទបង្ហាញដល់ក្រុមនិស្សិតដែលមាន បីដំណាក់កាលសំខាន់ៗគឺ ពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ហើយលោកបាន បង្ហាញពីប្រភេទឧបករណ៍ និង គ្រឿងចក្រនានាដែលមាននិងបានបំម្រើសេវកម្មដល់កំពង់ផែនេះផងដែរ ព្រម ទាំងបង្ហាញអំពីផែដែលមាននៅទីនោះចំនួនបួន រួមមាន ៖ ផែពោង ផែថ្ម ផែសូគីម៉ិច និង ផែតេលា  ដែលនៅ ពេលអនាគតយើងគ្រោងបង្កើតកំពង់ផែទីប្រាំ​បន្ថែមមួយទៀតនៅឆ្នាំក្រោយ ។ បន្ថែមពីលើនេះទៀតលោកបានធ្វើបង្ហាញពីរចនាសម្ព័ន្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានគណៈគ្រប់គ្រង និងបុគ្គលិកសរុបចំនួន១០៦៤នាក់ និងសេវាកម្មដែលកំពង់ផែផ្តល់ជូនគឺ២៤ម៉ោង ព្រមទាំងបាន​អនុញ្ញាតឱ្យនិស្សិតសួរសំណួរ ដោយមានការចូលរួមឆ្លើយសំណួរបានយ៉ាងក្បោះក្បាយដល់ក្រុមនិស្សិត  ។

ក្រោយពីបានធ្វើបទបង្ហាញរួចមក ក្រុមការងារកំពង់ផែស្វយ័តបាន​​ នាំក្រុមនិស្សិតដើរទស្សនាក្នុងបរិវេណ និងបានបង្ហាញពីការអនុវត្តជាក់ស្តែងរបស់កំពង់ផែស្វយ័ត ស្ថិតក្នុងបរិយាកាសរីករាយនិងស្និតស្នាល ក្រៃលែង ។

បន្ទាប់ពីបញ្ចប់ដំណើការទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរួចមក ក្រុមការងារបានដឹកនាំ ក្រុមនិស្សិត ទៅកាន់សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តព្រះសីហនុបន្តរទៀត ដើម្បីសិក្សាសែ្វងយល់ និង ដោះដូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក លើការគ្រប់គ្រងនិងហេដ្ឋារចនាសម្ព័ន្ធនានារបស់សាកលវិទ្យាល័យ ។