Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សិក្ខាសាលាស្តីពី “ការគ្រប់គ្រងហានិភ័យ និងផលិតផលរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ(កម្ពុជា)ភីអិលស៊ី”  ដល់និស្សិតសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង



នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ សាកលវិទ្យា ល័យបៀលប្រាយសាខាខេត្តបាត់ដំបង បានរួមសហការ ជាមួយ ក្រុមហ៊ុនធានារ៉ាប់រងធានារ៉ាប់រង ហ្វតតេ (កម្ពុជា) ភីអិលស៊ី រៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ ការគ្រប់គ្រងហា និភ័យ និងផលិត ផលរបស់ក្រុមហ៊ុនធានារ៉ាប់រង” ក្រោមអធិបតីភាពលោក ឃៀង យ៉ាណូ នាយកដ្ឋានតំបន់ លោក លីហួង អនុប្រធានផ្នែក ធារ៉ាប់រង និង លោក សំាង សែន នាយករងសាខាទទួល បន្ទុករដ្ឋបាលបុគ្គលិក សេវាសិក្សា និង មជ្ឈមណ្ឌលភាសា បរទេសនៃសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ដែលមាននិស្សិតចូលរួមចំនួន២៤៦នាក់។ជាកិច្ចចាប់ផ្តើមលោក សាំង សែន បានឡើងថ្លែងសន្ទរកថាស្វាគមន៍ និង បានបង្ហាញពីគោលបំណង ដែលបង្កើតឲ្យមានសិក្ខាសាលានេះឡើង គឺដើម្បីឆ្លើយតបទៅនឹង ការលើកម្ពស់នូវការ ធានាគុណភាពអប់រំ ជាពិសេសការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ វិស័យធានារ៉ាប់រងនៅកម្ពុជា។ លោកបន្តទៀតថា កម្មវិធីសិក្ខាសាលាក្នុងថ្ងៃនេះអាចឲ្យនិស្សិតទាំងអស់ បានទទួលនូវចំណេះ បន្ថែមទៀតទាក់ទង និងផលិតផលនិង ការគ្រប់គ្រងហានិភ័យ។ ក្នុងនោះផងដែរ លោកនាយករងបាន ផ្តាំផ្ញើឲ្យនិស្សិតទាំងអស់ដែលបានចូលរួមត្រូវយក ចិត្តទុកដាក់ក្នុងការស្តាប់ និង លើកជាសំណួរផ្សេងៗប្រសិនបើមានចម្ងល់ ព្រោះវាជាបទពិសោធន៍មួយ ដ៏មានសារ សំខាន់ទាក់ទងទៅនឹងទ្រឹស្តីដែលបានសិក្សាកន្លង មក។

បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក សាំង សែន មក លោក ឃៀង យ៉ាណូ នាយកដ្ឋានតំបន់បានឡើង មានមតិសំណេះសំណាលទៅកាន់និស្សិតទាំងអស់តាំងនាមឲ្យក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (កម្ពុជា) ភីអិលស៊ី សាខាខេត្ត បាត់ដំបងបានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង សាខាសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តបាត់ដំបង ដែលបាន បង្កើតឲ្យមានកម្មវិធីនេះឡើងដើម្បីផ្តល់ជាចំណេះដឹងបន្ថែមទៀតដល់និស្សិត។ បន្ទាប់លោក បានបង្ហាញអំពីប្រវត្តិរបស់ ក្រុមហ៊ុន ធានារ៉ាប់រងហ្វតតេ (កម្ពុជា) ភីអិលស៊ី ហើយលោក ក៏បានបន្តពន្យល់នូវចំណុចមួយចំនួនទាក់ទង នឹងប្រវត្តិរបស់ ការធានារ៉ាប់រង និង ការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន នីមួយៗ។ ក្រោយមកលោកឃៀង យ៉ាណូ នាយកដ្ឋានតំបន់ បានឡើងមានមតិសំណេះសំណាលជាមួយ និស្សិតរួចមក លោកលី ហួង អនុប្រធានផ្នែកធារ៉ាប់រងបានធ្វើបទបង្ហាញដល់ និស្សិតទាក់ទងការគ្រប់គ្រងហានិភ័យហើយ លោកបានលើក យកប្រធានបទចំនួន០៤ មកបង្ហាញនិស្សិតដូចខាងក្រោម៖

  • ប្រធានបទទី១៖ ប្រវត្តិរបស់ការធានារ៉ាប់រង
  • ប្រធានបទទី២៖ ការគ្រប់គ្រងហានិភ័យ
  • ប្រធានបទទី៣៖ គំនិតរបស់ការធានារ៉ាប់រង
  • ប្រធានបទទី៤៖ ផលិតផលរបស់ក្រុមហ៊ុនធារ៉ាប់រងហ្វតតេនៅក្នុងប្រធានបទនីមួយៗលោកបានពន្យល់និស្សិតអំពី ចំណុចសំខាន់ៗនៅក្នុងប្រធានបទដើម្បីឲ្យនិស្សិតទទួលបាននូវចំណេះដឹងបន្លែមក្រោយពីការសិក្សានៅក្នុងថ្នាក់។

ជាចុងក្រោយនៃការបិទអង្គសិក្ខាសាលាមកលោក សំាង សែន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ(កម្ពុជា) ភីអិលស៊ី ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹងបន្ថែមដល់និស្សិត សាខា សាកលវិទ្យាល័យបៀលប្រាយខេត្តបាត់ដំបង។ សិក្ខាសាលាបានបញ្ចប់នូវវេលាម៉ោងបួន និង សាបសិននាទីល្ងាចស្ថិត ក្រោមបរិយាកាសរីករាយនិងស្និតស្នាលបំផុត និង មានការប្រគល់នូវវត្ថុអនុស្សាវរីយ៍ជូនដល់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (កម្ពុជា)ភីអិលស៊ី និងសហការី។